ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​​ការ​ដ្ឋាន​​ស្ថាបនា​ផ្លូវ​​បេតុង​៦ខ្សែ​​នៅ​សង្កាត់​ព្រែក​​លៀប​

12 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ​៖ ផ្លូ​វ​បេតុ​ង​​​៦ខ្សែ​ប្រវែង​៨៨០ម៉ែត្រ​​ដែល​ជា​គំ​រោង​មូល​និធិ​អភិ​វឌ្ឍន៍​សង្កាត់​ព្រែក​លៀប​ឆ្នាំ​២០១៣ បានធ្វើ​ពិធី​បើក​ការ​ដ្ឋាន​ស្ថាបនា​កាលពី​វេលាម៉ោង​៨ព្រឹក​ថ្ងៃ​ទី​១២ មិថុនា ២០១៣ នៅ​សង្កាត់​ព្រែក​លៀប ខណ្ឌប្ញស្សី​កែវ ក្រោម​អធិបតី​ភាព​លោក​ឃ្លាំង​ ហួត អភិបាល​ខណ្ឌ​ប្ញស្សី​កែវ និង​មាន​កា​រ​ចូល​រួម​ពីលោក​ចៅ​សង្កាត់​ ប្រជាពល​រដ្ឋ​ផងដែរ ។

លោក​ព្រាប មុនី​ ចៅ​សង្កាត់​ព្រែក​លៀប មាន​ប្រសាសន៍​ថា នៅ​ក្នុង​អាណត្តិ​ទី​១ រហូត​ដល់​អាណត្តិ​ទី​២​ នេះ សង្កាត់​បាន​ខិតខំ​ស្ថាបនា​ផ្លូវ​កៅ​ស៊ូ​៤ខ្សែ ផ្លូវ​បេតុង​៣៩ខ្សែ និង ផ្លូវក្រាល​ការ៉ូ​ឡា​៦ខ្សែ ហើយ​ថ្ងៃនេះ​យើង​ស្ថាបនា​ផ្លូវ​បេតុង​៦ខ្សែ​ទៀត​ ជា​គំ​រោង​មូល​និធិ​អភិ​វឌ្ឍន៍​សង្កាត់​ព្រែក​លៀប​ឆ្នាំ​២០១៣ ចំណាយ​អស់ថវិកា​ជាង​៩១លានរៀល ដែល​នេះ​សបញ្ជាក់​ឲ្យ​ឃើញ​ពី​ការ​រីក​ចម្រើន​របស់​សង្កាត់​ ក្រោម​ការ​ដឹក​នាំ​របស់រាជរដ្ឋាភិបាល​ដែលមាន​សម្តេច​តេជោ​ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី​ ។​