ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​សុខ​ៗ​ស្រាប់តែ​…ធ្លាក់​ចេញពី​ផ្លូវជាតិ​លេខ​៣៣

5 ឆ្នាំ មុន
  • កែប

ខេត្ត​កែប ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា រថយន្ត​ដឹក​អ្នកដំណើរ​មួយ​គ្រឿង​កំពុង​បើកបរ ស្រាប់តែ​ដាច់​ចង្កូត​ធ្លាក់​ទៅ​ក្នុង​ទឹក​ស្រែ​កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិត​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣៣ ត្រង់​ចំណុច​ភូមិ​អូ​ដូង ឃុំ​ពងទឹក…

ខេត្ត​កែប ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា រថយន្ត​ដឹក​អ្នកដំណើរ​មួយ​គ្រឿង​កំពុង​បើកបរ ស្រាប់តែ​ដាច់​ចង្កូត​ធ្លាក់​ទៅ​ក្នុង​ទឹក​ស្រែ​កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិត​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣៣ ត្រង់​ចំណុច​ភូមិ​អូ​ដូង ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប​។

រថយន្ត​ខាងលើ​ជា​ប្រភេទ​រថយន្តក្រុង​២៤​កៅអី ពាក់​ស្លាក់​លេខ ភ្នំពេញ ៣B-២៧១៩ មាន​ដឹក​អ្នកដំណើរ​ជា​ជនជាតិ​វៀតណាម​ច្រើន​នាក់​ផង​ដែរ ។

លោក​ភូ ហុ​ក​សេង អធិការរង​នគរបាល​ស្រុក​ដំណាក់​ចង្អើរ​បានអោយ​ដឹង​ថា រថយន្ត​ដឹក​អ្នកដំណើរ​ខាងលើ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​បើក​មក​ដល់​ចំណុច​ផ្លូវ​កោង​ស្រាប់តែ​ដាច់​ចង្កូត​បំរុង​ធ្លាក់​ចេញពី​ស្ពាន​មួយ​កន្លែង​ដែល​អត់​មាន​បង្កាន់ដៃ តែ​រថយន្ត​នោះ​ក៏​ហួស​ទៅ​មុខ​ផុត​ស្ពាន ធ្លាក់​ចេញពី​ផ្លូវជាតិ​ចូល​ទៅ​ក្នុង​ទឹក​ស្រែ​តែ​ម្ដង​។

លោក​អធិការរង​នគរ​បាន​បាន​បន្ត​ថា សំណាងល្អ​ហើយ​មិន​មាន​អ្នក​គ្រោះថ្នាក់​ក្នុង​ហេតុការណ៍​ខាងលើ តែបើ​ធ្លាក់​ចេញពី​ស្ពាន​វិញ ប្រហែលជា​មាន​អ្នក​រងគ្រោះថ្នាក់​មិន​តិច​គ្នា​នោះ​ទេ ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ