ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សៀមរាប​កំពុង​ទាក់ ទាញ​ការ​វិនិយោគបន្ទាប់​ពី​ពង្រីក​ហេ​ដ្ឋារចនាសម្ព័ន្ធ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​របស់​រាជរដ្ឋាភិបាល ពិសេស​ផ្លូវ​ក្រវាត់ក្រុង​ទី​២​នៃ​ក្រុង​សៀមរាប បាន​ធ្វើ​ឲ្យ​សកម្មភាព​អភិវឌ្ឍន៍​គម្រោង​ធំ​ៗ​ជា​ច្រើន បាន​និង​កំពុង​ពង្រីក​ទៅ​កាន់​តំបន់​ជាយក្រុង ដែល​ធ្លាប់តែ​ជា​ទឹកដី​វាលស្រែ ។ អគ្គនាយក​ក្រុមហ៊ុន Goal…

រាជធានី​ភ្នំពេញ ៖ ការ​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​របស់​រាជរដ្ឋាភិបាល ពិសេស​ផ្លូវ​ក្រវាត់ក្រុង​ទី​២​នៃ​ក្រុង​សៀមរាប បាន​ធ្វើ​ឲ្យ​សកម្មភាព​អភិវឌ្ឍន៍​គម្រោង​ធំ​ៗ​ជា​ច្រើន បាន​និង​កំពុង​ពង្រីក​ទៅ​កាន់​តំបន់​ជាយក្រុង ដែល​ធ្លាប់តែ​ជា​ទឹកដី​វាលស្រែ ។

អគ្គនាយក​ក្រុមហ៊ុន Goal Property Service Co, Ltd លោក ចៅ សេង​ថៃ បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃ​ទី​១៣ វិច្ឆិកា ម្សិលមិញ​ថា ពី​មុន​បើ​គិត​ចម្ងាយ​ពី​៣ ទៅ​៥​គីឡូម៉ែត្រ ចេញពី​កណ្តាល​ក្រុង​សៀមរាប តំបន់​នោះ​ពិតជា​មាន​ភាព​ស្ងប់ស្ងាត់ និង​ជា​តំបន់​សល់​ដី​ទំនេរ​ច្រើន ប៉ុន្តែ​ដោយសារ​ហេដ្ឋារចនាសម្ព័ន្ធ​ត្រូវ​បាន​ត​ភ្ជាប់ និង​ពង្រីក​ជា​បន្តបន្ទាប់ ជា​មូលហេតុ​ធ្វើ​ឲ្យ​តំបន់​ជាយក្រុង​នេះ​មានការ​អភិវឌ្ឍ​យ៉ាង​លឿន ។
លោក​បន្ត​ថា តំបន់​ស្ថិត​ក្នុង​សង្កាត់​ស្រ​ង៉ែ ក្រុង​សៀមរាប មានការ​អភិវឌ្ឍ​លឿន​ជាងគេ ដោយសារ​កត្តា​ជា​ច្រើន​ដូច​ជា ទី​១ មាន​សណ្ឋាគារ​កម្រិត​ផ្កាយ​៥ មន្ទីរពេទ្យ​ជប៉ុន និង​ស្ថិត​នៅ​ក្បែរ​ព្រ​លាន​យន្តហោះ ។ ទី​២ អ្នក​វិនិយោគ​ចិន​កំពុង​រៀបចំ​គម្រោង​សាងសង់​ទីក្រុង​បែប​បៃតង​នៅ​តំបន់​នេះ និង​ទី​៣ វិ​ថី​សម្តេច​ប៊ុ​ន រ៉ា​នី ហ៊ុន សែន បាន​សាងសង់​បញ្ចប់ ។

លោក​សេង​ថៃ បាន​បន្ត​ថា ចំណែក​ដីធ្លី​នៅ​តំបន់​ជាយក្រុង​សៀមរាប បាន​និង​កំពុង​មាន​តម្លៃ​កើនឡើង ដែល​នៅ​ពេល​អនាគត អតិថិជន​នឹង​មិន​អាច​ស្វះ​ស្វែងរក​ទិញ​ដី​ឡូត៍​ក្នុង​តម្លៃ​ប្រមាណ​៥.០០០​ដុល្លារ​ក្នុង​១​ឡូត៍​បាន​នោះ​ទេ ដោយសារ​តំបន់​ជាយក្រុង​នានា​មានការ​អភិវឌ្ឍ​លឿន ព្រោះតែ​កំណើន​នៃ​ការ​វិនិយោគ​របស់​អ្នក​វិនិយោគ​ចិន និង​អ្នក​វិនិយោគ​អន្តរជាតិ​ដទៃ​ទៀត​។

បច្ចុប្បន្ន​ផ្សារ​ទំនើប​ចំនួន​ពីរ​បាន​និង​កំពុង​ដំណើរការ ដូច​ជា Heritage Walk​បាន​បើក​ដំណើរការ​រួច​ហើយ​នៅ​ក្រុង​សៀមរាប និង​ផ្សារ​ទំនើប​សម្រាប់​ទិញ​ទំនិញ​ធំ​មួយទៀត គឺ​ផ្សារ​MAKRO នឹង​បើក​ដំណើរការ​ចុងឆ្នាំ​នេះ ឬ​ដើមឆ្នាំ​២០១៩​ខាង​មុខ​នេះ ។

អគ្គនាយក​ក្រុមហ៊ុន Century21 Mekong​លោក ច្រឹ​ក សុខ​នី​ម បាន​មាន​ប្រសាសន៍​ថា ក្រុង​សៀមរាប​ឲ្យ​តែ​ចេញ​ផុត​ពី​តំបន់ ដែល​ស្ថិត ក្នុង​ការ​អភិរក្ស​របស់​អាជ្ញាធរ​ជាតិ​អប្សរា ជា​តំបន់​មានការ​អភិវឌ្ឍ​លឿន ប៉ុន្តែ​ល្បឿន​នៃ​ការ​អភិវឌ្ឍ​ក្រុង​សៀមរាប មិនលឿន​ដូច​ក្រុងព្រះសីហនុ ឬ​ក្រុង​ប៉ោយ​ប៉ែ​ត​នោះ​ទេ តែ​ការ​អភិវឌ្ឍ​បាន​និង​កំពុង​ធ្វើ​ឡើង​ដោយ​សន្សឹម​ៗ ។

លោក​បន្ត​ថា ដោយសារ​ក្រុង​សៀមរាប កាន់តែ​មានការ​អភិវឌ្ឍ​លឿន ការ​កកស្ទះ​ចរាចរណ៍​កំពុង​កើនឡើង​ដែរ ដូច្នេះ​ហើយ​ការ​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ទៅ​តំបន់​ជាយក្រុង ជា​ដំណោះស្រាយ​សម​ស្រប​មួយ ។
លោក​មាន​ប្រសាសន៍​ថា ៖« នៅ​ពេល​ហេដ្ឋារចនាសម្ព័ន្ធ​របស់​រដ្ឋាភិបាល​អភិវឌ្ឍន៍​នៅ​តំបន់​ណា តំបន់​នោះ​នឹង​ទាក់ទាញ​ការ​វិនិយោគ និង​ធ្វើ​ឲ្យ​តម្លៃ​ដីធ្លី​កើនឡើង​ផង​ដែរ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ