រាជធានីភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបកអាក្រាតរឿងអាស្រូវរបស់មេបក្សប្រឆាំងដែលបានបោកបញ្ឆោតស្ត្រីម្នាក់ឈ្មោះកែវ សុផាណារី ហើយស្ត្រីរូបនេះបានស្កាត់រកជួបដើម្បីរកដំណោះស្រាយជាថវិកាចំនួន១ម៉ឺនដុល្លារយកទៅព្យាបាលជំងឺ ក៏ប៉ុន្តែមេបក្សប្រឆាំងដែលធ្លាប់បានរួមរស់ជាមួយស្រី្ដនោះចេះតែគេច ។ សម្ដេចតេជោបានផ្ដល់អនុសាសន៍ថា ដើម្បីឱ្យអស់កង្វល់មានវិធីសាស្ត្រមួយគត់គឺការជួបដោយផ្ទាល់ ហេតុអ្វីចាំបាច់រត់ «មាសសុទ្ធមិនខ្លាចភ្លើងទេ» ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍បែបនេះនាព្រឹកថ្ងៃទី១៣ មិថុនា ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធទីស្នាក់ការថ្មីនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ។ ទាក់ទិននឹងបញ្ហាខាងលើនេះ សម្ដេចបានរិះគន់ថា ហេតុអ្វីបានជាគណបក្សប្រជាជនកម្ពុជាបែរជាជាប់ចោទថា ជាអ្នករៀបចំ ។ គណបក្សប្រជាជនមិនអាចទទួលយកបានទេ ព្រោះបញ្ហានេះគេចោទគណបក្ស គណបក្សមានសិទ្ធិត្រឹមណា ។ ខ្ញុំសូមអំពាវនាវ បើសិនជាប្ដឹង សូមប្ដឹងនៅពេលក្រោយការបោះឆ្នោត ។ កុំចេះតែចោទគណបក្សប្រជាជនថា រៀបចំស្ត្រីនោះឱ្យមកបំផ្លាញខ្លួន ។
ស្ត្រីនោះគ្រាន់តែទារ១ម៉ឺនដុល្លារ មិនទាន់ចុះសំបុត្រអាពាហ៍ពិពាហ៍ឯណាដើម្បីយកទៅចិញ្ចឹមកូនទេតើ ក៏គួរតែឱ្យគ្នាទៅបានវាផុតរឿង កុំឱ្យមានកម្មពៀរតទៅទៀត ។ មានទាំងរូបថតទៀតផងមានអ្នកណាកាត់តទៀត ។ បើចិត្តសឿងគួរតែប្ដឹងស្រី្ដនោះទៅតុលាការ ។ ចំណែកស្ត្រីនោះបានប្ដឹងទៅតុលាការហើយ តែតុលាការគេមិនទាន់ចាត់វិធានការ ហើយបើមិនពិតទេសូមប្ដឹងទៅតុលាការថា ស្ត្រីនោះបង្ខូចកេរ្ដិ៍ឈ្មោះ ហ៊ានឬមិនហ៊ាន ? ម្ដងនេះបើខ្ញុំដេញទាន់ជាន់កតែម្ដង ហើយបើលោកមិនហ៊ានប្ដឹងទេរឿងនេះគឺជារឿងពិត ហើយបើរឿងពិត ឯណាទៅសិទ្ធិស្ត្រី ឯណាទៅសិទ្ធិកុមារ ឱ្យប្រាក់ខែប្រពន្ធ១០០ដុល្លារ ឱ្យកម្មករ១៥០ដុល្លារ ឱ្យមន្ត្រីរាជការ២៥០ដុល្លារ បើដូច្នេះតើជឿឬអត់ ?រឿងនេះវាបានកើតឡើងដូច្នេះ ។
សម្ដេចតេជោបានអះអាងថា គណបក្សប្រជាជនមិនលេងស្មោកគ្រោកទេ ផ្ទុយទៅវិញខ្ញុំបានការពារមនុស្សខ្លះ មានពេលខ្លះខ្ញុំខុសច្បាប់ខ្លួនឯង និងបំពានដែនសមត្ថកិច្ច ។ ខ្ញុំសូមប្រាប់ជីវិតនយោបាយលោកឯងត្រូវបញ្ចប់តាំងពីថ្ងៃខួបកំណើតចៅស្រីរបស់ខ្ញុំជាងពីរឆ្នាំមុន ។ អ្នកណាមានខ្លួន អ្នកនោះអាចដឹងបាន ។ ទូរស័ព្ទបានប្រាប់ខ្ញុំបន្ទាន់ មេបក្សប្រឆាំងបាននាំអនីតិជនម្នាក់អាយុ១៥ឆ្នាំកក់៥០០ដុល្លាររួចរាល់ហើយយកទៅសណ្ឋាគារមីកាសានៅមាត់ទន្លេ ។ការចាប់អ្នកតំណាងរាស្ត្រជាមេបក្សប្រឆាំងគឺជារឿងធំណាស់ ដូច្នេះត្រូវសុំយោបល់ពីនាយករដ្ឋមន្ត្រី ។
ខ្ញុំបានប្រាប់ទៅសមត្ថកិច្ចវិញថា កុំធ្វើ បើសិនជាធ្វើគេអាចថាយើងយកលេសរឿងបញ្ហាជីវិតឯកជនរបស់គេ ព្រោះអ្វីក៏ដោយក្លាយទៅជារឿងនយោបាយទៅជាអ្នកទោសមនសិការទាំងអស់ ។ រឿងដកតម្រុយបង្គោលព្រំដែនក៏ក្លាយជាអ្នកទោសមនសិការដែរ ទៅវ៉ៃគេបែកក្បាលក៏អ្នកទោសមនសិការដែរ ។ ដើម្បីកុំឱ្យមានរឿងកើតឡើងព្រោះសមត្ថកិច្ចធ្វើតាមផ្លូវច្បាប់ ។ នេះគឺជាអំពើដែលខ្ញុំធ្វើខុសច្បាប់ខ្លួនឯងដើម្បីការពារអ្នកនយោបាយរូបនេះ ។ តាមពិតចាប់នៅពេលប្រយុទ្ធលើគ្រែគឺចប់ ។
ខ្ញុំបានឱ្យបណ្ដាញមួយទៀតបង្ហាញមុខនៅសណ្ឋាគារមីកាសា ដោយមិនឱ្យសមត្ថកិច្ចដែលរាយការណ៍ដឹងទេ ។ សូមចាំថា ខ្ញុំបានជួយអ្នកឯងរហូតដល់ខ្ញុំធ្វើល្មើសច្បាប់ខ្លួនឯង រឿងនេះមិនធម្មតាទេ មានតែសាមីខ្លួនដែលប្រព្រឹត្តហើយ និងភ្នាក់ងារដែលនៅកៀកបំផុតរបស់លោកឯងហ្នឹង ។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបានបង្ហាញពីរឿងអាស្រូវបន្តទៀត ម្ដាយនីតា ជាអ្នកណា ម្ដាយនីតាមានដីនៅបឹងកក់ ។ ពេលរាជរដ្ឋាភិបាលកាត់ដី១២ហិកតា នៅពេលនោះម្ដាយនីតាទទួលបានដីមួយប្លង់ដូចគេដែរ ។ នៅពេលនោះមានផ្ទៃពោះ៥ខែហើយ បន្ទាប់មកក៏ទៅឆ្លងទន្លេនៅមន្ទីរពេទ្យមួយ ក្រុមការងារយកប័ណ្ណទៅផ្ដិតមេដៃនៅមន្ទីរពេទ្យ ។
ខ្ញុំតែងតែដាស់តឿនតាមរយៈ សារនេះ សារនោះ ។ ចេញពីស្វាយរៀងមកនៅវាលស្បូវ ចេញពីវាលស្បូវទៅស្វាយរៀង កាលពីថ្ងៃទី១០ មិថុនា ថ្មីៗនេះ ចេញពីស្វាយរៀងចូលភ្នំពេញ ។ បានកូនស្រីមួយ និងកូនប្រុសមួយ ។ តើនេះជាសិប្បនិម្មិតដែរឬអី ? បើលោកចង់ដឹងខ្ញុំបង្ហោះ ហ្វេសប៊ុកឱ្យ
មើល ។ រឿងដូច្នេះ ប៉ូលិស ប៉េអឹម ចារកម្មណាទៅដឹងបាន បើមិនមានអ្នកនៅជិតជាមួយហើយទិញរថយន្តអាឆ្លាមឱ្យមួយទុកនៅបឹងកក់ អត់ចេះបើក
ទៀត ។
ឯស្រីមួយទៀតនៅឯនាយពោធិ៍ចិនតុងដែលលោកឯងឱ្យ៥ពាន់ដុល្លារនោះតើដាច់ស្រេចហើយឬនៅ ? ក្រោយពីត្រឡប់មកពីអាមេរិកវិញបានលុយច្រើន ពីមុនមានម៉ាក់នីតា បានលុយទិញមាសបានច្រើន តែក្រោយមកក៏អន់បន្តិចព្រោះត្រូវការឱ្យលុយទៅអ្នកផ្សេង ។ ស្រី្តនោះស្កាត់មកជួបគ្នានៅផ្សារអូឡាំពិកដើម្បីប្រគល់លុយ ។ នាងបានហើយយកទៅឱ្យឪពុកទិញម៉ូតូមួយគ្រឿងតម្លៃ១.៥០០ដុល្លារ ប៉ុន្តែឪពុកទៅទិញម៉ូតូគេតម្លៃ១.៧៥០ដុល្លារនៅខ្វះ២៥០ដុល្លារទៀត ។
សម្ដេចតេជោបានមានប្រសាសន៍ថា ថ្ងៃនេះខ្ញុំបកស្រកីលោកឯងម្ដង ខ្ញុំអត់និយាយចំឈ្មោះទេនាងហ្នឹងដាច់ស្រេចហើយឬនៅ ឬនៅគំរាមយកលុយលោកឯង ពេលនោះនាងនោះគំរាម ។ មានស្រីពីរនាក់ទៀត ម្នាក់សម្រាប់យកទៅដេកនៅកំពង់ចាម និងម្នាក់ទៀតសម្រាប់យកទៅស្វាយរៀងគឺឈ្មោះអាល័ក្ស និងអាចិន ។ អាចិនទើបតែនឹងទៅស្វាយរៀងបន្ទប់លេខ២១២ ខ្ញុំជួយលាក់ ។ លោកឯងម្លុឹងៗពួកអស់លោកស្មោកគ្រោកម្លុឹងៗ ខ្ញុំជួយលាក់កុំឱ្យមានរឿង ប៉ុន្តែបែរជាចោទគណបក្សប្រជាជនថា ប្រើល្បិចស្មោកគ្រោកទៅវិញ ។
អ្នកណាស្មោកគ្រោក នីតាហ្នឹងជាកូនលោកឯងណា៎ហើយកូនប្រុសមួយទៀតជាកូនបង្កើត ។ រឿងលុយដែលមិនសូវឱ្យម៉ាក់នីតា ដោយសារតែគាត់បន្ថែមចង្ហាន់ ។សម្ដេចមានប្រសាសន៍ផ្ដាំផ្ញើ លោកឯងជួបទៅ អូនអើយអូនបងបានជាខុសហើយ បងជាអ្នកនយោបាយទេមិនអាចធ្វើដូច្នេះបានទេវាអាស្រូវ ។ គ្នាសុំតែ១ម៉ឺនដុល្លាររួចចេះតែនិយាយថា នាងនេះមិនមែន បែរជាដាក់កំហុសឱ្យគណបក្សប្រជាជន វាធ្ងន់ត្រង់ហ្នឹងបានជាខ្ញុំត្រូវឆ្លើយ ។ ដើម្បីការពារគណបក្សប្រជាជន ការពារសច្ចធម៌ ខ្ញុំត្រូវតែនិយាយប្រាប់លោកឯងឱ្យដឹង ។
មានអ្នកខ្លះក្នុងសភាគេថា េស្អាតស្អំ ក៏ប៉ុន្តែមានសហាយក្នុងសភាជាតំណាងរាស្ត្រគ្នាឯង តើវាយ៉ាងម៉េច ។ ២គូនៅក្នុងសភា មានម្នាក់ប្រពន្ធដើមក៏សមាជិកសភា ប្រពន្ធចុងក៏សមាជិកសភារួចថាខ្លួនឯងជាមនុស្សស្អាតស្អំ ខ្ញុំអត់ថា ឱ្យអ្នកណាទេ ។ ឯមួយទៀត សហាយក៏ជាតំណាងរាស្ត្រ ស្មន់ក៏ជាតំណាងរាស្ត្រ ប្ដីទៅយាមឱ្យគេនៅពេលយប់ចេះយកប្រុសទៅដេកនៅផ្ទះថោកដល់ម្លុឹងៗរួចមកចោទគេឯង គេមិនដឹងក្រយៅឬអី សហាយស្មន់គ្នាតាំងពីស្រុកបារាំងម ៕
ចែករំលែកព័តមាននេះ