ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​​​រដ្ឋ​​មន្ដ្រី​​​អំពា​វ​នាវ​ ​លោក​​​ជុំ ម៉ី ​​និង​​​ពល​​រដ្ឋ​​​អ្នក​​​ខឹង​​សម្បា​រ​​រឿង​​​និយាយ​​​ពី​​​គុក​​​ទួល​​​ស្លែង​​​សុំ​​​ផ្អាក​​បា​តុ​ក​ម្ម

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ ​សម្តេច​​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា បាន​​មានប្រសាសន៍​អំ​ពាវ​នាវ​ចំពោះ​លោក​ជុំ ម៉ី ក៏ដូច​ជា​ប្រជា​ពលរដ្ឋ​ទាំង​ឡាយ​ដែល​មាន​កំហឹង​ជា​មួយ​នឹង​អ្នក​ដែល​បាន​និយាយ​ទាក់​ទិន​ នឹងគុក​ទួល​ស្លែង ​សូម​មេត្តា​ផ្អាកក​ារ​ធ្វើ​បាតុ​កម្ម ។
សម្តេច​​អគ្គ​មហា​សេនា​បតី​​​តេជោ ​ហ៊ុន សែន បាន​មា​ន​ប្រសាសន៍​អំ​ពាវ​នាវបែប​នេះ ​​

រាជ​ធានី​ភ្នំពេញ ៖ ​សម្តេច​​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា បាន​​មានប្រសាសន៍​អំ​ពាវ​នាវ​ចំពោះ​លោក​ជុំ ម៉ី ក៏ដូច​ជា​ប្រជា​ពលរដ្ឋ​ទាំង​ឡាយ​ដែល​មាន​កំហឹង​ជា​មួយ​នឹង​អ្នក​ដែល​បាន​និយាយ​ទាក់​ទិន​ នឹងគុក​ទួល​ស្លែង ​សូម​មេត្តា​ផ្អាកក​ារ​ធ្វើ​បាតុ​កម្ម ។
សម្តេច​​អគ្គ​មហា​សេនា​បតី​​​តេជោ ​ហ៊ុន សែន បាន​មា​ន​ប្រសាសន៍​អំ​ពាវ​នាវបែប​នេះ ​​នាព្រឹក​ថ្ងៃ​ទី​១៣ មិថុនា ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់​ខ្ពស់ ​ក្នុងពិធី​សម្ពោធ​ទី​ស្នាក់​ការ​​ថ្មី​​គណៈ​កម្មា​ធិការ​ជាតិ​អូឡាំ​ពិក​​ ស្ថិត​ក្នុង​សង្កាត់​វាល​វង់ ខណ្ឌ​៧​មករា ​។ ​

ទាក់​ទិន​នឹង​ពាក្យ​ថា ​ខ្វះ​មនុស្ស​ធ្វើ​បាតុ​កម្ម​​​ សម្តេច​តេជោ​នាយ​ករដ្ឋ​មន្ត្រី​​​​​​​​​​បញ្ជាក់​ថា ​គ្រប់​គណ​បក្ស​ទាំង​អស់​ នៅ​ពេ​ល​​​​​​​​​ស្នើ​សុំ​ទៅ​សាលា​រាជ​ធានី​ភ្នំពេញ​ ក្នុង​បំណង​​ធ្វើ​បាតុ​កម្ម​ ​បើ​សុំ​ចំនួន​មនុស្ស​លើស​ពី​មួយ​ម៉ឺន​​នាក់ គឺសាលា​រាជធានី​​ភ្នំពេញ​​មិន​អនុ​ញ្ញាត​ទេ ។ សាលា​រាជធានី​ភ្នំពេញ​អនុ​ញ្ញាត​​​កម្រិត​បាតុ​ករ​ចំនួន​​តែ​មួយ​ម៉ឺន​នាក់​​ប៉ុណ្ណោះ ដូច្នេះ​​សូម​កុំ​បក​ស្រាយ​ខុស ថា​គ្មាន​​មនុស្ស​​ធ្វើ​បាតុ​កម្ម ។​​ សម្តេច​បាន​សម្តែង​ការ​អរ​គុណ​ចំពោះ​ក្រុម​បាតុ​ករ​ទាំង​អស់​​ដែលម​ិន​បាន​ប្រើ​ហិង្សា​ណា​មួយ​បង្កើត​ឱ្យ​មាន​ការ​ប្រទូស​​រ៉ាយ​ និង​អរ​គុណ​​ចំពោះ​គណបក្ស​ប្រឆាំង​ដែល​ចេញ​មុខ​មក​ទទួល​យក​ញត្តិ​ជំនួស​ឱ្យ​បុគ្គល​ដែល​ត្រូវ​​គេ​​ធ្វើ​បាតុ​កម្ម ទាម​ទារ​ឱ្យ​មាន​ការ​សុំ​ទោស ។

នេះ​ជា​វប្ប​ធម៌​មួយ​ដែល​បាន​កើត​ឡើង​ ក្នុង​រយៈ​​ពេល​កន្លង​ទៅ គឺ​ការ​​ធ្វើ​​បាតុ​កម្មដោយ​អហិង្សា ។ ឯ​អ្នក​ដែល​ជា​​តំណាង​ឱ្យ​បុគ្គល​ដែល​គេ​ប្រឆាំង​ក៏​បាន​ចេញ​មក​ទទួល​ញត្តិ​​ដោយ​សន្តិ​វិធី​ដែរ ។ ដូច្នេះ​ ចំណុច​នេះ​ក៏​បាន​បង្កើត​នូវ​ស្ថា​ន​ភាព​មួយ​ ក្នុង​ការគ្រប់​គ្រង​​សភាព​ការណ៍​ ទោះ​បី​បាតុ​ករ​នៅ​មិន​​ទាន់​​អស់​ចិត្ត​នៅ​ឡើយ​ ទាម​ទារ​ចង់​​ធ្វើ​​បាតុ​កម្ម ហើយ​នឹង​មាន​បាតុ​កម្ម​​ដេញ​តាម​​មនុស្ស​ដែល​​បាតុ​ករ​សុំ​ទាម​ទារ ព្រោះបាតុ​កម្ម​នេះ​គេ​មិន​មែន​ប្រឆាំង​គណបក្ស​​នយោ​បាយ​ ឬ​ក្រុម​គ្រួសារ​ទេ គឺ​​ចំពោះ​តែ​បុគ្គល​ម្នាក់​គត់ ​ព្រោះ​បុគ្គ​ល​នេះ ​ប្រើ​ពាក្យ​សម្តី​ិមិន​ត្រឹម​ត្រូវ​ ដែល​សម្តី​នេះ​គ្មាន​អ្នក​ណា​កាត់​ត​បា​ន​ទេ ។​​ បើ​ចង់​ដឹងថា​កាត់​ត​ ឬ​មិន​កាត់ត សូម​យក​ទៅ​ឱ្យ​តុលាការ​ធ្វើ​កោសល្យ​វិច័យ​​ទៅ​ ទើប​ដឹង​ថា​ កាត់​ត​ ឬមិន​កាត់​ត ។

ការសុំ​របស់​បាតុករ​គ្មាន​​អ្វី​ធ្ងន់​ធ្ងរ​ទេ ឥឡូវ​នេះ​ សាមីខ្លួន​​អត់​សុំ​ទោស​ទេ ហើយ​ក៏​បាន​ចាត់​ទុក​ថា​ រឿង​នេះ​ជា​​ឆាក​ល្ខោន​ទៅ​​ទៀត ​ដែល​​​ធ្វើ​ឱ្យ​កំហឹង​បាត​ុ​ករ ​កាន់​តែ​ពុះ​កញ្ជ្រោល​ថែម​ទៀត ។ ​ប៉ុន្តែ​បើ​ទោះ​បីពេញ​ចិត្ត ឬមិន​ពេញ​ចិត្ត​របស់​បាតុ​ករ​ក៏​ដោយ​ចុះ​ មិន​មែន​មាន​​តែ​​លោក​ពូ ជុំ​ ម៉ី​ ទេ ​ប្រជា​ជន​ទូ​ទាំង​​​ប្រទេស​​ដែល​គេ​ក្តៅ​ក្រហាយ​ក្នុង​រឿង​នេះ បាតុ​ករ​អត់​ទាន់​អស់​ចិត្ត​ទេ ។ ​សម្តេច​តេជោ មានប្រសាសន៍​ថា ប៉ុន្តែ​នៅ​ក្នុង​កាលៈ​ទេសៈ​​​ដែល​​ការ​បោះ​ឆ្នោត​ជាតិ​ម​ក​ដល់​​នៅ​ពេល​ខាង​មុខ ដើម្បី​បង្កើត​បរិយា​កាស​​អនុ​គ្រោះ​សម្រាប់​ការ​បោះ​ឆ្នោត​ ខ្ញុំ​​សូម​​អំពាវ​នាវ​ចំពោះ​លោក​ពូ ជុំ​ ម៉ី ក៏ដូច​ជា​​អំពាវ​នាវ​ចំពោះ​​បាតុ​ករ​នៅគ្រប់​ទី​កន្លែង ​ដែល​​មាន​​បំណង​ធ្វើ​បាតុ​កម្ម​ដេញតាម​ទៅ​ដល់​កន្លែង​ណា តាម​ដល់​កន្លែង​នោះ​ដែល​បាន​កើត​ឡើង​រួច​មក​ហើយ​ នៅ​ស្រុក​​​ល្វា​ឯម ​និង​នៅ​​កៀន​ស្វាយ និងកើត​នៅ​កន្លែង​ដទៃ​ទៀត​ សូម​មេត្តា​បញ្ឈប់​​ ផ្អាក​សិន​ ហើ​យ​រក​​វិធី​​ផ្សេង​ទៅ​ ព្រោះ​ដំណើរ​ការ​បោះ​ឆ្នោត​​​ជិត​​មកដល់​​ ជួន​កាល​បុគ្គល​នោះ​ធ្វើ​ដំណើរ​ទៅ​ពាក់​ព័ន្ធ​នឹង​​សារ​នយោ​បាយ​របស់​គាត់​ទៅ​ប្រជុំ​ជា​មួយ​​សមាជិក​របស់​​គាត់​នាំ​ឱ្យ​មាន​បញ្ហា​ ។

​​អ៊ីចឹង​ខ្ញុំសូម​ស្នើ​កុំ​ធ្វើ​បាតុ​កម្ម​ ខ្ញុំ​មិន​អាច​បិទ​សិទ្ធិ​មិន​ឱ្យ​​ធ្វើ​បាត​ុ​កម្ម​ទេ  ប៉ុន្តែ​ក្នុង​ឱកាស​នេះ​អំពាវ​នាវ​សូម​ឱ្យ​ផ្អាក​ជាបណ្តោះ​អាសន្ន​ រហូត​ដល់​ការ​បោះ​ឆ្នោត​ហើយស្រេច​សិន ចាំ​គិតគូរ​​គ្នា​បន្ត​ទៅ​ទៀត។ ​ឯដំណើរ​ការ​របស់​អ្ន​ក​ទាម​ទារ​ខុស​ពី​ដំណើរ​ការ​​បាតុ​កម្ម​តាម​របៀប​ផ្សេង …។ ​ទាក់​ទិន​​នឹង​​បញ្ហា​ខាង​លើ​​ដែល​​គេថា គណ​បក្ស​ប្រជា​ជន​នៅ​ពី​ក្រោយ​ សម្តេច​តេជោ​ហ៊ុន​ សែន ​បាន​សង្កត់​ធ្ងន់​ថា ​លោក​ចង់​ស្គាល់​ពិត​ប្រាកដ​នៃ​​​រស​ជាតិ​​របស់​រាជ​​រដ្ឋាភិបាល​ទេ ? លោកចង់​ស្គាល់​​រស​ជាតិ​ដែល​គណបក្ស​ប្រជា​ជន​ដឹកនាំ​​បាតុ​កម្ម​ទេ លោក​ចង់​ស្គាល់​ទេ ? ​រស​ជាតិ​បើ​សិន​ជា​គណបក្ស​ប្រជា​ជន​ចេញ​មុខ​ពិត​ប្រាកដ​ បើ​លោក​ចង់​ស្គាល់​ខ្ញុំ​ឱ្យ​ថ្នាំ​ខ្លាំង​​លោក​​ ។

ប៉ុន្តែ​ខ្ញុំ​មិន​ឆោត​ល្ងង់ រហូត​​ទៅ​ដល់​ចូល​អន្ទាក់​របស​់​​អស់​លោក​​ ដើម្បី​បំផា្លញ​ចោល​នូវ​សភាព​ការណ៍​​នៃ​ការ​បោះ​ឆ្នោត​ទេ ​សូម​លោក​កុំ​ភ័ន្ត​ច្រឡំ ។ ​បើ​សិន​ជា​មាន​មេ​ដឹក​នាំ​​គណបក្ស​ប្រជា​ជន​ ពិសេស​​​ ហ៊ុន​ សែន ​ចេញ​មុខ​ ឬ​ក៏​ហេង សំរិន ចេញ​មុខ ​ឬក៏​អ្នក​ដឹក​​នាំ​ដទៃ​ទៀត​ជា​សមាជិក​អចិន្ត្រៃយ៍​ ឬ​ថ្នាក់​​ដឹក​នាំ​ជាន់​ខ្ពស់​នៅ​ក្នុង​ខេត្ត​ណាមួយ​​ចេញ​មុខ​ពិត​ប្រាកដ​​ កម្រិត​អស់​លោក​ទ្រាំ​ទ្រ​អត់បាន​ទេ បើ​អស់​លោក​​មិន​រត់​ចូល​ក្នុង​ស្ថាន​ទូត​ប​រ​ទេស​ទេ ​ខ្ញុំ​ថ្វាយ​បង្គំ…។

ខ្ញុំ​គ្រាន់​តែ​​ប្រាប់​ទៅ​​អស់​លោក​​ សូម​ប្រយ័ត្ន​ប្រយែង​ពាក្យ​សម្តី​កាន់​តែ​ខ្លាំង ​។ ​សូម​អំពាវ​នាវ​​​​ទៅ​លោក​​​​​ពូ ជុំ ម៉ី ក៏​ដូចជា​បាតុ​ករ​ទាំង​ឡាយ​មេត្តា​​ផ្អាក​​បាតុ​កម្ម​សិន ចាំ​បោះឆ្នោត​ហើយ ​ចាំ​គិត​គូរ​គ្នា​ទៀត ​។ ​ឯ​ខ្ញុំ​មិន​​ផ្អាក​នូវ​ការ​​ទាម​ទារ​​​តាម​​​រូប​ភាព​ផ្សេង​ៗ​ទេ ​។ ខ្ញុំ​សូម​អង្វ​រ​​ករ​ក្នុង​ឋានៈ​ខ្ញុំ​ជា​នាយក​រដ្ឋ​មន្ត្រី​នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា​​​ ដែល​ទទួល​ខុស​ត្រូវ​លើ​បញ្ហា​សន្តិសុខ សណ្តាប់​ធ្នាប់​​សាធារណៈ ហើយ​ក៏​ត្រូវ​​ធានា​នូវ​បរិ​យា​​កាស​សុខ​ស្រួល​​ ក្នុង​ដំណាក់​កាល​នៃដំណើរ​ការ​ឃោស​នា​បោះ​ឆ្នោត​​ជិត​មក​ដល់ ។

ជា​មួយ​នេះ​​ក៏​សូម​អំពាវ​នាវ​ចំពោះ​បក្ស​​ប្រឆាំង ​សូម​មេត្តា​កុំ​ប្រើ​លេស​ប្រើ​ហេតុ​ផល​ថា ​រាជ​រដ្ឋាភិបាល​​ត្រូវ​ទទួល​ខុស​ត្រូវ​ គ្រប់​យ៉ាង​សម្រាប់​​​លោក​ឱ្យសោះ​ ក្នុង​ករណី​ទង្វើ​អាក្រក់​របស់​អស់​លោក​ដែល​បាន​កើត​ឡើង​ដោយ​ខ្លួន​​​ឯង ។ ឧទាហរណ៍​រឿង​នៅ​លើក​ដែក​​ បើ​អាច​បញ្ជូន​ទៅសង្គម​ស៊ីវិល​ ឬ​ស្ថាន​ទូត​នា​​នា​​ដូច​ជា​ នៅ​លើ​ក​ដែក​ក្មួយ​ហៅលោក​សុទ្ធ​តែ​​​អ៊ំពេញ​មាត់​ បែរ​ជា​លោក​ប្រមាថ​គ្នា​ថា​ ពាក្យ​​​អាក្រក់«អា​អត់​ពូជ ​​អាល្ងង់ » ​​គ្រាន់​តែ​សួរ​ពី​រឿង​​ជេរ​មេ​ដឹក​នាំ​របស់​គេ​ ​ដូច្នេះ​សូម​អស់​លោក​​ត្រូវ​ប្រុង​ប្រយ័ត្ន​ បើ​អស់​លោក​បើក​ឱ្យគេ​សួរ​​ហើយ អស់​លោក​​​ឆ្លើយ​ឱ្យ​មាន​​ពាក្យ​ស្រួល​ស្តាប់​ផង​បាន​ទេ។

ទង្វើ​អស់​​ទាំង​នេះ​ បើ​សិន​ជា​មាន​បញ្ហា ​គ្រោះ​ថ្នាក់​​កើត​មាន​ តើ​អ្នក​ណា​ទទួ​ល​ខុស​ត្រូវ នៅ​ក្នុង​កិច្ច​ប្រជុំ​របស់​​អស់​លោក​សោះ តើ​​​ឱ្យ​អ្នក​​ណា​ទទួល​ខុស​ត្រូវ​ តែ​បើ​​គ្រោះ​​ថ្នាក់​តាម​ផ្លូវ​នៅ​​ក្រៅ​អង្គ​ប្រជុំ​គឺ​យើង​ ។ ដើម្បី​​បញ្ចៀស​នូវ​ហិង្សា​​កើត​ឡើង​​​ អស់​លោក​ត្រូវ​កម្រិត​នូវការ​និយាយ​ ហើយ​ត្រូវ​ទទួល​​ខុស​ត្រូវ​​ខ្លួន​ឯង ៕