ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយ​​និង​​ប្រពន្ធ​​ចុង​​លោក​​កឹម​ ​សុខា​ រង​​ការ​​វាយ​​ដំ​​ផ្អើល​​ក្រុង​​ព្រៃ​​វែង​

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ​៖ ស្ត្រី​ដែល​ប្រកាស​ដឹង​ឮ​ស្ទើរ​​ទូ​ទាំង​ប្រទេស​​​ថា ​ជាប្រពន្ធ​ចុង​លោក​​កឹម សុខា ​រួម​ទាំង​ម្តាយ​​ត្រូវ​បាន​ក្រុម​អង្គ​រក្ស​របស់​លោក​កឹម សុខា ​នាំ​គ្នា​ចោម​រោម​វាយ​​ដំ និង​រុញ​ច្រាន​​បណ្តាល​ឱ្យ​ស្ត្រីជា​​ម្តាយ​របួស​​គ្រាំ​​​​ខ្លួន​​សន្លប់​ដេក​ស្តូក​ស្តឹង​នៅ​កន្លែង​កើត​ហេតុ​​ ខណៈ​ពេល​ដែល​ពួកគាត់​ទាំង​២​នាក់​​ម្តាយ​និង​កូន​ព្យា​យាម​​ស្វែង​​រក​ជួប​លោក​កឹម សុខា ​ដែល​កំពុង​​​សំណេះ​សំណាល​

រាជ​ធានី​ភ្នំពេញ ​៖ ស្ត្រី​ដែល​ប្រកាស​ដឹង​ឮ​ស្ទើរ​​ទូ​ទាំង​ប្រទេស​​​ថា ​ជាប្រពន្ធ​ចុង​លោក​​កឹម សុខា ​រួម​ទាំង​ម្តាយ​​ត្រូវ​បាន​ក្រុម​អង្គ​រក្ស​របស់​លោក​កឹម សុខា ​នាំ​គ្នា​ចោម​រោម​វាយ​​ដំ និង​រុញ​ច្រាន​​បណ្តាល​ឱ្យ​ស្ត្រីជា​​ម្តាយ​របួស​​គ្រាំ​​​​ខ្លួន​​សន្លប់​ដេក​ស្តូក​ស្តឹង​នៅ​កន្លែង​កើត​ហេតុ​​ ខណៈ​ពេល​ដែល​ពួកគាត់​ទាំង​២​នាក់​​ម្តាយ​និង​កូន​ព្យា​យាម​​ស្វែង​​រក​ជួប​លោក​កឹម សុខា ​ដែល​កំពុង​​​សំណេះ​សំណាល​ជា​មួយ​អ្នក​គាំ​ទ្រ​​បក្ស​កាល​ពី​​ព្រឹក​ថ្ងៃ​ទី​១៣ មិថុនា ​នៅ​ក្នុង​ភូមិ​ទី​៨ សង្កាត់​កំពង់​លាវ ​ក្រុង​ព្រៃ​វែង ​ខេត្ត​ព្រៃ​វែង ដើម្បី​ឱ្យ​លោក​កឹម សុខា ​ទទួល​ខុស​ត្រូវ​លើ​​​ប្រពន្ធ​​​និងកូន​​ទាំង​​ពីរ​​ ។

ស្ត្រី​ជាម្តាយ​ដែល​សន្លប់​​ដេក​ស្តូក​ស្តឹង​ដោយ​ក្រុម​អង្គ​រក្ស​វាយ​ត្រូវ​បាន​ដឹក​តាម​រថយន្ត​សង្គ្រោះ​បន្ទាន់​​​ឆ្ពោះ​ទៅ​​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​និង​បន្ត​​បញ្ជូន​មក​ដល់​មន្ទីរ​​ពេទ្យ​កាល់​ម៉ែត​នៅ​​វេលា​ម៉ោង​១២​ថ្ងៃ​ត្រង់​​ថ្ងៃ​ដដែល​​ ។ ​​ស្ត្រី ជាប្រពន្ធ​​ឈ្មោះ​កែវ ​សុផាន់​ណារី ​​អាយុ​៤១​ឆ្នាំ ​មាន​លំនៅ​ផ្ទះ​ជួល​ភូមិ ​ទួលសង្កែ ​​សង្កាត់​​ទួល​សង្កែ ​ខណ្ឌ​ឫស្សី​កែវ ​ចំណែក​​ស្ត្រីជា​ម្តាយ​ឈ្មោះ​សម ផល្លា ​​អាយុ​៦២ឆ្នាំ ​។ ​​​​នេះ​​ជាលើក​ទី​៣​​​​ហើយ​ ដែល​​ស្ត្រី​ជា​​ប្រពន្ធ​ចុង​ និង​ម្តាយ បាន​​​​ព្យា​យាម​​ស្កាត់​រក​​​ដើម្បី​ជួប​លោក​កឹម សុខា ​ដែល​​ជា​ប្រធាន​ស្តី​ទី​គណ​បក្ស​សង្គ្រោះ​ជាតិ ​ក្នុង​គោល​បំណង​ដើម្បី​ឱ្យ​លោក​កឹម សុខា ​ទទួល​ខុស​ត្រូវ​លើ​ប្រពន្ធ​និង​កូន ​ដែល​លើក​ទី​១​នៅ​ស្រុក​​កៀន​ស្វាយ ​កាលពី​រសៀល​ថ្ងៃ​ទី​១១ មិថុនា ​ក្នុង​ពិធី​​ជួប​ជុំ​​​វេទិកា​បក្ស​ ។

លើក​ទី​២​​នៅ​មុខ​ស្នាក់​ការ​គណ​បក្ស​​សង្គ្រោះ​ជាតិ​ក្នុងសង្កាត់​បឹង​កក់​ទី​២ ខណ្ឌ​ទួល​គោក​ នៅ​ពេល​ដែល​លោក​​កឹម ​សុខា ​ធ្វើ​​សន្និ​សីទ​​កាសែត​កាលពី​ព្រឹក​ថ្ងៃ​ទី​១២ មិថុនា ​​បណ្តា​​ឱ្យ​មាន​ការ​រុញ​ច្រាន​យ៉ាង​អាក្រក់​ និងលើក​ទី​៣​នេះ​នៅ​ក្រុង​ព្រៃ​វែង ​។ ទោះ​បីជា​យ៉ាង​​​នេះ​​ក្តី​​​លោកកឹម សុខា ​​បាន​បដិ​សេធ​​ដោយ​​មិន​ទទួល​ស្គាល់​ឡើយ​ព្រម​ទាំង​មាន​ការ​ចោទ​ថា ​គឺជា​ការ​រៀប​ចំដើម្បី​​បង្ហូច​កិត្តិ​យស​​របស់​លោក​ទៅ​វិញ​​ តែ​ស្ត្រី​ជា​ប្រពន្ធ​ចុង​និង​ម្តាយ​បាន​ចាត់​ទុក​​ជា​រឿង​ពិត​​ ព្រោះ​​​គាត់​មាន​ការ​​ឈឺ​ចាប់​ណាស់​ដែល​ជួប​អ្នក​បោក​ប្រាស់​គឺ​លោកកឹម សុខា ​ដែល​បាន​បន្សល់​​​ទុក​កូន​ចិញ្ចឹម​​ចំនួន​​២​នាក់​​រស់​ក្នុង​ផ្ទះ​ជួល​ ស៊ី​អត់​ស៊ី​ឃ្លាន​ ដោយ​ពុំ​បាន​រៀន​សូត្រ​អ្វី​ឡើយ ។ ​

នៅចំពោះ​មុខ​​អ្នក​យក​ព័ត៌​​មាន​​​​មួយ​ក្រុម​ធំ​ស្ត្រី​ជាប្រពន្ធ​ចុង​និងម្តាយ​បាន​បញ្ចេញ​ឆន្ទៈ​ថា គាត់និង​តាម​រក​រឿង​លោក​កឹម សុខា ​​នៅ​គ្រប់​​វេទិកា​​នយោ​បាយ​ទាំង​អស់​ ដើម្បី​ឱ្យ​លោក​កឹម សុខា ​ទទួល​ស្គាល់​និង​សង​​ជំងឺ​ចិត្ត​​ជា​​ទឹក​ប្រាក់​ចំនួន​១​ម៉ឺន​ដុល្លារ ​​តាម​ការ​ប្តឹ​ង​ទាម​ទារ ដើម្បី​​យក​មក​​មើល​ជំងឺ​ និងចិញ្ចឹម​កូន​​ តែ​ពេល​នេះ​ទើប​តែ​៣​លើក ​ក៏​ត្រូវ​ក្រុម​អង្គ​រក្សា​វាយ​ទ្រម​ខ្លួន ​រហូត​ម្តាយ​​សន្លប់​ចូល​មន្ទីរ​ពេទ្យ​ ។ តាម​ព័ត៌​មាន​ឱ្យដឹង​ថា នៅ​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃទី​១៣ មិថុនា ​ស្ត្រី​ជា​ប្រពន្ធ​ចុង​លោក​កឹម សុខា ​និង​ម្តាយ​បាន​​ធ្វើ​ដំណើរ​ចេញ​ពី​​ ភ្នំពេញ​​ឆ្ពោះ​​ទៅកាន់​​ខេត្ត​ព្រៃវែង ​ដើម្បី​បាន​ជួប​លោក​​កឹម សុខា  នៅ​ក្នុង​វេទិកា​នយោ​បាយ​មួយ​ដែល​​រៀបចំ​​ឡើង​នៅ​ក្រុង​ព្រៃវែង ​​​របស់​គណ​បក្ស​​ស​ង្គ្រោះ​ជាតិ ​។ ​

មុន​ពេល​ចាក​ចេញ​ អ្នក​ស្រី​​កែវ ​​សុផាន់​ណារី បាន​​ផ្ញើ​កូន​ចំនួន​២​នាក់​​ ម្នាក់​ឈ្មោះ​កឹម សុខេង ​ភេទ​ស្រី ​អាយុ​៨​ឆ្នាំ ​និងកូន​ប្រុស​ឈ្មោះ​ កឹម ​សុខខៃ​ អាយុ​៦​ឆ្នាំ​ ​ឱ្យ​​ម្ចាស់​ផ្ទះ​ជួល​​​ជួយ​មើល​ ។​ អ្នក​ស្រី​ កែវ​​​ សុផាន់​ណារី​ ​និយាយ​រៀប​រាប់​​ឱ្យ​ដឹង​ថា​នៅ​ព្រឹក​ថ្ងៃ​កើត​ហេតុ​ គាត់​រួម​ទាំង​ម្ដាយ​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ក្រុង​ព្រៃវែង​នៅ​វេលា​ម៉ោង​៨​ព្រឹក​ ។ នៅ​ពេល​ដែល​កម្មវិធី​ចាប់​ផ្ដើម​ម្ដាយ​របស់​គាត់​បាន​ដើរ​ចូល​​​ទៅ​វេទិកា​​ជួប​លោក​ កឹម​​​ សុខា​ និង​ចាប់​ដៃ​លោក​ កឹម​ សុខា​ ហើយ​និយាយ​ថា​ មេ៉ច​​ឱ្យ​ប្រពន្ធ​កូន​អត់​បាយស៊ី​ ហើយ​ហេតុអ្វី​មិន​ជួយ​លុយ​កាក់​ខ្លះ​មក? ពេល​នោះ​លោក​ កឹម ​សុខា​ គ្រវៀស​ដៃ​ ហើយ​ត្រូវ​បាន​ក្រុម​អង្គរក្ស​នាំ​គ្នា​ចាប់​វាយ​ម្ដាយ​ និង​រូប​អ្នក​ស្រ​ី​​តែ​ម្ដង​ ។​

ពេល​នោះធ្វើ​ឱ្យ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ ហើយ​ក្រុម​សកម្មជន​គណ​បក្ស​នោះ​មក​ជេរ​គាត់​​ថែម​ទៀត​ ។​ ចំណែក​ម្ដាយ​របស់​គាត់​ត្រូវ​បាន​ក្រុម​អង្គរក្ស​វាយ​ទ្រម​ខ្លួន​ ត្រូវ​ប៉ូលិស​នាំ​ទៅ​សាកសួរ​ ក្រោយ​មក​ក៏​ដួល​សន្លប់​ត្រូវ​រថយន្ដ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ខេត្ដ​ និង​ក្រោយ​មក​បញ្ជូន​ទៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​​រាជ​ធានី​ភ្នំពេញ​​ ។​ តាម​របាយ​ការណ៍​ព័ត៌មាន​ពី​ក្រុង​​ព្រៃ​វែង​​បាន​ឱ្យ​ដឹង​ពី​ហេតុ​ការណ៍ខាង​លើ​នេះ​ថា បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ប្រមាណជា​៨​និង​៥០​នាទី​ព្រឹក​ នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​១១ ​ស្ថិត​ក្នុង​សង្កាត់​កំពង់​លាវ​ ក្រុង​ព្រៃវែង ។​

ប្រជា​ពលរដ្ឋ​នៅ​ក្បែរ​កន្លែង​កើត​ហេតុ​បាន​ឱ្យដឹង​ថា​ ស្ត្រី​ទាំង២​នាក់​ខាង​លើ​បាន​ព្យាយាម​ចូល​ទៅ​ជួប​និយាយ​ជា​មួយ​លោក​ កឹម សុខា​ ប្រធានស្តី​ទី​គណបក្ស​សង្គ្រោះ​ជាតិ​ ខណៈ​ពេល​ដែល​លោក​​កំពុង​​ទៅ​ជួប​សំណេះ​សំណាល​ជាមួយ​សកម្ម​ជន​គណបក្ស​របស់​លោក​​ទី​នោះ ។​ ប៉ុន្តែ​អ្វី​ដែល​ស្ត្រី​ទាំង​២​នាក់​នេះ​ចង់​ជួប​នោះ​ គឺ​មិន​បាន​ដូចប​ំណង​​ឡើយ​ ហើយត្រូវ​បាន​ស្ត្រី​ម្នាក់​ដែល​គេ​មិន​​ស្គាល់​ឈ្មោះ​ ប៉ុន្តែ​គេ​ស្គាល់​ថា​ជា​ក្មួយ​ស្រី​របស់​​លោក​ កឹម សុខា​ បាន​រារាំង​ខណៈ​ពេល​ដែល​​​​ស្ត្រី​ទាំង​២នាក់​នេះ​ព្យាយាម​សម្រុក​ចូល​ទៅ​ក្នុង​អង្គ​ពិធី​នោះ​ ។

បន្ទាប់​ពី​មាន​ការ​ប្រទូស្ត​រ៉ាយ​នោះ​ទើប​បណ្តាល​ឱ្យ​មាន​ការ​ជ្រួល​ច្របល់​កាន់​តែ​ខ្លាំង​ ហើយ​នៅ​ក្នុង​ពេល​ជ្រួល​ច្របល់​នោះ​ត្រូវ​បាន​កង​អង្គរក្ស​លោក​ កឹម សុខា​ និង​សកម្ម​ជន​បក្សសង្គ្រោះជាតិ​ជាច្រើន​នាក់​ បាន​ព្រួត​គ្នា​វាយ​ និង​ចាប់​ក្រៀក​យក​ចេញ​មក​ក្រៅ​វិញ​ ដោយ​រារាំង​មិន​ឱ្យ​អ្នក​ទាំងពីរ​​​នៅ​ជួប​​ត​ទល់​ជាមួយ​លោក កឹម សុខា​ ​ជា​​ប្តី​ហេង​សង​នេះ​​ឡើយ ។ ដោយ​ពុំអាច​ជួប​លោក​ កឹម សុខា​ បាន​ហើយ​​ខ្លួន​ប្រាណត្រូវ​គេ​ព្រួត​វាយយ៉ាង​ដំណំ​ផង​នោះ​ ក៏​នាំ​គ្នា​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ​ សុំ​​ឱ្យ​សមត្ថ​កិច្ច​ជួយ​អន្តរាគមន៍​ និងប្តឹង​ពី​ជន​ដែល​បានវាយ​ធ្វើ​បាប​លើ​រាង​កាយ​របស់​​ពួក​គាត់​ ។

​ប៉ុន្តែ​ដោយ​មើល​ឃើញ​ថា​ ស្ត្រី​ទាំង​២​នាក់​មាន​​របួស​ ពិសេស​ស្រ្តី​ជា​ម្តាយ​​ទន់​ខ្លួន​ដេក​ដួល​​សមត្ថកិច្ច​ក៏បាន​ទាក់​ទង​ហៅ​រថយន្ត​សាមុយ​មន្ទីរពេទ្យ​​ខេត្ត​ព្រៃវែង​មក​ដឹក​យក​ស្ត្រី​រងគ្រោះ​ទាំង​២​នាក់​ទៅ​កាន់​មន្ទីរ​ពេទ្យ​ខេត្ត​ ដាក់​ខ្យល់​អុក​ស៊ីសែន​ជំនួយ​ រួច​ក៏​បញ្ជូន​បន្តទៅ​កាន់​រាជ​ធានី​ភ្នំពេញ​ភ្លាមៗ​តែ​ម្តង ។​
ក្រោយ​ពី​មាន​ហេតុ​ការណ៍​ប្រទូស្ត​រ៉ាយ​គ្នា​មួយ​ប្រាវ​រួច​មក​ លោក​ កឹម​ សុខា​ នៅតែ​បន្ត​កម្ម​វិធី​សំណេះ​សំណាល​ជាមួយ​សកម្ម​ជន​បក្ស​របស់​​លោក​​រហូត​ដល់​ម៉ោង​១០​ព្រឹក​ទើប​បញ្ចប់​ និង​ចែក​ផ្លូវ​គ្នា​ត្រឡប់​ទៅ​ផ្ទះ​វិញ​រៀងៗ​ខ្លួន ។​

រី​ឯស្ត្រី​ជា​ក្មួយ​លោក​ កឹម សុខា​ និងបក្ស​ពួក​មិន​ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​ទេ​ ប៉ុន្តែ​ប្រភព​ព័ត៌​មាន​ក្រៅ​ផ្លូវ​ការ​បាន​ឱ្យ​ដឹង​ថា​ សមត្ថ​កិច្ច​កំពុង​សុំ​គោល​ការណ៍​ពី​ព្រះរាជ​អាជ្ញា​ ដើម្បី​ធ្វើ​ការ​ឃាត់​ខ្លួន​ពី​បទ​បង្ក​របួស​ស្នាម​លើ​អ្នក​ដទៃ ។​ គួរ​បញ្ជាក់​ថា​ រឿង​អាស្រូវ​ស្នេហា​របស់​លោក​ កឹម​​ សុខា​ បាន​បែក​ធ្លាយ​​​លើក​ដំបូង​កាល​ពី​ព្រឹក​ថ្ងៃទី​៩​ មិថុនា​ ស្រប​ពេល​ដែល​មាន​មហា​បាតុកម្ម​មួយ​ថ្កោលទោស​លោក​ កឹម​ សុខា​ ដែល​បាន​និយាយ​ពី​គុក​ទួល​ស្លែង​សិប្បនិម្មិត​ ។​ ​

ពេល​នោះ​មាន​ការ​ភ្ញាក់​ផ្អើល​កើត​ឡើង​ព្រោះ​​គេ​​ឃើញ​​អ្នកស្រី​ កែវ​ សុផាន់​ណារី​ ​និង​ម្ដាយ​ឈ្មោះ​ សម​ ផល្លា​ បាន​ចេញ​មុខ​មក​អះអាង​ថា​ ជា​ប្រពន្ធ​​ចុង​លោក​ កឹម​ សុខា​ ព្រម​ទាំង​ម្ដាយ​បាន​ចូល​​រួម​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក​ កឹម​ សុខា​ និង​បាន​ចាត់​ទុក​លោក​ កឹម​ សុខា​ ជា​មនុស្ស​បោក​ប្រាស់​ និយាយ​គ្មា​ន​ការពិត​សន្យា​ខ្យល់​​​ ហើយ​បោះ​បង់​ប្រពន្ធ​ និង​កូន​ចោល​ដោយ​មិន​ទទួល​ខុស​ត្រូវ​ ព្រម​ទាំង​កាន់​បដា​មួយ​ដែល​សរសេរ​ថា​ «​លោក​ កឹម​ សុខា​ ចេញ​មុខ​ការពារ​របប​ប្រល័យ​​ពូជ​សាសន៍​»​ ។​ បន្ទាប់​ពី​ការ​បង្ហាញ​មុខ​ស្រ្ដី​ជា​ប្រពន្ធ​ចុង​ និង​ម្ដាយ​បាន​ធ្វើ​ឱ្យ​ភ្ញាក់​ផ្អើល​​ឡើង ។ ព្រោះ​តែ​រឿង​អាស្រូវ​នេះ​បាន​ធ្វើ​ឱ្យ​ជីវិត​នយោបាយ​របស់​លោក​ កឹម​​ សុខា​ ពោរ​ពេញ​ដោយ​ភាព​ខ្មៅ​ងងឹត​​និង​អាម៉ាស​​បន្ថែមទៀត​ ។​

ទន្ទឹម​នឹ​ងការ​តាម​រក​រឿង​លោក​ កឹម​​ សុខា​ ឱ្យ​ទទួល​ខុស​ត្រូវ​នេះ​ អ្នក​ស្រី​ កែវ​ សុផាន់​ណារី​ ក៏​ធ្លាប់​បាន​ដាក់​ពាក្យ​ប្ដឹង​លោក​ កឹម​ សុខា​ ទៅ​សា​លា​ដំបូង​រាជធានី​ភ្នំ​ពេញ​ កាល​ពី​ខែ​កុម្ភៈ​ ដើម្បី​សុំ​ទាមទារ​ប្រាក់​ចំនួន​១​ម៉ឺុន​ដុល្លារ​ ចិញ្ចឹម​ជីវិត​ និង​ព្យាបាល​ជំងឺ​ផង​ដែរ​ ប៉ុន្តែ​​ការសម្រេច​របស់​តុលាការ​​យឺត​ពេក ​មិន​ដឹង​ឆ្នាំ​ណា​ទទួល​បាន​​យុត្តិ​ធម៌​ ។​ ​អ្នក​​​ស្រី​ កែវ​ សុផាន់​ណារី​ បញ្ជាក់​ឱ្យ​ដឹង​ទៀត​ថា​ គាត់​មាន​ទំនាក់​ទំនង​ស្នេហា​ជា​មួយ​លោក​ កឹម​ សុខា​ តាំង​ពី​ឆ្នាំ​១៩៩៩​ ដោយ​ពុំ​បាន​ចុះ​​​​សំបុត្រ​អាពាហ៍ពិពាហ៍​ទេ​​បាន​ត្រឹម​សែន​ព្រេន​កុំ​ឱ្យ​មេ​បា​កាច់​ប៉ុណ្ណោះ​ ដែល​អ្នក​ភូមិ​ដឹង​ឮ​ទាំង​អស់ ។​

កំឡុង​ពេល​រស់​នៅ​ជា​មួយ​គ្នា​នោះ​ គាត់​មាន​ផ្ទៃពោះ​បី​ខែ​ តែ​ជា​អកុសល​មាន​ជំងឺ​បេះដូង​ត្រូវ​វះ​កាត់​កូន​នោះ​ក៏​រលូត​បាត់​ទៅ​​​។​ លុះ​ក្រោយ​​​មក​គាត់​​ និង​លោក​ កឹម​ សុខា​ បាន​ឯក​ភាព​គ្នា​សុំ​កូន​គេ​២​នាក់​ ប្រុស​ម្នាក់​ ស្រី​ម្នាក់​ មក​ចិញ្ចឹម​ដែល​ពេល​នោះ​កូន​ស្រី​អាយុ​៨​ឆ្នាំ​ និង​កូន​ប្រុស​ អាយុ​៦ឆ្នាំ​ ​ហើយ​អត់​បាន​ចូល​សាលា​ទេ ព្រោះ​ក្រ​ពេក ​។​ អ្នកស្រី​ កែវ​ សុផាន់​ណារី​ និយាយ​ថា​ អ្នក​ស្រី​ឈឺ​ចាប់​ណាស់​ ក្នុង​នាម​ជា​ប្រពន្ធ​ចុង​លោក​ កឹម​ សុខា​​ ព្រោះ​គាត់​ជា​មនុស្ស​បោក​ប្រាស់​​ ជា​មនុស្ស​និយាយ​គ្មាន​ការ​ពិត​ ហើយ​បោះ​បង់​គាត់​​ និង​កូន​ចោល​ទុក​ឱ្យ​គាត់​មាន​ជំងឺ​ប្រចាំ​កាយ​រស់​នៅ​ចិញ្ចឹម​កូន​យ៉ាង​វេទនា
​បំផុត​ ។​​ ដោយ​សារ​តែ​​​ភាព​មិន​ទទួល​ខុសត្រូវ​ កាលពី​កំឡុង​ខែ​កុម្ភៈ ​គាត់​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅសាលា​ដំបូង​រាជ​ធានីភ្នំពេញ​​តាម​រយៈ​​​​ក្រសួង​កិច្ចការ​នារី ​ទាម​​ទារ​ប្រាក់​ឧបត្ថម្ភ​​ ដើម្បីចិញ្ចឹម​ជីវិត ព្យា​បាល​ជំងឺ​ និង​ទាម​​ទារ​ជំងឺ​ចិត្ត​ចំនួន​១​ម៉ឺន​ដុល្លារ ​​​។

ស្ត្រី​ជា​ប្រពន្ធ​ចុង​លោកកឹម សុខា ​បាន​​និយាយ​​បន្ត​ទៀត​​ថា អ្នក​ស្រី​និង​ដាក់​ពាក្យ​បណ្តឹង​ប្តឹងលោក​កឹម សុខា ​ដែល​មិន​ទទួល​ខុ​ស​ត្រូវ​ការ​ពិត​ និង​បាន​បញ្ជា​ឱ្យ​​ក្រុម​អង្គ​រក្ស​វាយ​មក​លើ​រូប​គាត់​ និង​ម្តាយ​ ហើយ​​​អ្នក​​ស្រី​និង​តាម​អុកឡុក​គ្រប់​វេទិកា ទាំង​​អស់​ លុះ​ត្រាតែ​លោក​ប្តី​​ទទួល​ស្គាល់​ព្រម​ចិញ្ចឹម​ប្រពន្ធ​កូន​​​ទើប​​​ឈប់​រក​រឿង​​ ៕