រាជធានីភ្នំពេញ៖ គ្រូបង្គោលចរាចរណ៍ផ្លូវគោកចំនួន៧២ នាក់មកពីរាជធានីខេត្ត បានបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការអប់រំសុវត្តិភាពចរាចរណ៍ដល់ប្រជាពលរដ្ឋនៅតាមសហគមន៍ រយៈពេល២ថ្ងៃដែលរៀបចំឡើងនៅសាលប្រជុំអគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃទី១៣ មិថុនា ២០១៣ ក្រោមអធិបតីភាពលោកឧត្ដមសេនីយ៍ទោហ៊ឹម យ៉ាន ប្រធាននាយកដ្ឋាននគរបាលសណ្ដាប់ធ្នាប់ក្រសួងមហាផ្ទៃ។
នៅក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលនេះលោកឧត្ដមសេនីយ៍ទោ ហ៊ឹម យ៉ាន បានមានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលគ្រូបហ្គោលស្ដីពីការអប់រំសុវត្តិភាពចរាចរណ៍ដល់ប្រជាពលរដ្ឋនៅតាមសហគមន៍ដែលមានរយៈពេល២ថ្ងៃនេះ គឺក្រោមកិច្ចសហការរវាងនាយកដ្ឋាននគរបាលសណ្ដាប់ធ្នាប់ និងអង្គការដៃគូសុវត្តិភាពចរាចរណ៍ផ្លូវគោកសកល(GRSP) ។
វគ្គបណ្ដុះបណ្ដាលមានគោលបំណង ដើម្បីឱ្យមន្ត្រីនគរបាលជាគ្រូបង្គោលទទូលបានចំណេះដឹងបន្ថែមទៀតស្ដីពីសុវត្តិភាពចរាចរណ៍វិធីសាស្ត្រអប់រំផ្សព្វផ្សាយនៅតាមសហគមន៍ ជាពិសេសការបើកបរមិនពាក់មួកសុវត្តិភាព និងបើកបរក្រោមឥទ្ធពលនៃគ្រឿងស្រវឹង។ ក្រៅពីកិច្ចរក្សាសណ្ដាប់ធ្នាប់សុវត្តិភាពនៅលើដងផ្លូវ និងតាមទីសាធារណៈ ថ្ងៃនេះនាយកដ្ឋាននគរបាលសណ្ដាប់ធ្នាប់នៃអគ្គស្នងការនគរបាលជាតិបានខិតខំមួយជំហានទៀត ក្នុងការកាត់បន្ថយចំនួនជនរងគ្រោះ គ្រោះថ្នាក់រាចរចណ៍តាមរយៈការបណ្ដុះបណ្ដាលគ្រូបង្គោលដើម្បីចុះអប់រំផ្ទាល់ដល់ប្រជាពលរដ្ឋនៅតាមភូមិ ឃុំ៕
ចែករំលែកព័តមាននេះ