ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​ឃើញ​មិន​ស្រួល​ក៏​លោត​ចេញ​ភ្លាម កុំ​អី​មិនដឹង​ជា​យ៉ាងណា​ទេ​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ទំនិញ​ធុន​ធំ​បុក​រថយន្ត RAV4 មួយ​គ្រឿង​បែក​កញ្ចក់​ក្រោយ កំពុង​តែ​នាំ​គ្នា​ទៅ​រក​កន្លែង​ដោះស្រាយ​ក៏​ស្រាប់តែ​ទៅ​បុក​ម៉ូតូ​ម៉ាក PCX មួយ​គ្រឿង​ទៀត​កិន​ជាប់​ខាង ក្រោម ។…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ទំនិញ​ធុន​ធំ​បុក​រថយន្ត RAV4 មួយ​គ្រឿង​បែក​កញ្ចក់​ក្រោយ កំពុង​តែ​នាំ​គ្នា​ទៅ​រក​កន្លែង​ដោះស្រាយ​ក៏​ស្រាប់តែ​ទៅ​បុក​ម៉ូតូ​ម៉ាក PCX មួយ​គ្រឿង​ទៀត​កិន​ជាប់​ខាង ក្រោម ។

ករណី​គ្រោះថ្នាក់​ចរ​ចរណ៍​ខាងលើ​ដែល​បង្ក​ឡើង​ដោយ​រថយន្ត​ដឹក​ទំនិញ​ធន់​ធំ​មួយ​គ្រឿង​របស់​កង​ដឹក​ជញ្ជូន H.C បាន​បើក​ទៅ​បុក​ពីក្រោយ​រថយន្ត​ម៉ាក RAV4 មួយ​គ្រឿង បណ្តាល​ឱ្យ​ក្រ​ពិត​ទ្វារ និង​បែក​កញ្ចក់​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ ខណៈ​ដែល​កំពុង​តែ​នាំ​គ្នា​បើក​អែប​ខាង​ទៅ​រក​កន្លែង​ដោះស្រាយ​គ្នា​នោះ​ក៏​ស្រាប់តែ​បាន​បើក​ទៅ​បុក​ម៉ូតូ​ម៉ាក PCX មួយ​គ្រឿង​ទៀត​របស់​ស្ត្រី​ម្នាក់​ជិះ​ទៅ​យក​កូន​ៗ​របស់​គាត់​ចេញពី​សាលា​កិន​ជាប់​ខាងក្រោម តែ​សំណាងល្អ​នាង​ឃើញ​មិន​ស្រួល និង​ផ្តួល​ម៉ូតូ​លោត​ចេញ​ទាន់​កុំ​អី​មិនដឹង​ជា​យ៉ាងណា​ទេ ។ ករណី​គ្រោះថ្នាក់​បុក​ជា​បន្តបន្ទាប់​នេះ​ដែរ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​០៥​និង​០០​នាទី​ល្ងាច​ថ្ងៃ​ទី​១៣ ខែ វិច្ឆិកា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវ​លេខ​៤៣០​កែង​ផ្លូវ​លេខ​៤៦៤ (​ក្រោយ​សាលា​ភូមិ​៦) ក្នុង​សង្កាត់​ទួល​ទំពូង​ទី​១ ខណ្ឌចំការមន ។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​មាន​រថយន្ត​ម៉ាក RAV4 ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2H-4685 មួយ​គ្រឿង​ដែល​បើកបរ​ស្ត្រី​ម្នាក់​ដឹក​កូន​តូច​ៗ​ចំនួន​២​នាក់ ចេញពី​សាលារៀន​ទៅ​ផ្ទះ​វិញ តាម​បណ្តោយ​ផ្លូវ​លេខ​៤៣០ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ។ លុះ​មក​ដល់​ចំណុច​ខាងលើ​ក៏​ស្រាប់តែ​មាន​រថយន្ត​ដឹក​ទំនិញ​ធន់​ធំ​មួយ​គ្រឿង​ម៉ាក​ហ៊ី​យាន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ​ព្រះ​សីហ​នុ 3A-1921 ដែល​មាន​ដឹក​ទំនិញ​ពេញ​ក្នុង​រថយន្ត​នោះ​បាន​បើក​មក​បុក​ពីក្រោយ​បណ្តាល​ឱ្យ​ក្រ​ពិត​ទ្វារ និង​បែក​កញ្ចក់​ខាងក្រោយ​រង​ការ​ខូចខាត​យ៉ាងដំណំ ។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ក្រោយ​ពី​រថយន្ត​ដឹក​ទំនិញ​ធន់​ធំ​បុក​ពីក្រោយ​រថយន្ត​ម៉ាក RAV4 បណ្តាល​ឲ្យ​រង​ការ​ខូចខាត​ផ្នែក​ខាងក្រោយ​ហើយ​នោះ ភាគី​ទាំង​២​ក៏​បាន​បើក​អែប​ខាង ក្នុង​បំណង​និយាយ​ដោះស្រាយ​គ្នា​បញ្ចប់រឿង ។ ពេល​នោះ​ក៏​ស្រាប់តែ​រថយន្ត​ដឹក​ទំនិញ​ធន់​ធំ​មួយ​គ្រឿង​នោះ​ក៏​បាន​បើក​ទៅ​បុក​ម៉ូតូ​ម៉ាក PCX ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1GI-3240 មួយ​គ្រឿង​របស់​នារី​ម្នាក់​ទៀត​ជិះ​មក​យក​កូន​ចេញពី​រៀន​នៅ​សាលា​ភូមិ​៦​នេះ​មួយ​គ្រឿង​ទៀត​កិន​ជាប់​ពីក្រោម​តែ​ម្តង ។

ពាក់​ព​ន្ធ័​ទៅ​នឹង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្ក​ដោយ​រថយន្ត​ដឹ​ទំនិញ​ធន់​ធំ​មួយ​គ្រឿង​បុក​រះ​ជា​បន្តបន្ទាប់​នេះ​ដែរ គឺ​កើតឡើង​ដោយសារ តែ​រថយន្ត​បង្ក​មាន​បញ្ហា​តា​ប៉ែន​ហ្វ្រាំង​ជាន់​មិន​ស៊ី ទើប​ទៅ​បុក​រថយន្ត​មួយ​គ្រឿង ហើយ​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ជាប់​ពីក្រោម​ទៀត និង​សំណាងល្អ​ដែល​នារី​ជា​អ្នក​ជិះ​ម៉ូតូ​បានឃើញ​សភាព​មិន​ស្រួល និង​ផ្តួល​ម៉ូតូ​លោត​ចេញ ហើយ បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​នោះ ។

ក្រោយ​ពេល​កើតហេតុ​កម្លាំង​មាន​សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ និង មាន​ភាគី​ខាង​តំណាង​រថយន្ត​ដឹក​ទំនិញ​ធន់​ធំ​បង្ក​ចេញ​មុខ​មក​ធ្វើការ​ដោះស្រាយ​ដោយ​ព្រម​សង​ថ្លៃ​ខូចខាត​ទៅ​ដល់​ម្ចាស់​រថយន្ត​ម៉ាក RAV4 ចំនួន​២២០​ដុល្លារ និង​នារី​ម្ចាស់​ម៉ូតូ​ម៉ាក PCX ចំនួន​២០០​ដុល្លារ បញ្ចប់រឿង​ភ្លាម​ៗ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ