ខេត្តព្រះសីហនុ៖ ក្រុមការងារមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ សហការជាមួយមជ្ឈមណ្ឌលផ្ដល់ឈាម និងក្រុមការងារឡូយ៩ អង្គការ ABC Media Actuan បានផ្សព្វផ្សាយដល់យុវជន យុវនារី តាមសាលា អនុវិទ្យាល័យ សាកលវិទ្យាល័យ ក្នុងក្រុងព្រះសីហនុ ឱ្យចូលរួមបរិច្ចាគឈាមនាព្រឹកថ្ងៃទី១២ មិថុនា ២០១៣ នៅមន្ទីរសុខាភិបាលខេត្ត។
កញ្ញា រស់ ម៉ារី តំណាងអង្គការ ABC Media Actuan មានប្រសាសន៍ឱ្យដឹងថា ក្រុមការងាររបស់កញ្ញា បានមកធ្វើការផ្សព្វផ្សាយដល់យុវជន យុវនារី នៅតាមសាលានានាខាងលើ កាលពីចុងខែ ឧសភា កន្លងមកដើម្បីឱ្យសិស្ស និស្សិត មានការយល់ដឹង និងបានចូលរួមស្ម័គ្រចិត្តបរិច្ចាគឈាម យកទៅជួយសង្គ្រោះជនរងគ្រោះ។ ការបរិច្ចាគឈាម និងផ្ដល់ក្ដីស្រលាញ់ បានធ្វើឡើងរយៈពេល៩ ថ្ងៃនិង៩ កន្លែង ដើម្បីផ្ដល់ឈាមឱ្យបាន៩៩៩ ប្លោក នៅក្នុងបណ្ដាខេត្តមួយចំនួន ក្នុងព្រះរាជាណាចក្រកម្ពុជា៕
ចែករំលែកព័តមាននេះ