ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូបភាព​គួរ​ឱ្យ​អស់​សំណើច​នៅ​លើ​ពិភព​លោក​

12 ឆ្នាំ មុន

១-ពិធី​គុណ​ម្តាយ​
ឪពុក​ម្តាយ​ជន​ជាតិ​ជប៉ុន​បាន​បី​កូន​តូច​របស់​ខ្លួន​ឡើង​រាំ​ចង្វាក់​ហ្សំ​បា​ (Zamba) នៅ​ក្នុង​ពិធី​ម៉ាម៉ា​ហ្វេស​ នៅ​ទីក្រុង​តូក្យូ​ ប្រទេស​ជប៉ុន​ ។ មាន​អាណា​ព្យាបាល​ និង​កុមារ​ច្រើន​ជាង​៥០.០០០​នាក់​ចូល​រួម​ក្នុង​ពិធី​នេះ​ ។

១-ពិធី​គុណ​ម្តាយ​
ឪពុក​ម្តាយ​ជន​ជាតិ​ជប៉ុន​បាន​បី​កូន​តូច​របស់​ខ្លួន​ឡើង​រាំ​ចង្វាក់​ហ្សំ​បា​ (Zamba) នៅ​ក្នុង​ពិធី​ម៉ាម៉ា​ហ្វេស​ នៅ​ទីក្រុង​តូក្យូ​ ប្រទេស​ជប៉ុន​ ។ មាន​អាណា​ព្យាបាល​ និង​កុមារ​ច្រើន​ជាង​៥០.០០០​នាក់​ចូល​រួម​ក្នុង​ពិធី​នេះ​ ។

២-ទិដ្ឋ​ភាព​ភ្នំ​ភ្លើង​នៅ​អាឡា​ស្កា​ថត​ពី​លើ​លំហ​អវកាស
អង្គ​ការ​ណា​សា​ (NASA) បាន​ថត​ដោយ​អវ​កាស​យានិក​ពី​លើ​ស្ថានីយ​អវ​កាស​អន្តរ​ជាតិ​បង្ហាញ​ឱ្យ​ឃើញ​ផ្ទៃ​អាកាស​នៅ​ពី​លើ​ភ្នំ​ភ្លើង​ផេវ​លូហ្វ​ (Pavlof) ក្នុង​រដ្ឋអាឡា​ស្កា​ សហ​រដ្ឋ​អាមេ​រិក​ ដោយ​មាន​បាញ់​ផ្សែង​ និង​ចាប់​ផ្តើម​ផ្ទុះ​កាល​ពី​ថ្ងៃ​ទី​១៣​ ឧសភា​ ២០១៣​ ។

៣-ព្រះ​ចន្ទ​អណ្តែត​នៅ​ខាង​ក្រោយ​ដុំ​ពពក​រាង​ដូច​មុខ​មនុស្ស​
ព្រះ​ចន្ទ​រះ​នៅ​ពី​ក្រោយ​ដុំ​ពពក​ចម្លែក​រាង​ដូច​មុខ​មនុស្ស​ ក្រោយ​ពី​ព្រះ​អាទិត្យ​រៀប​អស្តង្គត​នៅ​សហ​រដ្ឋ​អាមេរិក​ ។

៤-និស្សិត​មហា​វិទ្យា​ល័យ​ហ្វ៊ីលី​ពីន​បង្ហោះ​គោម​បង្កើត​ឯតទគ្គ​កម្ម​
និស្សិត​ហ្វ៊ីលី​ពីន​ បាន​បង្ហោះ​គោម​ចំនួន​១៥.១៨៥​ ដើម្បី​បំបែក​ឯតទគ្គ​កម្ម​បង្ហោះ​គោម​ចំនួន​១២.៧៤០​ កាល​ពី​ខែ​មិថុនា​ ២០១២​ ។

៥-សន្សឹមៗ​កុំ​បំបោល​ ក្រែង​ពុំ​ដល់​ដូច​ប្រាថ្នា
ខ្យង​ទាក​តូច​មួយ​ក្បាល​វារ​យឺតៗ​នៅ​លើ​ស្លឹក​ឈើ​ ក្រោយ​ពេល​ភ្លៀង​រាំង​ នៅ​ទីក្រុង​ហ្វ្រែង​ហ្វើត​ ប្រទេស​អាល្លឺ​ម៉ង់​ ។

៦-រត់​ស្រាត​ននល​គក​
អាជ្ញា​ធរ​ដេញ​បុរស​រត់​ស្រាត​ម្នាក់​នៅ​ក្នុង​ទីលាន​ប្រកួត​បាល់​ឱប​អន្តរ​ជាតិ​ ស្ថិត​នៅ​ភាគ​ខាង​ត្បូង​ទីក្រុង​ឡុង​ ចក្រ​ភព​អង់​គ្លេស​ ។

៧-មុខ​ដូច​ខ្មោច​
លោក​ វ៉េន​ អាដាម​ ពាក់​ស្រោម​មុខ​គួរ​ឱ្យ​ខ្លាច​ មាន​រូប​រាង​ដូច​បិសាច​ ទៅ​ចូល​រួម​ក្នុង​ពិធី​មួយ​ ស្ថិត​នៅ​ភាគ​ខាង​កើត​ក្រុង​ឡុង​ ។

៨-សៀក​លេង​ភ្លើង​
ក្រុម​សិល្បៈ​សម្តែង​ក្នុង​ភាព​ងងឹត​សូន្យ​សុង​​ ក្នុង​ពិធី​ភ្លើង​អន្តរ​ជាតិ​ នៅ​ទីក្រុង​មីន​ ប្រទេស​បេ​ឡា​រុស​ ។ មាន​សិល្ប​ករ​ជាង​៧០​នាក់​ មក​ពី​រុស្ស៊ី លី​ទុយ​អានី​ អ៊ុយ​ក្រែន​ ប៉ូ​ឡូញ​ បារាំង​ និង​បេ​ឡា​រុស​ ចូល​រួម​សម្តែង​សៀក​ភ្លើង​រយៈ​ពេល​២ថ្ងៃ​ជាប់​គ្នា​ ។

៩-រូប​គំរូ​លំនៅ​ឋាន​ដ៏​ស្អាត​នៅ​លើ​ខ្នង​នារី​រូប​ស្រស់​
ពិធី​តាំង​ពិព័រណ៍​ពាណិជ្ជ​កម្ម​លំនៅ​ឋាន​ និង​ភូមិ​គ្រឹះ​នៅ​ទីក្រុង​ណាន​ថុង​ តំបន់​ជាំង​ស៊ូ​ ប្រទេស​ចិន​ ។ ក្រុម​ហ៊ុន​នីមួយៗ​បាន​រិះ​រក​វិធី​សាស្ត្រ​ទាក់​ទាញ​អតិថិ​ជន​ ដោយ​មាន​ក្រុម​ហ៊ុន​មួយ​ចំនួន​ចែក​មាស​ និង​សម្តែង​ហ៊ី​ជា​ដើម​ ។ អ្វី​គួរ​ឱ្យ​ចាប់​អារម្មណ៍​ គឺ​ការ​តាំង​បង្ហាញ​រូប​​គំរូ​ផ្ទះ​នៅ​ពី​លើ​ខ្នង​របស់​ស្ត្រី​ដ៏​ស្រស់​ស្អាត​ គួរ​ឱ្យ​គយ​គន់​ ។

១០-លោត​ទឹក​លេង​បន្ថយ​កម្តៅ​​
កុមារ​ជន​ជាតិ​ឥណ្ឌា​ងូត​ទឹក​ និង​លោត​រ៉ឺ​ឡាត​លេងនៅ​លើ​ទឹក​ នៅ​អាង​ហែល​ទឹក​ ស្ថិត​នៅ​ជាយ​ក្រុង​អាំ​រីត​សា​ នៅ​តំបន់​ប៉ាន​ចាប​ ខណៈ​​ពេល​សីតុណ្ហ​ភាព​បាន​កើន​ឡើង​ជិត​៤៨​អង្សា​សេ​ ៕