ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នឹង​មាន​មន្ទីរពេទ្យ​បរទេស​ទំនើប​ព្យាបាល​ឥត​គិតថ្លៃ​ដល់​អ្នក​ក្រីក្រ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​ការ​អះអាង​ពី​មន្ត្រី​រាជរដ្ឋាភិបាល​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ខាង​មុខ​នេះ កម្ពុជា​នឹង​មាន​មន្ទីរពេទ្យ​ទំនើប​ដែល​ជា​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា​នឹង​មាន​មន្ទីរពេទ្យ​បរទេស​ទំនើប​សម្រាប់​ព្យាបាល​ជំងឺ​ប្រជាពលរដ្ឋ​ក្រីក្រ​ឥត​គិតថ្លៃ ។ មន្ទី​ពេទ្យ​នេះ​ត្រូវ​បាន​រាជរដ្ឋាភិបាល និង​ក្រុមហ៊ុន​ឯកជន​បរទេស​សហការ​គ្នា​ក្នុង​ការ​ជួយ​ព្យា បាល​ដល់​អ្នក​ក្រីក្រ​មិន​យក​ថ្លៃ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជា​មន្ទីរពេទ្យ​បែប​ទំនើប និង​គ្រូពេទ្យ​ជំនាញ​ៗ​ដែល​នឹង​ធ្វើ​ពលរដ្ឋ​កម្ពុជា​ដែល​មាន​ជីវភាព​ធូរធា​មួយ​ចំនួន​មិន​ចាំបាច់​ចេញ​ទៅ​ព្យាបាល​នៅ​ក្រៅប្រទេស​ទៀត​ឡើយ…

រាជធានី​ភ្នំពេញ ៖ បើ​តាម​ការ​អះអាង​ពី​មន្ត្រី​រាជរដ្ឋាភិបាល​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ខាង​មុខ​នេះ កម្ពុជា​នឹង​មាន​មន្ទីរពេទ្យ​ទំនើប​ដែល​ជា​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា​នឹង​មាន​មន្ទីរពេទ្យ​បរទេស​ទំនើប​សម្រាប់​ព្យាបាល​ជំងឺ​ប្រជាពលរដ្ឋ​ក្រីក្រ​ឥត​គិតថ្លៃ ។

មន្ទី​ពេទ្យ​នេះ​ត្រូវ​បាន​រាជរដ្ឋាភិបាល និង​ក្រុមហ៊ុន​ឯកជន​បរទេស​សហការ​គ្នា​ក្នុង​ការ​ជួយ​ព្យា បាល​ដល់​អ្នក​ក្រីក្រ​មិន​យក​ថ្លៃ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជា​មន្ទីរពេទ្យ​បែប​ទំនើប និង​គ្រូពេទ្យ​ជំនាញ​ៗ​ដែល​នឹង​ធ្វើ​ពលរដ្ឋ​កម្ពុជា​ដែល​មាន​ជីវភាព​ធូរធា​មួយ​ចំនួន​មិន​ចាំបាច់​ចេញ​ទៅ​ព្យាបាល​នៅ​ក្រៅប្រទេស​ទៀត​ឡើយ ។
នេះ​បើ​តាម​លោក ស៊ា​ង​ប៊ុ​ន​លាង អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជាទី​ប្រឹក្សា​ផ្ទាល់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ក្នុង​ពិធី​ចុះ​អនុស្សា​រណៈ​នៃ​ការ​យោគយល់​គ្នា​ស្តី​ពី​ការ​អភិវឌ្ឍ​សាខា​សាកលវិទ្យាល័យ និង​មន្ទីរពេទ្យ​វេជ្ជសាស្ត្រ CAITLAN RAU កាលពី​ល្ងាច​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨ កន្លង​មក ។ លោក​បាន​បញ្ជាក់​ថា ក្រោម​កិច្ច​សហ​ប្រតិបត្តិ​គម្រោង​បង្កើត​មន្ទីរពេទ្យ​វេជ្ជសាស្ត្រ CAITLAN RAU ដែល​វិនិយោគ​ដោយ UDECM Inc មក​ពី​ប្រទេស​សហរដ្ឋអាមេរិក​នឹង​សាងសង់​នៅ​កម្ពុជា ហើយនឹង​ធ្វើការ​ព្យាបាល​ជូន​ពលរដ្ឋ​កម្ពុជា​ដោយ​ឥត​គិតថ្លៃ ។ ផ្តើម​ចេញពី​សេវា​មិន​គិតថ្លៃ​នេះ​ដែរ​នឹង​ជួយ​កាត់​បន្ថយ​នូវ​ភាព​ក្រីក្រ​ដល់​ពលរដ្ឋ​កម្ពុជា និង​ជា​ពិសេស​វា​ក៏​ជា​ផ្នែក​មួយ​ជួយ​ឱ្យ​មានការ​ងារ​ធ្វើ​មួយ​ចំនួន​ទៀត​ដល់​ពលរដ្ឋ​កម្ពុជា ។

លោក​ទីប្រឹក្សា​សម្តេច​តេ​ជោ​រូប​នេះ​ក៏​បានឱ្យ​ដឹង​ដែរ​ថា ក្រៅពី​ធ្វើការ​ព្យាបាល​ដល់​ពលរដ្ឋ​កម្ពុ ជា​ឥត​គិតថ្លៃ​មួយ​នេះ ក្រុមហ៊ុន​ក៏​នឹង​មាន​សាកលវិទ្យាល័យ​សម្រាប់​ផ្តល់​នូវ​ការ​បណ្តុះបណ្តាល​ផ្នែក​វេជ្ជសាស្ត្រ​ដល់​គ្រូពេទ្យ​សម្រាប់​បង្កើន​លើ​សមត្ថភាព​បន្ថែម​ទៀត​ផង ។ ជាមួយ​គ្នា​នេះ​ក៏​នឹង​បង្កើត​បន្ថែម​នូវ​មន្ទីរពេទ្យ​ថ្នាក់​អន្តរជាតិ​សម្រាប់​ព្យាបាល​ជូន​ពលរដ្ឋ​កម្ពុជា​ក៏​ដូច​ជា ជនជាតិ​បរទេស​នា​ថ្ងៃ​ខាង​មុខ​ថែម​ទៀត ។
ទន្ទឹម​ជាមួយ​គ្នា​នេះ លោក​បណ្ឌិត​បាន​លើក​ឡើង​ផង​ថា ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន ប្រទេស​ជាតិ​កម្ពុជា​មិន​ត្រឹមតែ​មាន​សុខ​សន្តិភាព​ទេ គេ​ឃើញ​មានការ​រីក​ចម្រើន​គ្រប់​វិស័យ​ក្នុង​នោះ​វិស័យ​សុខាភិបាល​ត្រូវ​បាន​ទទួល​ការ​រីក​ចម្រើន​ជា​បន្តបន្ទាប់ និង​ពិសេស​មិន​ថា ទីក្រុង​ភ្នំពេញ​ទេ សូ​ម្បី​តែ​នៅ​តាម​ទី​ជនបទ​ក៏​ត្រូវ​បាន​ទទួល​អ​ភ​វិ​ឌ្ឍ​ន៍ និង​យកចិត្តទុកដាក់​ផង​ដែរ ។

លោក​អា​ប៊េ​ត​រ៉ាវ (Albert rau) តំណាង UDECM Inc មក​ប្រទេស​សហរដ្ឋអាមេរិក​បានឱ្យ​ដឹង​ថា កិច្ចព្រមព្រៀង​រវាង​ភាគី​ទាំង​ពីរ គឺ​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​នៅ​ក្នុង​កិច្ចសហការ និង​ភាព​ជា​ដៃគូ ដើម្បី​បង្កើត​បាន​នូវ​មណ្ឌល​សុខភាព និង​គោលនយោបាយ​ថែទាំ​សុខភាព​នៅ​កម្ពុជា ។ លោក​បាន​បន្ថែម UDECM នេះ​បាន​ធ្វើ​ដំណើរ​យ៉ាង​វែង​ឆ្ងាយ​នៅ​ក្នុង​បណ្តា​សុខភាព ហើយ​ពេល​នេះ គឺជា​ពេលវេលា​ដ៏​សំខាន់​នៅ​ក្នុង​ការ​វិនិយោគ និង​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ប្រព័ន្ធ ថែទាំ​សុខភាព​ដោយ​ឥត​គិតថ្លៃ​សម្រាប់​ប្រជាជន​កម្ពុជា ដើម្បី​ពង្រឹង និង​លើកកម្ពស់​សុខភាព​សាធារណៈ​ជា​ទូទៅ​ជាមួយ​គោលនយោបាយ​ថែទាំ​សុខភាព​ប្រកបដោយ​ចិ​រ​ភាព ។ លោក​បាន​បញ្ជាក់​ថា «​យើង និង​រាជរដ្ឋាភិបាល​កម្ពុជា​ត្រូវ​បាន​ផ្សារ​ភ្ជាប់​គ្នា និង​បំពេញបន្ថែម​គ្នា​នូវ​ចក្ខុវិស័យ​រួម​មួយ​សម្រាប់​សុខភាព​ប្រកបដោយ​និរន្ត​ភាព​សម្រាប់​សុខុមាលភាព​ប្រជាជន​កម្ពុជា​ទាំងមូល ។ យើង​មាន​គោលដៅ​ប្រកបដោយ​មហិច្ឆតា​ដែល​តម្រូវ​ឱ្យ​មាន​ដៃគូ​គិតគូរ​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​» ។ លោក​បាន​បន្ថែម​ថា សាកលវិទ្យាល័យ និង​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ថែទាំ​សុខភាព​នឹង​រួម​បញ្ចូល​គ្នា​នូវ​ការ​ថែទាំ​សុខភាព​គ្រប់​ប្រភេទ ដោយ​ផ្តល់​ឱ្យ​ពលរដ្ឋ​កម្ពុជា​នូវ​សេវា​ថែទាំ​សុខភាព​កាន់តែ​ទូលំទូលាយ​ជាង​មុន​មិន​ធ្លាប់​ដែល​កាលពីមុន និង​វា​ក៏​ជា​កម្រិត​អន្តរជាតិ​ដែរ ។ វា​ជា​អាទិភាព​របស់​យើង​ក្នុង​ការ​វិនិយោគ​លើ​ប្រព័ន្ធ​ថែទាំ​សុខភាព​ដោយ​ឥត​គិតថ្លៃ​សម្រាប់​ប្រទេស​កម្ពុជា ។

លោក​បន្ថែម​ថា បញ្ហា​ប្រឈម​សុខភាព​សាធារណៈ នា​ពេល​បច្ចុប្បន្ន​នេះ​មាន​ភាព ស្មុគស្មាញ ហើយ​អាច​សម្រេច​បាន​ដោយ​ធ្វើការ​រួម​គ្នា​នៅ​គ្រប់​វិស័យ​ទាំងអស់ ។ ពួក​គេ​ត្រូវការ​វិធីសាស្ត្រ​ដ៏​សម​ស្រប​មួយ​ដែល​ឈាន​ដល់​ការ​ឆ្លងកាត់​ប្រព័ន្ធ​សុខភាព និង​ចូល​ទៅ​ក្នុង​វិស័យ​ផ្សេង​ទៀត ដើម្បី​កែ​លម្អ​សង្គម​អប់រំ​ការ​ស្នាក់​នៅ និង​ការ​ដឹក​ជញ្ជូន ។ បញ្ហា​ប្រឈម​ទាំងនេះ​អំពាវនាវ​ឲ្យ​មាន​វិធី​ថ្មី​មួយ​ក្នុង​ការ​វិនិយោគ និង​ការ​រួម​គ្នា ដើម្បី​លើកកម្ពស់​ការ​ថែទាំ​សុខភាព​ដូច្នេះ​ទាំងអស់​គ្នា​ត្រូវ​មាន​លទ្ធភាព​ទទួល​បាន​ជិ​វិត​ល្អ និង​មាន​សុខភាព​ល្អ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ