ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀ​ង​ធ្លាក់​ខ្លាំង​លិច​លំ​នៅឋាន​ប្រជាពល​រដ្ឋ​ជាច្រើ​ន​នៅ​ក្រុង​ប៉ោយ​ប៉ែត

12 ឆ្នាំ មុន

ខេត្តបន្ទាយមាន​ជ័យ៖ ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង​តាំង​ពី​​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​១១​ មិថុនា​ ​រហូត​ដល់វេលា​ទៀប​ភ្លឺ​​ថ្ងៃ​ទី​១២ មិថុនា​បាន​ធ្វើ​ឱ្យ​តំបន់​មួយ​ចំនួន​ក្នុង​ក្រុង​ប៉ោយ​ប៉ែត​ និ​ង​ផ្ទះ​ប្រជាពល​រដ្ឋ​ជិត​២០០គ្រួសា​រ នៅ​ភូមិ​អូរ​ជ្រៅ​និង​ភូមិ​មួយ​ចំនួន​ទៀត​ សង្កាត់​ផ្សារ​កណ្តាល រង​ការ​លិច​លង់​​ ។

ទី​តាំង​ដែល​រងការជន់​លិច​ខ្លាំង​​ជាង​គេ​ គឺ​​ចំណតរថ​យន្ត​ធំ ឫហៅ​​បេន​ចាន​ព្រោះ​ដី​តំបន់​នោះ ​ទាបជាង​តំបន់​ដទៃ​ ។ ក្រៅ​ពី​នេះក៏មាន​កន្លែង​ខ្លះ​រងការ​ជន់លិចតិចតួចដែរ គឺ​នៅ​ខាង​ជើង​​ផ្លូវ​ជាតិ​លេខ៥ ប៉ុន្តែ​គេពុំ​សូវបារម្ភ​ទេ​ព្រោះ​ខាងជើង​ដង​ផ្លូវជាតិ​លេខ៥ មាន​ប្រព័ន្ធលូ​គ្រប់​ទី​កន្លែង​ ។