ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី១៣ មិថុនា នៅភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង បានរៀបចំពិធីសំណេះសំណាលជាមួយសមាជិកបក្សនៅក្នុងភូមិស្វាយជួរចំនួន១.៥១៨នាក់ ក្រោមអធិបតីភាពលោក លី ឆេង អនុប្រធានគណៈពង្រឹងឃុំកោះខែល ជាតំណាងរបស់លោក ស៊ាន បូរ៉ាត ប្រធានគណៈពង្រឹងឃុំកោះខែល និងគណៈពង្រឹងមួយចំនួនទៀត ។
បន្ទាប់ពីលោកស្រា៊ម ងី ប្រធានសាខាបក្សភូមិស្វាយជួរបានធ្វើសេចក្តីរាយការណ៍ពីស្ថានភាពបច្ចុប្បន្នរបស់ប្រជាពលរដ្ឋ ការរីកចម្រើនក្នុងភូមិស្វាយជួរ និងការប្តេជ្ញាចិត្តរបស់ប្រធានក្រុមបក្សចំនួន៤រូបរួចមក លោកលី ឆេង បានមានប្រសាសន៍សំណេះសំណាល និងលើកឡើងពីសមិទ្ធផលដែលបានកសាងរួចថ្មី រួមមានព្រះវិហារប្រឡាយទឹក ផ្លូវព្រែកចិន និងផ្លូវថ្មីជាប់របងសាលាបឋមសិក្សាចុងកោះ ។
ក្នុងពិធីសំណេះសំណាលនោះដែរ លោកក៏បានលើកឡើងពីការសម្រេចចិត្តខុសរបស់លោក លន់ នល់ ដែលនាំភ្លើងសង្គ្រាមចូលប្រទេសកម្ពុជាពីឆ្នាំ១៩៧០-១៩៧៥ និងរបបប្រល័យពូជសាសន៍ ប៉ុល ពត ពីឆ្នាំ១៩៧៥-១៩៧៩ ដែលបានបំផ្លាញខ្ទេចខ្ទីនូវសមិទ្ធផលនានា និងសម្លាប់ប្រជាជនអស់រាប់លាននាក់ ។ លោកបានបញ្ជាក់ថា ប្រជាជនកម្ពុជាទាំងអស់មិនអាចបំភ្លេចបាននូវថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩ ដែលជាថ្ងៃរស់ឡើងវិញរបស់ប្រជាជនកម្ពុជាបានទេ ។ ក្រោមការដឹកនាំដ៏ឈា្លសវៃរបស់គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចទាំងបីជាប្រមុខ ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលដៃម្ខាងខិតខំកសាងប្រទេសឡើងវិញ ហើយដៃម្ខាងទៀតទប់ទល់នឹងការវិលត្រឡប់មកវិញនូវរបបប្រល័យពូជសាសន៍ និងមានកិច្ចព្រមព្រៀងទីក្រុងបា៉រីសឆ្នាំ១៩៩៣ និងបញ្ចប់សង្គ្រាមទាំងស្រុងនៅឆ្នាំ១៩៩៨ តាមរយៈគោលនយោបាយឈ្នះ=ឈ្នះ ដែលធ្វើឱ្យប្រទេសជាតិរបស់យើងមានសុខសន្តិភាព ការអភិវឌ្ឍជាបន្តបន្ទាប់ និងមានគោលនយោបាយចាស់សកម្មភាពថ្មីលើបញ្ហាដីធ្លី ដែលបាននិងកំពុងអនុវត្តធ្វើឱ្យប្រជាពលរដ្ឋទូទាំងប្រទេសទទួល បានប័ណ្ណកម្មសិទ្ធិ លើការគ្រប់គ្រងដីធ្លីស្របច្បាប់ ។ លោកក៏បានប្រកាស៖ ១-បើកដំណើរការជួសជុលផ្លូវ១ខ្សែប្រវែងជាង៥០០ម៉ែត្រ ទទឹង៤ម៉ែត្រ ។ ២-ការសាងសង់របងសាលាបឋមសិក្សាចុងកោះប្រវែងជិត៣០០ម៉ែត្រ ។ ៣-ចូលបុណ្យរំលែកទុក្ខចំនួន២០ម៉ឺនរៀល ក្នុងករណីប្រជាពលរដ្ឋក្នុងភូមិស្វាយជួរ ដែលបានទទួលមរណភាពដោយមិនប្រកាន់និន្នាការគណបក្សនយោបាយឡើយ ។
មុននឹងបញ្ចប់លោក លី ឆេង បានផ្តាំផ្ញើ ៦ចំណុចសំខាន់ៗដល់សមាជិកបក្សទាំងអស់ដូចជា ១-ត្រូវស្គាល់ពីតម្លៃខ្លួនឯង និងខិតខំពង្រឹងសមត្ថភាពផ្ទាល់ខ្លួនបន្ថែមទៀត ។ ២-រក្សាបាននូវសុខសន្តិភាព សុវត្ថិភាពទៅតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ។ ៣- សាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ ដោយមិនប្រកាន់បក្សពួក សាសនា គណបក្សនយោបាយ និងប្រព្រឹត្តតែអំពើល្អ ។ ៤-ត្រូវជំរុញកូនចៅឱ្យបានចូលរៀនគ្រប់ៗគ្នា ។ ៥-ត្រូវត្រៀមលក្ខណៈឱ្យគ្រប់គ្រាន់សម្រាប់ការបោះឆ្នោតនៅថ្ងៃទី២៨ កក្កដា ខាងមុខ ហើយពិសេសគឺនៅចំណុចទី៦ លោកបានសង្កត់ធ្ងន់ថាបើស្រឡាញ់ បើអាណិត បើពេញចិត្ត និងជឿជាក់លើការដឹកនាំរបស់សម្តេច ហ៊ុន សែន សូមបោះឆ្នោតជូនគណបក្សប្រជាជន ដែលមានលេខរៀងទី៤ បោះឆ្នោតជូនគណបក្សប្រជាជនគឺបោះឆ្នោតជូនខ្លួនឯង ។លោកលី ឆេង និងគណៈពង្រឹងមូលដ្ឋានទាំងអស់ពីបានចុះពិនិត្យសមិទ្ធផលដូចជារបងសាលា ផ្លូវថ្នល់ និងជួយឧបត្ថម្ភដល់សមាជិកបក្សទាំង១.៥១៨នាក់ ក្នុងម្នាក់ៗថវិកា១ម៉ឺនរៀលផងដែរ ៕
ចែករំលែកព័តមាននេះ