ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីតមន្ត្រី​ជាន់ខ្ពស់ CNRP ៖ ល្បែង​នយោបាយ​សម រ​ង្ស៊ី ធ្វើ​ឲ្យ​អ្នក​ជាប់​ឃុំ​ពិបាក​ជាង​ស្លា.ប់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទោះបីជា​មិន​បាន​បញ្ជាក់​ចំ​ឈ្មោះ​លោក កឹ​ម សុខា ក្តី​អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​លោក គឹ​ម សួ​ភី​រិ​ទ្ធ បាន​អះអាង​ថា ភ្នាល់​ល្បែង​នយោបាយ​ដាក់​របស់​លោក…

រាជធានី​ភ្នំពេញ ៖ ទោះបីជា​មិន​បាន​បញ្ជាក់​ចំ​ឈ្មោះ​លោក កឹ​ម សុខា ក្តី​អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​លោក គឹ​ម សួ​ភី​រិ​ទ្ធ បាន​អះអាង​ថា ភ្នាល់​ល្បែង​នយោបាយ​ដាក់​របស់​លោក សម រ​ង្ស៊ី ធ្វើ​ឲ្យ​អ្នក​ជាប់​ពន្ធនាគារ​ពិបាក​ជាង​ស្លាប់​ទៅ​ទៀត ។

លោក​គឹ​ម សួ​ភី​រិ​ទ្ធ ជា​មនុស្ស​ជំនិត​លោក សម រ​ង្ស៊ី បាន​ដាក់​សំណួរ​លើ​ករណី​លោក កឹ​ម សុខា ដែល​ជាប់​ពន្ធនាគារ​យ៉ាង​ដូច្នេះ​ថា តើ​អ្នក​ណា​ជា​អ្នក​ចាប់​ឃុំឃាំង​លោក កឹ​ម សុខា ? តើ​តុលាការ ឬ​អ្នក​ណា​ដែល​មាន​អំណាច​ដោះ​លែង ? សង្ឃឹមថា អ្នក​ទាំងអស់​គ្នា​អាច​នឹង​ដឹង​ពី​ចម្លើយ​ពិត បើ​ចេះ​គិតពិចារណា ។ លោក​បាន​បញ្ជាក់​លើក​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃ​ទី​១២ វិច្ឆិកា​នេះ​យ៉ាង​ដូច្នេះ​ថា​«​ដឹង​ថា​មិន​ងាយ​នឹង​ឈ្នះ ហេតុ​អ្វី​ក៏​គាត់​ម្នាក់​នេះ​នៅ​តែ​មានៈ​យក ជីវិត​ទៅ​ភ្នាល់ ? ដោយ​មិន​ខ្វល់​ពី​នរណា​កំពុង​តែ​ថា​នឹង​គិត​អ្វី ។ ពីព្រោះ​តែ​នេះ​មិនមែន​ជា​ការ​ភ្នាល់​ល្បែងស៊ីសង​ដូច​អ្នកផង​គិត តែ​វា​ជា​ការ​ភ្នាល់​ដាក់​ជីវិត​នៅ​ក្នុង «​ល្បែង​នយោបាយ​»» ។

លោក​បាន​បន្ថែម​ថា យុទ្ធសាស្ត្រ «​កកូរ​អង្រួន​ខួរ​» សត្រូវ​នៅ​រស់រាន​មានជីវិត​តែ​សុខភាព​ផ្លូវចិត្ត​ពិតជា​រស់​មិន​បាន​សុខ​ស្រួល​ឈឺ​ចុក​ពឺត​ផ្សារ​រមួល​រស់​ពិបាក​ជាង​ស្លាប់​» ។ ចំណែក​លោក​គង់ គាំ ក៏​ជា​អតីតមន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​បាន​លើក​ឡើង​ថា ហេតុ​អ្វី​ជា​បាន​លោក សម រ​ង្ស៊ី​យក​លោក កឹ​ម សុខា ធ្វើ​ជា​វត្ថុ​នៃ​ការ​ភ្នាល់​គ្នា​ទៅ​វិញ ។ លោក គង់ គាំ បាន​លើក​ឡើង​ថា តើ​សុខ​ៗ​ស្រាប់តែ​លើកយក​ការ​ភ្នាល់​ពី​ការ​ដោះ​លែង​លោក កឹ​ម សុខា ថា ជា​ការ​រង​សម្ពាធ​អន្តរជាតិ និង​ដាក់​វត្ថុ​ភ្នាល់ គឺ​ការ​ចុះ​ចេញពី​តំណែង​របស់​នាយក​រដ្ឋមន្ត្រី​កម្ពុជា​បច្ចុប្បន្ន ។ ហេតុ​អ្វី ? ។ លោក គង់ គាំ ក៏​បាន​លើក​ឡើង​ថា មូលហេតុ​ដែល​លោក សម រ​ង្ស៊ី យក​លោក កឹ​ម សុខា មក​ធ្វើ​កម្មវត្ថុ​នៃ​ការ​ភ្នាល់​នេះ​ក៏​ដោយសារ តែ​ខ្លាច​លោក កឹ​ម សុខា រួចខ្លួន​ហើយ​ខ្លួន (​សម រ​ង្ស៊ី​) មិន​បាន​ចូល​ស្រុក ។ លោក​បាន​បញ្ជាក់​ថា «​ខ្លាច​លោក កឹ​ម សុខា ត្រូវ​ដោះ​លែង​នៅ​ថ្ងៃ​ទី ២៩ ខែធ្នូ ឆ្នាំ​២០១៨ និង​យ៉ាង​យូរ​នៅ​ខែមីនា ឆ្នាំ​២០១៩ ដោយ​ទុក​ខ្លួន​ក្រៅ​កញ្ចប់​ឬ ? ផល​ជាក់ស្តែង​នៃ​ល្បែងភ្នាល់​គឺ ១- នាយក​រដ្ឋមន្ត្រី​អន្តរជាតិ និង​លោក កឹ​ម សុខា បាន​ត្រឹមតែ​ទាល់ច្រក និង​ខកចិត្ត ។ ២- សេចក្តី​សង្ឃឹម​ទាំង​របស់​លោក កឹ​ម សុខា ទាំង​របស់​អ្នកគាំទ្រ និង​ទាំង​របស់​ប្រទេស​ជាតិ​ដែល​ទន្ទឹង​គន្លឹះ​តែ​មួយ​គត់ គឺ​ខ្មែរ និង​ខ្មែរ​ចេះ​ដោះស្រាយ​បញ្ហា​ជាតិ​របស់​ខ្លួន​ដោយ​ខ្លួនឯង​ត្រូវ​បាន​រលាយ​ខ្សុ​រ​» ។ លោក គង់ គាំ ក៏​បាន​ដាក់​សំណួរ​ថា តើ​មាន​ន័យ​យ៉ាងម៉េច​ដែល​ថា​មតិ កឹ​ម សុខា គ្មាន​សេរីភាព និង​មតិ​អ្នក​ផ្សេង​មិន​យក​ជា​ការ ។

លោក​ក៏​បាន​លើក​ឡើង​ថា មាន​តែ​លោក ប៉ុ​ល ហំ​ម (​មួយ​) ទល់ (​ពីរ​) គឺ​លោកស្រី​មូ សុខ​ហួរ និង​លោក អេ​ង ឆៃ អ៊ា​ង ទើប​អាច​វាយតម្លៃ​ថា ល្បែងភ្នាល់​នេះ គឺជា​គន្លឹះ​សង្គ្រោះ​ជាតិ​តែ​មួយ​គត់ ។ លោក គង់ គាំ ក៏​បាន​អះអាង​ថា លោក​មិន​យល់​ទេ សម្រាប់​ការ​បង្កើត​ល្បែង​ន​យោ បាយ​ភ្នាល់​គ្នា​របស់​លោក សម រ​ង្ស៊ី និង​សម្តេច​តេ​ជោ ហ៊ុន សែន នោះ​ទេ ។ លោក​ក៏​បាន​លើក​ឡើង​ថា «​ចំពោះ​ខ្ញុំ កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​សំខាន់​គោរព​រដ្ឋធម្មនុញ្ញ​សំខាន់​ការ​បោះ​ឆ្នោត​សំខាន់​ប្រជាពលរដ្ឋ​សំខាន់​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ