ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពញាក់​ស្មារតី​អ្នក​ប្រើ​យានជំនិះ​ត្រូវ​ត្រួតពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ​មុន​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​គោលបំណង​ចូលរួម​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​គណៈកម្មាធិការ​ជាតិ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​គោរព​ច្បាប់​ចរាចរ ណ៍ និង​ត្រួតពិនិត្យ​យានជំនិះ​ឲ្យ​បាន​ត្រឹមត្រូវ​មុន​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា​ក្នុង​ឱកាស​បុណ្យអុំទូក ។  នេះ​បើ​តាម​លោកស្រី មឹន មាណវី…

រាជធានី​ភ្នំពេញ ៖ ក្នុង​គោលបំណង​ចូលរួម​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​គណៈកម្មាធិការ​ជាតិ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​គោរព​ច្បាប់​ចរាចរ ណ៍ និង​ត្រួតពិនិត្យ​យានជំនិះ​ឲ្យ​បាន​ត្រឹមត្រូវ​មុន​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា​ក្នុង​ឱកាស​បុណ្យអុំទូក ។ 

នេះ​បើ​តាម​លោកស្រី មឹន មាណវី រដ្ឋលេខាធិការ​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន និង​ជា អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ។ ក្នុង​ពិធី​ផ្សព្វផ្សាយ​ច្បាប់ ចរាចរណ៍​ផ្លូវគោក និង​ការ​ចែក​មួក​សុវត្ថិភាព​ដល់​អ្នក​ធ្វើ​ដំណើរ​ដែល​ឆ្លើយ​សំណួរ​ត្រឹមត្រូវ ពាក់ព័ន្ធ​នឹង​ច្បាប់ នា​ព្រឹក​ថ្ងៃ​ទី​១៧ វិច្ឆិកា នៅ​ផ្លូវជាតិ​លេខ​១ នៅ​ត្រង់​ផ្សារ​គគី លោកស្រី មឹន​មាណវី រដ្ឋលេខាធិការ​ក្រសួង​សាធារណៈការ​និង​ដឹក​ជញ្ជូន និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាច​ណ៍​ផ្លូវគោក​ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​សូម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ទាំងអស់​គ្នា ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ចរាចរណ៍ ពិសេស​នៅ​ថ្ងៃ​បុណ្យ​ធំ​ៗ របស់​ជាតិ​ផង​ដែរ ។

លោកស្រី​បាន​បញ្ជាក់​ថា​«​យើង​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ជាង​រៀង​រាល់​ខែ​។ ពិសេស​នោះ​នៅ​ពេល​បុណ្យអុំទូក​នៅ​ពេល​ខាង​មុខ​នេះ​ពលរដ្ឋ​ជា​ច្រើន​នឹង​អញ្ជើញ​ទៅ​មើល​នៅ​ក្នុង​រាជធានី​ភ្នំពេញ​អី​ញ្ចឹ​ង​យើង​ធ្វើ​នេះ ដើម្បី​ព​ញ្ជា​ក់​ស្មារតី​ក្នុង​ការ​ចូលរួម​គោរព​ច្បាប់ ចរាចរណ៍​ផ្លូវគោក​» ។ លោកស្រី​បន្ត​ថា បើ​ពលរដ្ឋ​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នឹង​ជួយ​ដល់​ការ​ការពារ​អាយុជីវិត​ដល់​ប្រជាជន​ពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ ។ លោកស្រី​បញ្ជាក់​ថា​«​បើសិន គាត់​ដឹង​ពី​ច្បាប់​ច្បាប់​ឲ្យ​យើង​ប្រកាន់​ស្តាំ ហើយ​ជិះ​ម៉ូតូ​ត្រូវ​ពាក់មួក​សុវត្ថិភាព ដូច្នេះ​ដើម្បី​ការពារ​នៅ​ពេល​ពួក​គាត់​ជួប​គ្រោះថ្នាក់​ចរាចរណ៍​…» ។ លោកស្រី​ក៏​បាន​ឲ្យ​ដឹង​ថា ការ​ពាក់មួក​សុវត្ថិភាព​មិន​សំដៅលើ​អ្នកបើកបរ​នោះ​ទេ គឺ​អ្នក​រួម​ដំណើរ​រួម​ទាំង​កូន​ក្មេង​អាយុ​ចាប់ពី​៣​ឆ្នាំ​ក៏​ត្រូវ​ពាក់មួក​សុវត្ថិភាព​ដែរ ។

ជាមួយ​គ្នា​នោះ​ដែរ លោកស្រី​ក៏​បាន​ឲ្យ​ដឹង​ថា សម្រាប់​ការ​ផ្សព្វផ្សាយ​នៅ​ថ្ងៃនេះ ក៏​មានការ​ផ្តល់​មួក​សុវត្ថិភាព​ចំពោះ​អ្នក​ដែល​បាន​ឆ្លើយ​ត្រូវ​ចំនួន​៣​ពាក់ព័ន្ធ​នឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ។ មួក​ដែល​នឹង​ចែក​ដល់​ធ្វើ​ដំណើរ​ដែល​ឆ្លើយ​ត្រូវ​មាន​ជាង​១០០​មួក ។ លោកស្រី​បាន​គូសបញ្ជាក់​ថា «​យើង​ធ្វើការ​ចែក​មួក​ចំនួន​ប៉ុណ្ណឹង​មែន ប៉ុន្តែ​យើង​សង្ឃឹមថា អ្នក​ដែល​ទទួល​បាន​នឹង​យក​ទៅ​ផ្សព្វផ្សាយ​បន្ត ។ យើង​ធ្វើ​ផ្សព្វផ្សាយ​ទាំង​ខេត្ត​រាជធានី​ទាំងអស់ ហើយ​ត្រូវធ្វើ​រៀង​វាល់​ខែ ជា​ពិសេស​នោះ​យើង​ធ្វើ​នៅ​មុន​បុណ្យ​ធំ​ៗ​យើង​ធ្វើការ​ផ្សព្វផ្សាយ​ពី ឬ​បី​ដង​នៅ​ដងផ្លូវ​ធំ​ៗ​ផង​ដែរ​» ។ 

លោកស្រី​ក៏​បាន​អំពាវនាវ​ដល់​អ្នក​ប្រើប្រាស់​យានយន្ត ម៉ូតូ ទាំងអស់​ត្រូវ​គោរព​ច្បាប់ ចរាចរណ៍​ដោយ​មានការ​ប្រុង​ប្រយ័ត្ន​កុំ​បើក​លើស​ល្បឿន​កំណត់ ត្រូវ​មើ​លក្ខណៈ​បច្ចេកទេស យានយន្ត​ឲ្យ​បាន​ត្រឹមត្រូវ ។ កុំ​បើក​វា​ជែង​ដោយ​គ្មាន​ប្រុង​ប្រយ័ត្ន គោរព​សិទ្ធិ​អាទិភាព និង​កុំ ពិសា​គ្រឿង​ស្រវឹង តែបើ​ពិសារ​គ្រឿង​ស្រវឹង​កុំ​បើកបរ …​។

សូម​ជម្រាប​ថា ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ នឹង​ត្រូវ​ប្រព្រឹត្ដិ​ទៅ​ចាប់ពី​ថ្ងៃ​ទី​២១-២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ ខាង​មុខ​នេះ ។ សម្រាប់​រក្សា​សណ្តាប់ធ្នាប់​វិញ​សាលា​រាជធានី​ភ្នំពេញ​គ្រោង​នឹង​ប្រើ​កម្លាំង​មាន​សមត្ថកិច្ច​រហូត​ដល់​ជាង​១​ម៉ឺន​នាក់​នឹង​ត្រូវ​ដាក់​ពង្រាយ​នៅ​តាម​តំបន់ A B និង​C ក្នុង​នោះ​កម្លាំង​របស់​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ​មាន​រហូត​ដល់​ជាង​៨​ពាន់​នាក់ ដើម្បី​ការពារ​ព្រះរាជ​ពិធី​មួយ​នេះ​។

អភិបាល​រាជធានី​ភ្នំពេញ​លោក​ឃួ​ង ស្រេង ក៏​បាន​អំពាវនាវ​ផង​ដែរ ដល់​ម្ចាស់​អាជីវក​រដឹក​ទំនិញ​ដែល​ប្រើប្រាស់​រថយន្ដ​ធំ​ៗ​ក្នុង​ធ្វើ​ដំណើរ​ចូល​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ដែល​រៀបចំ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ ហើយ​សម្រាប់​អ្នក​ដែល​មក​កម្សាន្ដ​ក៏​កុំ​ជិះ​រថយន្ដ​ចូល​ទៅ​បរិវេណ​ទីតាំង​ប្រារព្ធ​ពិធី​ផង​ដែរ ព្រោះ​ចៀសវាង​ការ​កកស្ទះ​ចរាចរណ៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ