ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ចរាចរ​មួយ​ថ្ងៃ ស្លា.ប់​មនុស្ស​២​នាក់ របួសធ្ងន់​៦​នាក់​របួសស្រាល​១៦​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរ និង​សណ្តាប់ធ្នាប់​សាធារណៈ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​១៤ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៨ កើត​ឡើ​៨​លើក​(​យប់​២​លើក​) ស្លាប់​ប្រុស​២​នាក់ របួសធ្ងន់​៦​នាក់​(​ស្រី​២​នាក់​)…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរ និង​សណ្តាប់ធ្នាប់​សាធារណៈ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​១៤ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៨ កើត​ឡើ​៨​លើក​(​យប់​២​លើក​) ស្លាប់​ប្រុស​២​នាក់ របួសធ្ងន់​៦​នាក់​(​ស្រី​២​នាក់​) របួសស្រាល​១៦​នាក់​(​ស្រី​២​នាក់​) ។ មូលហេតុ​គ្រោះថ្នាក់​៖ ល្បឿន​១​លើក ស្លាប់​១​នាក់​, មិន​គោរព​សិទ្ធិ​៤​លើក​,​មិន​ប្រកាន់​ស្តាំ​២​លើក ស្លាប់​១​នាក់​,​ងងុយដេក​១​លើក​។ សរុប​ស្លាប់​២​នាក់ ៖ ម៉ូត​២​នាក់​(​មិន​ពាក់មួក​សុវត្ថិភាព​២​នាក់​)​។

គ្រោះថ្នាក់​ប៉ះទង្គិច ៖ ម៉ូតូ​នឹង​ម៉ូតូ​១​លើក​,​ម៉ូតូ​នឹង​រថយន្ត​ធំ​២​លើក ស្លាប់​២​នាក់​, ម៉ូតូ​នឹង​រថយន្ត​តូច​៣​លើក​,​ម៉ូតូ​នឹង​ថ្មើរជើង​១​លើក​,​រថយន្ត​ធំ​នឹង​រថយន្ត​ធំ​១​លើក​។ បណ្តាល​ឲ្យ ខូចខាត​យាន​១៣​គ្រឿងក្នុង​នោះ​មាន ៖ ម៉ូតូ​៦​គ្រឿង​,​រថយន្ត​ធំ​៤​គ្រឿង ,​រថយន្ត​តូច​៣​គ្រឿង​,​ថ្មើរជើង​១​នាក់​។ យានយន្ត​បង្កហេតុ ៖ ម៉ូតូ​៣​លើក​,​រថយន្ត​ធំ​៣​លើក​,​ម៉ូតូ​កង់​បី​២​លើក​។ គ្រោះ​ថ្នាក់លើ​ផ្លូវ ៖ ផ្លូវជាតិ​៥​លើក ,​ផ្លូវ​ខេត្ត​៣​លើក​។ រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់ និង​រង​គ្រោះ​ច្រើន ៖ ខេត្តកំពង់ចាម​១​លើក ស្លាប់​១​នាក់ និង​ខេត្តតាកែវ​១​លើក ស្លាប់​១​នាក់​។

លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​១៤ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៨ ៖ មធ្យោបាយ​ចូល​គោលដៅ​៥.៩៥៤​គ្រឿង​(​ម៉ូតូ​៦១%), មធ្យោបាយ​ល្មើស​១.២៥៨​គ្រឿង​(​ម៉ូតូ​៨៤%), អប់រំ​៣៤២​គ្រឿង​(​ម៉ូតូ​២៧%),​មធ្យោបាយ​ពិន័យ​៩១៦​គ្រឿង (​ម៉ូតូ​៨៩%)​។ លទ្ធផល​ត្រួតពិនិត្យ​មួក និង​កញ្ចក់​ថ្ងៃ​ទី​១៤ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៨ ៖ បាន​ចុះ​អនុវត្ត​ចំនួន​៥៩​គោលដៅ ម៉ូតូ​ចូល​គោលដៅ​២.៩៤៦​គ្រឿង​, អប់រំ​១៧២​គ្រឿង​, ពិន័យ​ចំនួន​សរុប​៤២៣​គ្រឿង (​មួក​២២៨​គ្រឿង​,​កញ្ចក់​១០៤​គ្រឿង​,​ស្រវឹង​៤​គ្រឿង​,​ផ្សេង​ៗ២៦​គ្រឿង​)៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ