ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​បន្ត​ធ្លាក់​ខ្លាំង​តាំង​ពី​ព្រលប់​រហូត​ដល់​យប់​ជ្រៅ​ តំបន់​​មួយ​ចំនួន​ក្នុង​ក្រុង​ប៉ោយ​ប៉ែត​ រង​ការ​លិច​លង់​

12 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មា​នជ័យ​ ៖ ភ្លៀង​ធ្លាក់​ខ្លាំង​​ចម្លែក​ចាប់​តាំង​ពី​ព្រលប់​ម៉ោង​ ៦​ល្ងាច​ ថ្ងៃ​ទី​១១​ មិថុនា​ ២០១៣​ បា​ន​បន្ត​ធ្លាក់​រហូត​ដល់​ម៉ោង​ ១២​ និង​ ៣០​នាទី​ ​យប់​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១២ មិថុនា​ ២០១៣​ ក៏​នៅ​តែ​មិន​ព្រម​រាំង​ បណ្តា​ល​ឱ្យ​តំបន់​មួយ​ចំនួន​ក្នុង​ក្រុង​ប៉ោយ​ប៉ែត​ រង​ការ​លិច​លង់​​ ជា​ពិសេស​នៅ​ចំណតរថ​យន្ត​ ហៅ​ចំណត​ធំ​បេន​ចាន​ លិច​លង់​ខ្លាំង​ជាង​គេ​ ព្រោះ​ដី​តំបន់​នោះ​ទាបជាង​តំបន់​ដទៃ​ ។

ខេត្ត​បន្ទាយ​មា​នជ័យ​ ៖ ភ្លៀង​ធ្លាក់​ខ្លាំងចម្លែក​ចាប់​តាំង​ពី​ព្រលប់​ម៉ោង​ ៦​ល្ងាច​ ថ្ងៃ​ទី​១១​ មិថុនា​ ២០១៣​ បា​ន​បន្ត​ធ្លាក់​រហូត​ដល់​ម៉ោង​ ១២​ និង​ ៣០​នាទី​ ​យប់​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១២ មិថុនា​ ២០១៣​ ក៏​នៅ​តែ​មិន​ព្រម​រាំង​ បណ្តា​ល​ឱ្យ​តំបន់​មួយ​ចំនួន​ក្នុង​ក្រុង​ប៉ោយ​ប៉ែត​ រង​ការ​លិច​លង់​​ ជា​ពិសេស​នៅ​ចំណតរថ​យន្ត​ ហៅ​ចំណត​ធំ​បេន​ចាន​ បា​នរង​ការ​លិច​លង់​ខ្លាំង​ជាង​គេ​ ព្រោះ​ដី​តំបន់​នោះ ​ទាបជាង​តំបន់​ដទៃ​ ។

តាម​ប្រភព​ព័ត៌មា​ន បា​នឱ្យ​ដឹង​ថា​​ បើ​ភ្លៀង​នេះនៅ​តែ​បន្ត​ធ្លាក់​ទៀត​នោះ​ នឹង​បណ្តាល​ឱ្យ​ផ្ទះ​ប្រជា​ពល​រដ្ឋ​ជា​ច្រើន​ដែល​​ស្ថិតនៅ​ក្នុង​ឃុំ​អូរ​ជ្រៅ​ សង្កាត់​ប៉ោយ​ប៉ែត​ ក្រុង​ប៉ោយ​ប៉ែត​​​ ជន់​លិច​ជា​មិន​ខាន​ ព្រោះនៅ​​តំបន់​នោះ អត់​មា​ន​ប្រព័ន្ធ​លូ​បង្ហូរ​ទឹកចេញ​​​ទេ ៕