ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាស​​បើក​​ការ​​ប្រកួត​​បាល់​​ទះ​​ពាន​​រង្វាន់​​លីអូ​​បៀរ​​2013

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ នៅ​សណ្ឋាគារ​ណាហ្គា​វើល​ កាល​ពី​ថ្ងៃ​ទី​១១ មិថុនាកន្លង​មក​នេះ​ ក្រុម​ហ៊ុន​ស្រាបៀរ​លីអូ​ប្រកាស​ថា ខ្លួន​បាន​សហការ​ជា​មួយ​សហព័ន្ធ​កីឡាបាល់​ទះ​កម្ពុជា​ បើក​ការ​ប្រកួត​បាល់​ទះ​ដណ្តើម​ពាន​រង្វាន់​លីអូ​បៀរ​ជ្រើស​រើស​ជើង​ឯក​ ដែល​មាន​ប្រាក់​រង្វាន់​ជាង​៦០​លាន​រៀល​ ។​ ការ​ប្រកួត​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង៖

រាជ​ធានី​ភ្នំពេញ ៖ នៅ​សណ្ឋាគារ​ណាហ្គា​វើល​ កាល​ពី​ថ្ងៃ​ទី​១១ មិថុនាកន្លង​មក​នេះ​ ក្រុម​ហ៊ុន​ស្រាបៀរ​លីអូ​ប្រកាស​ថា ខ្លួន​បាន​សហការ​ជា​មួយ​សហព័ន្ធ​កីឡាបាល់​ទះ​កម្ពុជា​ បើក​ការ​ប្រកួត​បាល់​ទះ​ដណ្តើម​ពាន​រង្វាន់​លីអូ​បៀរ​ជ្រើស​រើស​ជើង​ឯក​ ដែល​មាន​ប្រាក់​រង្វាន់​ជាង​៦០​លាន​រៀល​ ។​ ការ​ប្រកួត​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង៖

១.ពង្រឹង​ និង​អភិវឌ្ឍន៍​វិស័យ​កីឡា​បាល់​ទះ​ពី​លំដាប់​ថ្នាក់​ជាតិ​ទៅ​កាន់​លំដាប់​ថ្នាក់​អន្តរ​ជាតិ​
២.ផ្តល់​ឱកាស​ដល់​ក្រុម​កីឡាករ​ផ្លាស់​ប្តូរ​បច្ចេក​ទេស​ និងបទ​ពិសោធន៍​ល្អៗ​រវាង​កីឡាករ​នីមួយៗ​ដែលម​ក​ពីរាជ​ធានី​-ខេត្ត​ទូទាំង​ប្រទេស
៣.បណ្តុះ​កីឡាករ​ថ្មីៗ​ឈាន​ចូល​លំដាប់​ថ្នាក់​ជម្រើស​ជាតិ​
៤.ជំរុញ និង​បំផុស​ឱ្យ​យុវជន​ចូលរួម​ក្នុង​សកម្ម​ភាព​ដែល​មាន​តម្លៃ​សម្រាប់​សង្គម​ជាតិ​តាម​រយៈ​កីឡា​បាល់​ទះ ។​

ការ​ដាក់​ពាក្យ​ចូលរួម​ប្រកួត​ត្រូវ​ធ្វើ​នៅ​តាម​មណ្ឌល​នីមួយៗ​ដូច​ខាង​ក្រោម​ ៖​
-រាជ​ធានី​ភ្នំពេញ ៖ (រាជធានី​ភ្នំពេញ​ ខេត្ត​កណ្តាល​ ខេត្ត​កំពង់​ស្ពឺ​ ខេត្ត​ព្រៃវែង​ និង​ខេត្ត​ស្វាយ​រៀង)
-ខេត្ត​កំពង់​ចាម ៖ (ខេត្ត​កំពង់​ចាម ខេត្ត​ស្ទឹង​ត្រែង​ ខេត្ត​រតនៈ​គិរី​ ខេត្ត​មណ្ឌល​គិរី​ និង​ខេត្ត​ក្រចេះ)​
-ខេត្ត​​បាត់​ដំបង ៖​ (ខេត្ត​បាត់​ដំបង ខេត្ត​ប៉ៃលិន​ ខេត្ត​បន្ទាយ​មាន​ជ័យ​ ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​កំពង់​ឆ្នាំង)
-ខេត្ត​សៀមរាប ៖ (ខេត្ត​សៀម​រាប​ ខេត្ត​កំពង់​ធំ​ ខេត្ត​ព្រះ​វិហារ​ និង​ខេត្ត​ឧត្តរ​មានជ័យ)
-ខេត្ត​ព្រះ​សីហនុ ៖ (ខេត្ត​ព្រះ​សីហនុ​ ខេត្ត​កោះ​កុង​ ខេត្ត​តាកែវ​ ខេត្ត​កែប​ និង​ខេត្ត​កំពត)

គណៈ​កម្មការ​រៀបចំការ​ប្រកួត​នឹង​ពិនិត្យ​ជ្រើស​រើស​យក​ក្រុម​កីឡា​បាល់​ទះ​ចំនួន​៨​ក្រុម​ ដែល​បាន​ដាក់​ពាក្យ​នៅ​តាម​មណ្ឌល​នីមួយៗ​មុន​គេ​ និងព្រមទាំង​បាន​បំពេញ​គ្រប់​លក្ខ​ខណ្ឌ​នៅ​ក្នុង​ពាក្យ​ស្នើ​សុំ​ចូលរួម​ប្រកួត​ ។​ ចំពោះ​លក្ខ​ខណ្ឌ​នៃ​ការ​ដាក់​ពាក្យ​ចូល​រួម​ប្រកួត​គឺ​ ៖
-ត្រូវ​មាន​កីឡាករ​ក្នុង​ក្រុម​ចាប់​ពី​១០ ទៅ​១២​នាក់​
-ត្រូវ​បង់​សិទ្ធិ​ចូល​រួម​ប្រកួត​ចំនួន​១២.០០០០​រៀល​ នឹង​ទទួល​បាន​ស្រា​បៀរ​លីអូ​ចំនួន​២​កេស​
-កីឡាករ​ត្រូវ​មាន​សញ្ជាតិ​ជា​ខ្មែរ​
-កីឡាករត្រូវ​មានអាយុ​ចាប់​ពី​១៨​ឆ្នាំ​ឡើង​ទៅ​
-កីឡាករ​ត្រូវ​គោរព​តាម​បទ​បញ្ជា​ការ​ប្រកួត។

ចំណែក​ប្រាក់​រង្វាន់​ដែល​ត្រូវ​ផ្តល់​ជូន​ក្នុង​វគ្គ​ជម្រុះ​គឺ ៖​
-ចំណាត់​ថ្នាក់​លេខ​១​ ទទួល​បាន​១.៨០០.០០០​រៀល​
-ចំណាត់​ថ្នាក់​លេខ​២ ទទួល​បាន​១.០០០.០០០​រៀល​
-ចំណាត់​ថ្នាក់​លេខ​៣ ទទួល​បាន​៨០០.០០០​រៀល​ និង​
-ចំណាត់​ថ្នាក់​លេខ​៤ ទទួល​បាន​៤០០.០០០​រៀល​ ។ ក្រុម​កីឡា​ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១ និង​លេខ​២ នឹង​ត្រូវ​ចូលរួម​ប្រកួត​ផ្តាច់​ព្រ័ត្រ​ (Final Phase) នៅ​រាជ​ធានី​ភ្នំពេញ ។​

សូម​បញ្ជាក់​ផង​ដែរ​ថា​ ចំពោះ​ក្រុម​កីឡា​បាល់​ទះ​ទទួល​បាន​ចំណាត់​ថ្នាក់​ពី​លេខ១ ដល់​លេខ​៦ នា​ឆ្នាំ​២០១២​ មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​រួម​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​នៅ​តាម​មណ្ឌល​ទាំង​៥​រួម​មាន ៖​ ១.ក្រសួង​មហា​ផ្ទៃ​ ២.​បញ្ជាការ​ដ្ឋាន​អង្គរក្ស​ ៣.​កងពល​ធំ​អន្តរាគមន៍​លេខ​៣ ៤.ខេត្ត​កំពង់​ចាម​ ៥.ស្នងការ​ដ្ឋាន​នគរបាលខេត្ត​បាត់​ដំបង​ ៦.នាគ​សមុទ្រ​បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​ទឹក (ខេត្តព្រះ​សីហនុ) ។ ក្រុម​ទាំង​៦ដែល​មាន​ឈ្មោះខាង​លើ​ ត្រូវ​ដាក់​ពាក្យ​ចូលរួម​ប្រកួត​ផ្តាច់​ព្រ័ត្រ​ (Final Phase) នៅ​រាជ​ធានី​ភ្នំពេញ​តាម​កាល​បរិច្ឆេទ​កំណត់​ ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ទីលាន​ប្រកួត​ Beeline Arena ចាប់​ពី​ថ្ងៃ​ទី​១៨ ដល់​ ២៦ តុលា​ខាង​មុខ​នេះ ។​

សម្រាប់​រង្វាន់​ជ័យ​លាភី​ដែល​ត្រូវ​ប្រគល់​ជូន​មាន​ដូច​ខាង​ក្រោម​ ៖
-ចំណាត់​ថ្នាក់​លេខ​១​ ទទួល​បាន​៤០.០០០.០០០​រៀល​
-ចំណាត់​ថ្នាក់​លេខ២​ ទទួល​បាន​៨.០០០.០០០​រៀល​
-ចំណាត់​ថ្នាក់​លេខ​៣​ ទទួល​បាន​៦.០០០.០០០​រៀល​ និង​
-ចំណាត់​ថ្នាក់​លេខ​៤​ ទទួល​បាន​៤.០០០.០០០​រៀល​ ៕​