ទូក«ង»មានប្រវត្តិតាំងពីជំនាន់សង្គមរាស្រ្តនិយម…នឹងមានវត្តមានក្នុងពិធីបុណ្យអុំទូកនេះ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ថ្ងៃ១៦ វិច្ឆិកា ក្រុមហ៊ុន KBSK បានរៀបចំកម្មវិធីចែកអំណោយឧបត្ថម្ភដល់ទូក «ង» ចំនួន២ គឺ…
រាជធានីភ្នំពេញ ៖ ថ្ងៃ១៦ វិច្ឆិកា ក្រុមហ៊ុន KBSK បានរៀបចំកម្មវិធីចែកអំណោយឧបត្ថម្ភដល់ទូក «ង» ចំនួន២ គឺ…
រាជធានីភ្នំពេញ ៖ ថ្ងៃ១៦ វិច្ឆិកា ក្រុមហ៊ុន KBSK បានរៀបចំកម្មវិធីចែកអំណោយឧបត្ថម្ភដល់ទូក «ង» ចំនួន២ គឺ ១-ទូក «កំហែងសុវណ្ណកុមារ មហាហង្សសែនជ័យ» ដែលឈ្មោះនេះ មានប្រវត្តិតាំងពីជំនាន់សង្គមរាស្ត្រនិយម និង២-ទូក «កំហែងសុវណ្ណកុមារមហាទេព» ។
ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ការប្រណាំងទូកតែងតែប្រារព្ធធ្វើឡើង នៅខាងមុខព្រះបរមរាជវាំង ដែលឆ្នាំនេះ នឹងប្រារព្ធធ្វើឡើង នៅថ្ងៃទី២១ ២២ និង២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ។
ដើម្បីលើកទឹកចិត្ត លើកកម្ពស់ និងអបអរព្រះរាជពិធីបុណ្យអុំទូកនេះ ក្រុមហ៊ុនKBSK ត្រៀមជាស្រេចនូវអំណោយឧបត្ថម្ភជាច្រើនដល់គណៈកម្មការ កីឡាករទូក«ង»ចំនួនពីរនេះ សរុបមាន ចំនួន១៦៦នាក់ និងគណៈកម្មការរៀបចំទូកប្រណាំងចំនួន៦នាក់ទៀត ។
អំណោយទាំងនោះ រួមមាន អាវយឺតចំនួន៣៧៥, មួកចំនួន១៩៥, ផលិតផលនំប្រៃAFC ចំនួន១៩២កេស និងទឹកប្រាក់ចំនួន៦ម៉ឺនរៀល សម្រាប់ម្នាក់ៗ ដែលសរុបជាទឹកប្រាក់នៃអំណោយទាំងអស់មានប្រមាណជិត១ម៉ឺនដុល្លារសហរដ្ឋអាមេរិក ។
លោក ជង់ កញ្ចនា ប្រធាននាយកប្រតិបត្តិពីក្រុមហ៊ុន KBSK មានប្រសាសន៍ថា៖ «ការចូលរួមផ្តល់អំណោយឧបត្តម្ភដល់កីឡាករ និងគណៈកម្មការទាំងពីរទូកនេះ គឺដើម្បីចូលរួមលើកកម្ពស់ និងជំរុញ
ឱ្យមានការចូលរួមបន្ថែមពីបងប្អូនប្រជាជនកម្ពុជា សម្រាប់កីឡាប្រភេទនេះ ដើម្បីអបអរព្រះរាជពិធីបុណ្យអុំទូក ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង»។
ពិធីប្រណាំងទូក «ង» រយៈពេល៣ថ្ងៃ ដែលប្រារព្ធធ្វើឡើងក្នុងព្រះរាជពិធីបុណ្យអុំទូក ត្រូវមានការចូលរួមសាមគ្គីគ្នាយ៉ាងសកម្ម ដើម្បីទទួលបានជ័យជំនះ។ គណៈកម្មការរៀបចំព្រះតេជគុណ ពិន សុវ៉ុន ចៅអធិការវត្ត គៀនស្វាយក្នុង និងជាប្រធានគណៈកម្មាធិការទូកនេះ មានសង្ឃដីកាថា ៖ «តំណាងឱ្យគណៈកម្មាធិការរៀបចំទូក«ង» អាត្មាសូមអរគុណដល់ក្រុមហ៊ុន KBSK ដែលបានធ្វើ អំណោយឧបត្ថម្ភដល់កីឡាករទូក«ង» យើង សម្រាប់ការចេញទៅចូលរួមការប្រណាំងទូក«ង»វគ្គផ្តាច់ព្រ័ត្ត នៅមុខព្រះបរមរាជវាំងថ្ងៃទី ២១ ២២ និង២៣ វិច្ឆិកានេះ ។
យោងតាមសង្ឃដីការបន្តថា ទូក«ង» ដែលមាននាមថា «កំហែងសុវណ្ណកុមារមហាហង្សសែនជ័យ» បាន លេចវត្តមានក្នុងការប្រណាំងទូកក្នុងពិធីបុណ្យប្រពៃណីជាតិនេះតាំងពី ស ម័យ សង្គមរាស្ត្រនិយមមកម្លេះ។ ហើយកាល ពីឆ្នាំ២០១៧ កន្លងទៅ ទូក«ង»នេះដែរ បានទទួលចំណាត់ថ្នាក់លេខ ២ នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រផងដែរ ។
ជាមួយគ្នានេះដែរ លោក ចេង មុនី្ន រ៉ា អភិបាលខណ្ឌច្បារអំពៅបានមានប្រសាសន៍ថា ៖ «មិនថាចាញ់ឬឈ្នះ ការចូលរួមប្រណាំងទូកនេះ សបញ្ជាក់ពីសាមគ្គីភាពរបស់បងប្អូននៅក្នុងសហគមន៍ ក៏ដួចជាការប្រាស្រ័យទាក់ទងគ្នា និងចេះជួយយកអាសាគ្នា។ ហើយខ្ញុំសង្ឃឹមថា បងប្អូននឹងបន្តរក្សាស្មារតីនេះតទៅមុខទៀត»។
លោក ជង់ កញ្ចនា បន្តថា៖ «ក្នុងនាមពួកយើងជាក្រុមហ៊ុនក្នុងស្រុក ពួកយើងមានសេចក្តីសោមនស្សរីករាយក្នុងការចូលរួមថែរក្សាវប្បធម៌ ទំនៀមទំលាប់ ខ្មែរ ក៏ដូចជាបណ្តុះស្មារតីជួយគ្នានិងសាមគ្គីភាពនៅក្នុងសហគមន៍យើង»។
គួររំលឹកថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកពីជ័យជំនះកងទ័ពជើងទឹកខ្មែរលើពួកចាម ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ៕
ចែករំលែកព័តមាននេះ