ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថ​កិច្ច​ចាប់ខ្លួន​​មេ​ក្រុម​ចោរ​ប្លន់ម្នាក់​​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​ផ្អើល​ទាំង​ព្រឹក​

12 ឆ្នាំ មុន

ខេត្ត​ស្ទឹង​ត្រែង​ ៖ ជន​សង្ស័យមេក្រុម​​ចោរ​ប្លន់​​​ម្នាក់​ត្រូវ​សមត្ថ​កិច្ចស្ទាក់​​ចាប់​​បាន​​​ទាំង​ព្រឹក​​ថ្ងៃ​ទី​១៤ មិថុនា ២០១៣ នៅ​ចំណុច​​រង្វង់​មូល​ទល់​មុខ​ការិយា​ល័យ​ផលិត​កម្ម​បសុ​ព្យា​បាល​ខេត្ត​ស្ទឹង​ត្រែង ​ពាក់​ព័ន្ធ​ករណី​លួច​ ឆក់​ ប្លន់​ និង​ប្រើ​ប្រាស់​គ្រឿង​ញៀន​​យ៉ាង​សកម្ម​ដែល​​សមត្ថ​កិច្ច​ខេត្តកំពុង​ស្វែង​រក​ចាប់​ខ្លួន ​។

ជន​សង្ស័យ​រូប​នេះ​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ វ៉ាត ប៊ុន​ណាង​ ​ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ រស់​នៅ​ភូមិ​ស្ពាន​ថ្ម សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង​។ តាម​ប្រភព​​បាន​ឱ្យ​ដឹង​ថា ជន​សង្ស័យ​ឈ្មោះ​វ៉ាត ប៊ុន​ណាង​ ​មិន​បាន​ធ្វើ​សកម្ម​ភាព​ដោយ​ផ្ទាល់​​ទេ គឺ​បាន​ញុះ​ញង់ក្មេង​ស្ទាវ​​ និង​បក្ស​ពួក​របស់​គេ​​មួយ​ចំនួន​ធ្វើ​សកម្ម​ភាព​ចេញ​លួច ឆក់​ ប្លន់​ដើម្បី​ដូរ​យក​ថ្នាំ​ញៀន​សម្រាប់​​ប្រើ​ប្រាស់​។​

ក្នុង​ពេល​ចាប់​ខ្លួន​នោះ​សមត្ថ​កិច្ច​ដក​ហូត​បាន​ថ្នាំ​ញៀន​មួយ​ចំនួន​ពី​ជន​សង្ស័យ​ផង​ដែរ​។