ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ​ដែល​ក្រចក​ក្លាយជា​ពណ៌​លឿង

5 ឆ្នាំ មុន

ពណ៌​របស់​ក្រចកដៃ​អាច​បង្ហាញ​អំពី​រឿង​ជា​ច្រើន​អំពី អ្វី​ៗ​ដែល​កើតឡើង​ក្នុង​រាង​កាយ ។ ពិត​ណាស់​វា​មានរឿង​ដែល​កើតឡើង​ខុស​ប្រក្រតី​ហើយ​បើសិនជា​ក្រចក​អ្នក​ប្រែ​ទៅ​ជា​លឿង​ដូច្នេះ​។ ហេតុផល​ញឹកញាប់​មួយ​ចំនួន​ដែល​អាច​ធ្វើ​ឲ្យ​ក្រចកដៃ​អ្នក​ប្រែ​ទៅ​ជា​លឿង​ខុសធម្មតា​៖ ១-ការ​ប្រើ​ទឹក​ប៉ូ​លា​ក្រចក​ជាប់ ៖ វា​គឺជា​រឿង​សប្បាយ​ដែរ​ក្នុង​ការ​ផ្លាស់​ប្តូរ​ពណ៌​របស់​ក្រចក​ជា​ទៀងទាត់​ទៅ​តាម​អ្វី​ដែល​អ្នក​ចង់បាន ប៉ុន្តែ​វា​មិនមែន​ជា​រឿង​ល្អ​ទាំងអស់​ឡើយ​ដែល​អ្នក​ត្រូវ​លាបថ្នាំ​ក្រចក​ជាប់​រហូត​នោះ ។…

ពណ៌​របស់​ក្រចកដៃ​អាច​បង្ហាញ​អំពី​រឿង​ជា​ច្រើន​អំពី អ្វី​ៗ​ដែល​កើតឡើង​ក្នុង​រាង​កាយ ។ ពិត​ណាស់​វា​មានរឿង​ដែល​កើតឡើង​ខុស​ប្រក្រតី​ហើយ​បើសិនជា​ក្រចក​អ្នក​ប្រែ​ទៅ​ជា​លឿង​ដូច្នេះ​។ ហេតុផល​ញឹកញាប់​មួយ​ចំនួន​ដែល​អាច​ធ្វើ​ឲ្យ​ក្រចកដៃ​អ្នក​ប្រែ​ទៅ​ជា​លឿង​ខុសធម្មតា​៖

១-ការ​ប្រើ​ទឹក​ប៉ូ​លា​ក្រចក​ជាប់ ៖ វា​គឺជា​រឿង​សប្បាយ​ដែរ​ក្នុង​ការ​ផ្លាស់​ប្តូរ​ពណ៌​របស់​ក្រចក​ជា​ទៀងទាត់​ទៅ​តាម​អ្វី​ដែល​អ្នក​ចង់បាន ប៉ុន្តែ​វា​មិនមែន​ជា​រឿង​ល្អ​ទាំងអស់​ឡើយ​ដែល​អ្នក​ត្រូវ​លាបថ្នាំ​ក្រចក​ជាប់​រហូត​នោះ ។ នេះ​ដោយសារ​តែ​សារធាតុ​គីមី​របស់​ថ្នាំលាបក្រចក​នោះ ជា​ពិសេស​ថ្នាំ​ដែល​មាន​ពណ៌​ចាស់​ខ្លាំង​អាច​ធ្វើ​ឲ្យ​មាន​ស្នាម​ឆ្នូត​ពណ៌​លឿង​នៅ​សល់​ជាប់​បាន ។ ចូរ​កុំ​បារម្ភ​អី​ដោយសារ​តែ​ការ​ចេញ​ជា​លឿង​ក្រចក​បែប​នេះ​កើតឡើង​ដោយសារ​ថ្នាំលាប ហើយ​ក៏​គ្មាន​អ្វី​គ្រោះថ្នាក់​ដែរ ។

២-ការ​បង្ក​រោគ​ដោយ​មេរោគ​ផ្សិត​នៅ​ក្រចក ៖ មេរោគ​ផ្សិត​រស់នៅ​ធម្មតា​លើ​រាង​កាយ​យើង​។ វា​មិន​ត្រូវ​បាន​គេ​ដឹង​ថា​ធ្វើ​ឲ្យ​មាន​បញ្ហា​អ្វី​ឡើយ​លុះត្រាតែ​វា​មានការ​លូតលាស់​ខ្លាំង​មិន​អាច​គ្រប់គ្រង​បាន ។ មេរោគ​ផ្សិត​ក៏​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​លើ​ក្រចក​ដែរ ហើយ​ការ​លូតលាស់​ខ្លាំងក្លា​របស់​វា​អាច​បង្ក​ជា​ជំងឺ​លើ​ក្រចក​ថែម​ទៀត ។ បើសិនជា​អ្នកមាន​ជំងឺ​នេះ ក្រចក​ងាយ​នឹង​ចេញ​ជា​ពណ៌​លឿង ដែល​មាន​លក្ខណៈ ឆ្នូត​ៗ ឬ អុជ​ៗ ។ ពេល​ខ្លះ​ក្រចក​ទាំងមូល​ទៅ​ជា​លឿង​តែ​ម្តង​ក៏​មាន​ដែរ ។ អាការ ផ្សេង​ៗ​ទៀត​មាន​ដូច​ជា ក្រចក​ទៅ​ជា​ក្រាស និង​មាន​ក្លិនស្អុយ ។

៣-កង្វះ​ជីវជាតិ ៖ គ្រូពេទ្យ​និយាយ​ថា ពណ៌​របស់​ក្រចក​ពេល​ខ្លះ​អាច​បញ្ជាក់​ថា មនុស្ស​ម្នាក់​នោះ​កំពុង​តែ​កង្វះ​ជីវជាតិ ឬ​ជាតិ​រ៉ែ ។ ឧទាហរណ៍ ក្រចក​ដែល​មាន​ពណ៌​លឿង​គឺ​ច្រើន​តែ​ជា​ការ​កង្វះ​វីតាមីន B12 ឬ​កង្វះ​ជាតិ​ស័ង្កសី ។ ដូច្នេះ​ករណី​នេះ ពេល​ខ្លះ​ថ្នាំ​បំប៉ន​អាច​ជួយ​បាន ប៉ុន្តែ​អ្នក​ក៏​ត្រូវ​តែ​មាន​តុល្យភាព​លើ​ការ​ទទួលទាន​អាហារ​មាន​ជីវជាតិ​ដែរ ។

៤-មាន​ជំងឺ ៖ មាន​ជំងឺ​ពាក់ព័ន្ធ​មួយ​ចំនួន​ដែល​ត្រូវ​បាន​គេ​ដឹង​ថា​ធ្វើ​ឲ្យ​ក្រចក​ប្រែ​ទៅ​ជា​ពណ៌​លឿង ។ ជំងឺ​មួយ​ក្នុង​ចំណោម​នោះ​គឺជា​ជំងឺ​ទឹកនោមផ្អែម​តែ​ម្តង ។ ការណ៍​ពិត​នោះ​គឺថា ជំងឺ​នេះ​អាច​ធ្វើ​ឲ្យ​ខ្សោយ​របត់​ឈាមរ​ត់ទៅ​ចុងដៃចុងជើង ដែល​ជា​ហេតុ​នាំ​ឲ្យ​ក្រចក​កង្វះ​អុក​ស៊ី​សែន និង​ជីវជាតិ​ដែល​វា​ត្រូវការ​ដើម្បី​មាន​សុខភាព​ល្អ ។

អ្នកជំនាញ​និយាយ​ថា ការ​ដែល​ក្រចក​ទៅ​ជា​ពណ៌​លឿង​អាច​ដោយសារ​តែ​បញ្ហា​ណាមួយ​នៅ​លើ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​ដែរ ។ បញ្ហា​សុខភាព​ជា​ច្រើន​ដែល​ទាក់ទង​នឹង​ឈាម បេះដូង និង​សួត​ក៏​ត្រូវ​បាន​គេ​ដឹង​ថា អាច​ធ្វើ​ឲ្យ​ក្រចក​ប្រែ​ទៅ​ជា​លឿង​ដែរ (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ