ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​​អាមេរិក​ម្នាក់​លិង្គ​ឡើង​រឹង​មិន​ស្រក​​រយៈ​ពេល​8​ខែ​​​

12 ឆ្នាំ មុន

សារ​ព័ត៌​មាន​​​បរ​ទេស​​កាល​ពី​ថ្ងៃ​ទី​​១៣ មិថុនា ​២០១៣​ផ្សាយ​​ថា ​​​លោក​​ដេនៀល ម៉េត​ហ្គា ​អ្នក​បើក​​បរ​រថ​យន្ត​​ដឹក​ទំនិញ​​ជន​ជាតិ​​អាមេរិក​​ អាយុ​៤៤​ឆ្នាំ ​កើត​មាន​​អាការ​​ប្លែក​​ពី​គេ​ គឺ​លិង្គ​​ឡើង​រឹង​​​​ដល់​ទៅ​​រយៈ​ពេល​​៨​ខែ​​ឯ​​ណោះ ។ តើ​​ហេតុ​​អ្វី​​ទៅ​បាន​ជា​​បែប​នេះ​? ដោយ​សារ​អវ​យវៈ​​ភេទ​មិន​ឡើង​រឹង​​ លោក​​ដេ​​នៀល ម៉េត​ហ្គា ​​​សម្រេច​ចិត្ត​​វះ​កាត់​​ ប៉ុន្តែ​​លទ្ធ​ផល​​ផ្ទុយ​ពី​​​ការ​រំពឹង​​​​ទុក​​​គឺ​លិង្គ​​បែរ​ជា​​​​ឡើង​

សារ​ព័ត៌​មាន​​​បរ​ទេស​​កាល​ពី​ថ្ងៃ​ទី​​១៣ មិថុនា ​២០១៣​ផ្សាយ​​ថា ​​​លោក​​ដេនៀល ម៉េត​ហ្គា ​អ្នក​បើក​​បរ​រថ​យន្ត​​ដឹក​ទំនិញ​​ជន​ជាតិ​​អាមេរិក​​ អាយុ​៤៤​ឆ្នាំ ​កើត​មាន​​អាការ​​ប្លែក​​ពី​គេ​ គឺ​លិង្គ​​ឡើង​រឹង​​​​ដល់​ទៅ​​រយៈ​ពេល​​៨​ខែ​​ឯ​​ណោះ ។ តើ​​ហេតុ​​អ្វី​​ទៅ​បាន​ជា​​បែប​នេះ​? ដោយ​សារ​អវ​យវៈ​​ភេទ​មិន​ឡើង​រឹង​​ លោក​​ដេ​​នៀល ម៉េត​ហ្គា ​​​សម្រេច​ចិត្ត​​វះ​កាត់​​ ប៉ុន្តែ​​លទ្ធ​ផល​​ផ្ទុយ​ពី​​​ការ​រំពឹង​​​​ទុក​​​គឺ​លិង្គ​​បែរ​ជា​​​​ឡើង​រឹង​មិន​​ស្រក​​អស់​រយៈ​ពេល​៨​ខែ។

លោក​ម៉េត​ហ្គា​រស់​នៅ​​ទីក្រុង​​​ញូវ​​ចឺ​ស៊ី​បាន​​សម្រេច​ចិត្ត​​ប្តឹង​​​ទាម​ទារ​​ការ​​ខូច​​ខាត​ពី​វេជ្ជ​​បណ្ឌិត​​ថូ​ម៉ាស់ ដេ​ស្ប៊័រ​រី​តូ ដែល​វះ​កាត់​​លិង្គ​រប​ស់​ខ្លួន​​​បណ្តាល​ឱ្យ​​​ឡើង​រឹង​​ជានិច្ច​​ ដូច្នេះ​​លោក​ត្រូវ​​ស្លៀក​​ខោ​រលុង​​ និង​ពាក់​អាវ​​វែង​ ដើម្បី​​បិទ​បាំង​​ភាព​អាម៉ាស់ ។លោក​ម៉េត​ហ្គា​បញ្ជាក់​​ថា «វា​​ជា​រឿង​​មួយ​​ដែល​មិន​អាច​​យក​ទៅ​បង្អួត​​ដាក់​មិត្ត​​ភក្តិ​​បាន​ឡើយ​» ។

​នៅ​ក្នុង​​​​ពាក្យ​បណ្តឹង​របស់​លោក​​ម៉េត​​ហ្គា​​បញ្ជាក់​ថា ​ក្រោយពី​វះ​កាត់​​កាល​ពី​ឆ្នាំ​២០០៩​​​​ អវ​យវៈ​​ភេទ​របស់​លោក​​ឡើង​រឹង​គ្រប់​ពេល​ និង​ថង់​ពង​​ស្វាស​ហើម​​​​ក្នុង​រយៈ​ពេល​៤​ខែ ។ រយៈ​ពេល​​៨​ខែ​​ក្រោយ​ការ​វះ​កាត់​នោះ​​ទើប​​លោក​សម្រេច​​ចិត្ត​ចូល​ទៅ​​​ឱ្យ​គ្រូ​ពេទ្យ​​ព្យាបាល​​​ឱ្យ​មាន​​លក្ខណៈ​​ប្រក្រតី​វិញ ៕