ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​ពិត​ជន​បង្ក​ធ្វើ​ឲ្យ​ស្លា.ប់​មួយ​គ្រួសារ​ជា​មន្ត្រី​នគរបាល​សោះ

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

កំពង់ស្ពឺ ៖ មន្ត្រី​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ម្នាក់​បាន​ក្លាយជា​ជនសង្ស័យ ក្រោយ​ពេល​ខ្លួន​បាន​បើករថយន្ត​បុក​ម៉ូតូ​១​គ្រឿង ជិះ​គ្នា​៣​នាក់ និង​ទារក​ក្នុង​ផ្ទៃ​ម្នាក់​ទៀត​បណ្តាល​ឲ្យ​ម៉ូតូ និង​ជន​រង​គ្រោះ​ខ្ទាត​ធ្លាក់​ចូល​ប្រឡាយ​ទឹក​ស្លាប់​ទាំងអស់​គ្នា ស្រាប់តែ​ជន​បង្ក​រត់គេច​ខ្លួន​ពី​កន្លែង​កើតហេតុ ហើយ​មិន​ព្រម​ចូលខ្លួន​ទៀត​អស់​រយៈ​៥​ថ្ងៃ​ហើយ តែ​សំណុំរឿង​សមត្ថកិច្ច​បាន​កសាង​ចប់​សព្វគ្រប់​ត្រៀម​បញ្ជូន​ចូល​តុលាការ​ថ្ងៃ​ទី​១៦…

កំពង់ស្ពឺ ៖ មន្ត្រី​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ម្នាក់​បាន​ក្លាយជា​ជនសង្ស័យ ក្រោយ​ពេល​ខ្លួន​បាន​បើករថយន្ត​បុក​ម៉ូតូ​១​គ្រឿង ជិះ​គ្នា​៣​នាក់ និង​ទារក​ក្នុង​ផ្ទៃ​ម្នាក់​ទៀត​បណ្តាល​ឲ្យ​ម៉ូតូ និង​ជន​រង​គ្រោះ​ខ្ទាត​ធ្លាក់​ចូល​ប្រឡាយ​ទឹក​ស្លាប់​ទាំងអស់​គ្នា ស្រាប់តែ​ជន​បង្ក​រត់គេច​ខ្លួន​ពី​កន្លែង​កើតហេតុ ហើយ​មិន​ព្រម​ចូលខ្លួន​ទៀត​អស់​រយៈ​៥​ថ្ងៃ​ហើយ តែ​សំណុំរឿង​សមត្ថកិច្ច​បាន​កសាង​ចប់​សព្វគ្រប់​ត្រៀម​បញ្ជូន​ចូល​តុលាការ​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា​នេះ ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​ម៉ោង​៤​រសៀល ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិត​តាម​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​៣៥-៣៦ ក្នុងភូមិ​កែវ​ឧត្តម ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង មាន​រថយន្ត​១​គ្រឿង​ម៉ាក​កាម​រី​ឆ្លាម​ពណ៌​ស្ករ ស្លាក​លេខ​ភ្នំពេញ 2A-6528 បើកបរ​ដោយ​ឈ្មោះ ថុ​នា ឋានន្តរសក្តិ​អនុសេនីយ៍ឯក ជា​មន្ត្រី​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង បុក​ជាមួយ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង 1J-5377 បើកបរ​ពី​កើត​ទៅ​លិច​ជិះ​ឌុ​ប​គ្នា​៣​នាក់ ។

របាយការណ៍​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ទី​១- ឈ្មោះ សន ព្រាន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជា​ប្តី ទី​២- ឈ្មោះ ហម នឿ​ន ភេទ​ស្រី អាយុ​២៥​ឆ្នាំ ជា​ភរិយា ទី​៣ – ឈ្មោះ អៀន កណ្ណិកា ភេទ​ស្រី អាយុ​៩​ឆ្នាំ ជា​កូន និង​ទារក​ម្នាក់​ទៀត អាយុ​៨​ខែ នៅ​ក្នុង​ផ្ទៃ​ម្តាយ​។ ជន​រង​គ្រោះ រស់នៅ​ភូមិ​តា​រ័​ត្ន ឃុំ​ព្នាយ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

ប្រភព​ដដែល​បាន​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ​ជនសង្ស័យ​ជា​មន្ត្រី​នគរបាល​បាន​បើករថយន្ត​តាម​ផ្លូវជាតិ​លេខ​៤ ពី​លិចទៅ​កើត​ដោយ​ល្បឿន​លឿន ។ លុះដល់​កន្លែង​កើតហេតុ​បាន​បួង​ចង្កូត​វ៉ា​រថយន្ត​កុងតឺន័រ​១​គ្រឿង ស្រាប់តែ​ជ្រុល​ចង្កូត​បុក​ម៉ូតូ​រង​គ្រោះ​កំពុង​បើកបរ​បញ្ច្រាសទិស​ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​ទាំង​ម៉ូតូ និង​ជន​រង​គ្រោះ​ប៉ើង​ទៅ​លើ ហើយ​ធ្លាក់​ចូល​ប្រឡាយ​មានទឹក នៅ​អែប​ចិញ្ចើមថ្នល់ ស្លាប់​យ៉ាង​អាណោចអាធម៌​១​គ្រួសារ​បែប​នេះ ។ ចំណែក​ជនសង្ស័យ​ក្រោយ​បង្ក​បាន​រត់​ចោល​រថយន្ត​បាត់​ស​ម្រោ​ល​ឈឹង ។

លោក​ឧត្តមសេនីយ៍ទោ សម សា​មួន ស្នងការ​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ថុ​នា បាន​រត់គេច​ពី​ផ្ទះ ហើយ​ក៏​មិន​បាន​ចូល​ធ្វើការ​អស់​រយៈពេល​៦​ថ្ងៃ​ហើយ មិនដឹង​លាក់ខ្លួន​ពួន​សម្ងំ​នៅ​កន្លែង​ណា​ទេ តែ​លោក​ទទួល​បាន​ព័ត៌មាន​សម្ងាត់​ថា ភាគី​បង្ក​បាន​លួច​ណាត់ជួប​សម្របសម្រួល​ចរចា​សង​សំណង់​ជាមួយ​គ្រួសារ​ជន​រង​គ្រោះ ។ លោក​បញ្ជាក់​ថា ទោះបី​ភាគី​ទាំង​២​យល់ព្រម​យ៉ាងណា តែ​សម្រាប់​សមត្ថកិច្ច​របស់​លោក​បាន​កសាង​សំណុំរឿង​ចប់ ហើយ បើ​មិន​ថ្ងៃ​ទី​១៦ ក៏​ថ្ងៃ​ទី​១៧ វិ​ច្ឆ​កា​នេះ​នឹង​បញ្ជូន​សំណុំរឿង​នេះ​ចូល​ដល់​តុលាការ​ហើយ ។

មហាជន​រង់ចាំ​មើល​ថា តើ​ក្រោយ​ពេល​ជន​បង្ក​ចរចា​សង​សំណង​ដល់​ភាគី​គ្រួសារ​អ្នក​រង​គ្រោះ​ហើយ តើ​ជន​បង្ក​អាច​នឹង​កាត់​ចេញពី​ក្រប​ខណ្ឌ​នគរបាល​ដែរ ឬ​យ៉ាងណា ? ព្រោះថា ក្នុង​ខ្លួន​ជា​មន្ត្រី​នគរបាល​យុត្តិធម៌​មួយ​រូប បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​អស់​០៣​នាក់ និង​ទារក​ក្នុង​ផ្ទៃ​៨​ខែ​ទៀត​នោះ មិន​នៅ​ទទួលស្គាល់​ការ​ពិត​នូវ​ទ​ង្វើ​របស់​ខ្លួន​បែប​នេះ ហើយ​បែរជា​រត់គេច​ខ្លួន​បាត់​ស្រមោល​ឈឹង​តែ​ម្តង ។ ទោះជា​យ៉ាងណា​មហាជន​សង្ឃឹមថា ច្បាប់​នឹង​មិន​លើកលែង​ដល់​ជន​បង្ក​ខាងលើ​ឲ្យ​រួចខ្លួន​ឡើយ បើ​ទោះជា​ក្រុម​គ្រួសារ​ជន​នេះ​សង​សំណង​រដ្ឋបវេណី​ដល់​គ្រួសារ​ជន​រង​គ្រោះ​ទាំង​៤​នាក់​ក្តី ។

បើ​តាម​មន្ត្រី​នគរបាល​ស្រុក​សំរោង​ទង​មួយ​រូប​បាន​បង្ហើប​ថា បើ​ទោះជា​យ៉ាងណា​ក្រោម​ការ​បញ្ជា​របស់​លោកស្នងការ​សមត្ថកិច្ច​ជំនាញ​កំពុង​តាម​រក​ចាប់ខ្លួន​មន្ត្រី​បង្ក​គ្រោះថ្នាក់ បណ្តាល​ឲ្យ​ស្លាប់​មួយ​គ្រួសារ​នេះ យក​មក​ប្រគល់​ឲ្យ​ច្បាប់​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ