ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីជំនាញ​ត្រួត​ពិនិត្យ​ទំនិញ​ខូច​គុណភាព​ដាក់​លក់​តាម​ផ្ទះ​នៅ​ប្លុក​កាស៊ីណូ

12 ឆ្នាំ មុន

ក្រុង​ប៉ោយ​ប៉ែត ៖ លោក សាន វិជ្ជា​សារ៉ា​វុធ ​អនុ​ប្រធាន​សាខា​កាំ​កុង​ត្រូល​េខត្ត​​ បាន​ដឹក​នាំ​កម្លាំង​សមត្ថកិច្ច​ប៉ូលិស​សេដ្ឋ​កិច្ច​ខេត្ត​​ និង​ក្រសួង​មហាផ្ទៃ​​ចុះ​ត្រួត​ពិនិត្យ​​ទំនិញ ​​ដាក់​​​តាំង​លក់​​តាម​ផ្ទះ​​នៅ​ប្លុក​​​កាស៊ីណូ​​​ហ្គាន​ដាយ​មិន​ស៊ីធី​ ក្រុង​ប៉ោយ​បែ៉ត កាលពី​វេលា​ម៉ោង​៣​និង​២០​នាទី​រសៀល​​ថ្ងៃទី​១១ មិថុនា ។

ក្រុង​ប៉ោយ​ប៉ែត ៖ លោក សាន វិជ្ជា​សារ៉ា​វុធ ​អនុ​ប្រធាន​សាខា​កាំ​កុង​ត្រូលខេត្ត​​ បាន​ដឹក​នាំ​កម្លាំង​សមត្ថកិច្ច​ប៉ូលិស​សេដ្ឋ​កិច្ច​ខេត្ត​​ និង​ក្រសួង​មហាផ្ទៃ​​ចុះ​ត្រួត​ពិនិត្យ​​ទំនិញ ​​ដាក់​​​តាំង​លក់​​តាម​ផ្ទះ​​នៅ​ប្លុក​​​កាស៊ីណូ​​​ហ្គាន​ដាយ​មិន​ស៊ីធី​ ក្រុង​ប៉ោយ​ប៉ែត កាលពី​វេលា​ម៉ោង​៣​និង​២០​នាទី​រសៀល​​ថ្ងៃទី​១១ មិថុនា  ។

លោក សាន​​ វិជ្ជា​សារ៉ាវុធ ​​បាន​ឱ្យ​ដឹង​ថា ​កា​រ​ចុះ​ត្រួត​ពិនិត្យ​​នូវ​​​មុខ​​ទំនិញ​ខូច​គុណ​​ភាព​នា​ពេល​​នេះ​ គឺ​ធ្វើ​ឡើង​តាម​អនុសាសន៍​របស់​​រាជ​រដ្ឋ​ាភិ​បាល​​ និង​ក្រសួង​​ស្ថាប័ន​​ជំនាញ​​​​ និង​នាយកដ្ឋាន​​​​កាំ​កុង​ត្រូល​​​​ដែល​បា​ន​​ដាក់​​បទ​បញ្ជា​យ៉ាង​​តឹង​រឹង​​​ដល់​មន្ត្រី​​​ក្រោម​ឱវាទ​​​ឱ្យ​​​ជួយ​ខិត​ខំយក​ចិត្ត​ទុក​​ដាក់ទប់​​ស្កាត់​នូវ​រាល់​​​បទ​ល្មើស​​​ដែល​កើត​​មាននៅ​​ក្នុង​ខេត្ត​ជាប់​ជាយ​ដែន​​កម្ពុជា​-​ថៃ​​ ​និងត្រូវ​យក​ចិត្ត​ទុក​ដាក់​​​ទប់​ស្កាត់​​រាល់​បទ​ល្មើស​​ដែល​រាជ​រដ្ឋាភិបាល​​​បាន​ហាម​​ឃាត់ការ​​​​លួច​នាំ​ចូល​ពី​ប្រទេ​ស​ជិត​ខាង​​ចូល​មក​​ក្នុង​ប្រទេសកម្ពុជា ហើយ​ធ្វើ​ចរាចរណ៍​​​លើ​ទីផ្សារ​​ដើម្បី​បំផ្លាញ​​ដល់​សុខ​ភាព​​របស់​ប្រជា​ពលរដ្ឋ​​ ។

ការ​ចុះ​ប្រតិបត្តិការ​​ពិនិត្យ​ទំនិញ​​ខូច​គុណ​​ភាព​នៅ​​​​ប្លុក​​កាស៊ីណូ​​ហ្គាន​​​​ដា​យ​មិន​ស៊ីធី​ ក្រុង​ប៉ោយ​បែ៉ត នេះ​​ មន្ត្រី​ជំនាញ​​​បាន​ធ្វើ​ការណែនាំ​ដល់​​ក្រុម​​អាជីវករ​​​​ជា​អ្នក​លក់​​​​ដូរ​នៅ​​ទីនោះ​​ឱ្យ​មាន​​ការ​យល់​ដឹង​​ពី​បញ្ហា​​គុណ​​ភាព​​និង​កាល​បរិច្ឆេទ​​​នៅ​លើ​មុខ​ទំនិញ​​ដែល​ជា​គ្រឿង​​​ឧបភោគ​បរិភោគ​​​ទាំង​អស់នោះ​​​ ឱ្យ​ពួក​គាត់​​​​បាន​យល់​ដឹង​​ផង​ដែរ ​។ ​ជា​មួយ​គ្នា​នេះ មន្ត្រី​ជំនាញ​ក៏​​​បាន​​ដក​ហូត​​​គ្រឿង​​ឧប​ភោគ​បរិភោគ​​​​​​ដែល​ហួស​​កាល​បរិច្ឆេទ​​ និង​ខូច​គុណ​ភាព​​បាន​មួយ​ចំនួន​​ យក​ទៅ​​កម្ទេច​​​ចោល​ផង​ដែរ ៕