ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្ចី​លុយ​គេ​ទៅ​រក​ស៊ី​ចិញ្ចឹម​ត្រី​មិន​ព្រម​សង​​ត្រូវម្ចាស់​បំណុល​ចាប់​យក​ត្រី​លក់​ជាថ្នូរ​

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញបាន​សម្រេច​អនុវត្ត​ដីកា​រឹប​អូស​ចាប់​ត្រី​លក់​ឡៃ​ឡុង​ ដើម្បី​យក​ប្រាក់​សង​ម្ចាស់​បំណុល​តាម​ផ្លូវ​ច្បាប់​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១២​ មិថុនា​ ២០១៣​ ក្នុង​សង្កាត់​សំរោង​ ខណ្ឌ​សែន​សុខ ។ ការ​ចុះ​អនុវត្តដីកា​នេះ​ដឹកនាំ​ដោយ​លោក ហៀ​ង​ សុភ័ក្ត្រ​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ និង​មាន​ការ​ចូលរួម​ពី​មន្ត្រី​អាជ្ញាធរ​ថ្នាក់​ខណ្ឌ​ និង​

រាជ​ធានី​ភ្នំពេញ ៖ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញបាន​សម្រេច​អនុវត្ត​ដីកា​រឹប​អូស​ចាប់​ត្រី​លក់​ឡៃ​ឡុង​ ដើម្បី​យក​ប្រាក់​សង​ម្ចាស់​បំណុល​តាម​ផ្លូវ​ច្បាប់​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១២​ មិថុនា​ ២០១៣​ ក្នុង​សង្កាត់​សំរោង​ ខណ្ឌ​សែន​សុខ ។ ការ​ចុះ​អនុវត្តដីកា​នេះ​ដឹកនាំ​ដោយ​លោក ហៀ​ង​ សុភ័ក្ត្រ​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ និង​មាន​ការ​ចូលរួម​ពី​មន្ត្រី​អាជ្ញាធរ​ថ្នាក់​ខណ្ឌ​ និង​សង្កាត់​ និង​មាន​ការ​ការពារ​សុវត្ថិ​ភាព​ដោយ​កម្លាំង​សមត្ថ​កិច្ច​ក​ង​រាជ​អាវុធ​ហត្ថ​ខណ្ឌ និង​ប៉ូលិស​ប្រចាំ​មូល​ដ្ឋាន​នោះ​ផងដែរ ។​

លោក​ព្រះ​រាជ​អាជ្ញា​រង ហៀង​ សុភ័ក្ត្រ​ មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា​ យើង​បាន​ចុះ​អនុវត្ត​រឹប​អូស​ចាប់​ត្រី​ពី​ភាគី​កូន​ប​ំណុល​ឈ្មោះ​ ជាវ​ ដាវ និង​ប្តី​ឈ្មោះ​ ណុប​ ហេង ចំនួន​៣​ដង​រួច​មក​ហើយ​ ប៉ុន្តែ​ពុំ​បាន​សម្រេច​ដោយសារ​លោក​យោគ​យល់ ​ទុក​ពេល​ឱ្យ​គាត់​តាម​ការ​ស្នើ​សុំ​ថា ចាំ​ទុក​ឱ្យ​ត្រី​ធំ​សិន ។​ ផ្ទុយ​ទៅ​វិញ​ បែរ​ជាប្តី​ប្រពន្ធ​ជា​កូន​បំណុល​នេះ​បាន​លួច​ចាប់​ត្រី​ក្នុងស្រះ​ដឹក​ចេញ​ទៅ​លក់​នៅ​ពេល​យប់​ជា​ញឹក​ញាប់​ដោយ​ក្បត់​កិច្ច​សន្យា​ ។​

លោក​បន្ត​ថា​ ដោយសារ​តែ​ទង្វើ​មិន​ស្មោះ​ត្រង់​របស់​ប្តីប្រពន្ធ​កូន​បំណុល​នេះ​ ទើប​លោក​សម្រេច​ចុះអនុវត្ត​លើក​ទី​៤ ដើម្បី​ចាប់​ត្រី​លក់​ឡៃឡុង​យក​ប្រាក់​តម្កល់ទុក​នៅ​ធនាគារ​ និង​ត្រៀម​ប្រគល់​ឱ្យ​ម្ចាស់​បំណុល​ឈ្មោះ​ អុឹង​ សៀ​ហួត​ ឱ្យ​គ្រប់​ចំនួន​វិញ​នៅ​ពេល​ដំណើរ​រឿង​ក្តី​នេះ​ត្រូវ​បានបញ្ចប់​នោះ ។​

យោងតាម​ការ​សំអាង​របស់​លោក​ អ៊ឹង​ សៀហួត​ អាយុ​៥០​ឆ្នាំ​ មាន​ទីលំនៅ​ក្នុង​ភូមិ​បឹង​ឈូក​ សង្កាត់​គីឡូ​ម៉ែត្រ​លេខ​៦ ខណ្ឌ​ឫស្សី​កែវ​ឱ្យ​ដឹង​ថា​ កាល​ពី​ថ្ងៃ​ទី​១​ កក្កដា​ ឆ្នាំ​២០១០​ ខ្លួន​និង​កូន​​បំណុល​បានព្រម​ព្រៀង​គ្នា​ខ្ចី​ប្រាក់​ជា​មួយ​គ្នា​ដោយ​ក្នុង​កិច្ច​ព្រម​ព្រៀង​នោះ​ ខ្លួន​បាន​ឱ្យ​កូន​បំណុល​ខ្ចី​ប្រាក់​ចំនួន​២០​ម៉ឺនដុល្លារ​សហរដ្ឋ​អាមេរិក​ ក្នុង​គោល​បំណង​ឱ្យ​កូន​បំណុល​ប្រកប​អាជីវកម្ម​ចិញ្ចឹម​ត្រី​ ហើយ​ក៏​ព្រម​ព្រៀង​គ្នា​ឱ្យ​ភាគ​លាភ​មក​ឱ្យ​ខ្លួន​វិញ​ក្នុង​១​ខែ​២.៥០០​ដុល្លារ​សហរដ្ឋអាមេរិក​ជារៀង​រាល់​ដើម​ខែ​នីមួយៗ​ រហូត​ដល់​សង​ប្រាក់​គ្រប់​ចំនួន​ តែ​ផ្ទុយ​ទៅ​វិញ​គេ​បាន​រំលោភ​លើ​កិច្ច​សន្យា​ ។​ មន្ត្រី​តុលាការ​ឱ្យ​ដឹង​ថា​ ការ​ចាប់​ត្រី​ប្រកាស​លក់​ឡៃឡុង​នេះគឺ​មាន​អ្នក​ហ៊ាន​ទិញ​ក្នុង​តម្លៃ​៤​ពាន់​រៀល​ក្នុង​១​គីឡូ​ក្រាម​ ហើយ​កំពុង​ដំណើរ​ចុះ​ចាប់​លក់​រហូត​គ្រប់​ចំនួន​នៃ​ប្រាក់​ដែល​ជំពាក់​ម្ចាស់​បំណុល​ ៕​