ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈ​ពេល​មួយ​ម៉ោង​​គ្រោះ​ថ្នាក់​ចរាចរណ៍​កើត​ឡើង​2លើក​​របួស​ធ្ងន់​4​នាក់​

12 ឆ្នាំ មុន

ខេត្ត​កំពត​ ៖ ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​២​លើក​បាន​កើត​ឡើង​ក្នុង​ម៉ោង​តែ​ មួយ ។ ករណី​ទី​១​ ​វេលា​ម៉ោង​១០​និង​២០​នាទី​ព្រឹក​ ថ្ងៃ​ទី​១១​ មិថុនា​ ​ដោយ​រថ​យន្ត​កុង​តឺ​ន័រ​​បុក​ជាមួយ​ម៉ូតូ​ស្មាស​ក្នុង​ទិស​ដៅ​បញ្ច្រាស​​គ្នា នៅ​ចំណុច​ខាង​កើត​ស្ពាន​ត្រពាំង​រពៅ​២០​ម៉ែត្រ​ ក្នុង​ភូមិ​ត្នោត​ ឃុំ​ព្រែក​ត្នោត​ ស្រុក​ទឹក​ឈូ​ ។

ខេត្ត​កំពត​ ៖ ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​២​លើក​បាន​កើត​ឡើង​ក្នុង​ម៉ោង​តែ​  មួយ ។ ករណី​ទី​១​ ​វេលា​ម៉ោង​១០​និង​២០​នាទី​ព្រឹក​ ថ្ងៃ​ទី​១១​ មិថុនា​ ​ដោយ​រថ​យន្ត​កុង​តឺ​ន័រ​​បុក​ជាមួយ​ម៉ូតូ​ស្មាស​ក្នុង​ទិស​ដៅ​បញ្ច្រាស​​គ្នា នៅ​ចំណុច​ខាង​កើត​ស្ពាន​ត្រពាំង​រពៅ​២០​ម៉ែត្រ​ ក្នុង​ភូមិ​ត្នោត​ ឃុំ​ព្រែក​ត្នោត​ ស្រុក​ទឹក​ឈូ​ ។

សាក្សី​និយាយ​ថា​ ចំណុច​កើតហេតុ​ជា​ផ្លូវ​​កោង​ ទើប​បណ្តាល​ឱ្យ​រថ​យន្ត​បុក​ម៉ូតូ​កៀប​ជាប់​ក្រោម​​អូស​ជិត​១០​ម៉ែត្រ​ រី​ឯ​អ្នក​ជិះ​ម៉ូតូ​បាន​ខ្ទាត​ចេញ​ផុត​ពី​មុខ​រថ​យន្ត​ ​រង​របួស​ធ្ងន់​បាក់​​ត្រគាក​ ។ ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ ញា៉​ មករា​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ ជា​កម្ម​ករ​សំណង់​ មាន​​លំ​នៅ​ភូមិ​បុះ​ញិញ​ ឃុំ​កូន​សត្វ​ ស្រុក​ទឹក​ឈូ​ ។ ក្រោយ​ពេ​ល​កើត​ហេតុ​ សមត្ថ​កិច្ច​ចរាចរ​​ជួយ​អន្ត​រាគមន៍​ហៅ​រថ​យន្ត​សង្គ្រោះ​​ជន​រង​គ្រោះ​ទៅ​មន្ទីរ​ពេទ្យ​ ​ឯ​អ្នកបើក​បរ​រថ​យន្ត​រត់​គេ​ច​ខ្លួន​បាត់​ ។ រថ​យន្ត​និង​ម៉ូតូ​សមត្ថ​កិច្ច​​យក​ទៅ​រក្សា​ទុក​នៅ​អធិ​ការ​ដ្ឋាន​​នគរ​បាល​ស្រុក​ទឹក​ឈូ​ រង់​ចាំ​ការ​ដោះ​ស្រាយ​តាម​ច្បាប់​ ។

ករណី​ទី​២​ កើត​ឡើង​នៅ​វេលា​ម៉ោង​១០​និង​៥៥​នាទី​ព្រឹក​ ​លើ​កំណាត់​ផ្លូវ​ជ័យ​ជំនះ​ តាម​បណ្តោយ​ឆ្នេរ​ព្រែក​កំពត​ ចំណុច​ផ្លូវ​បំបែក​​ខាង​ត្បូង​សា​លារៀន​ភា​សា​ចិន​ ស្ថិត​ក្នុង​ភូមិ​កំពង់​បាយ​ខាង​ត្បូង​ សង្កាត់​កំពង់​បាយ​ រវាង​ម៉ូ​តូ​បុក​ជាមួយ​ម៉ូតូ​ បណ្តាល​ឱ្យ​រង​របួស​ធ្ងន់​ដូច​គ្នា​ ។ សាក្សី​អ្នក​ឃើញ​ហេតុ​ការណ៍​និយាយ​ថា​ មុន​ពេល​កើត​ហេតុ​ ម៉ូតូ​​មួយ​គ្រឿង​មា៉ក​ឌ្រីម​សេ​១២៥​ ស៊េរី​២០០៧​ បើក​ដោយ​បុរស​ម្នាក់​​ចេញ​ពី​ផ្សារ​ទី​រួម​​ខេត្ត​មក​ដល់​ចំណុច​ផ្លូវ​បំបែក​ ក៏​បុក​គ្នា​ជាមួយ​ម៉ូ​តូ​មួយ​គ្រឿង​ទៀត​មា៉ក​ស្មាស​ ពណ៌​ខ្មៅ​ គ្មាន​ស្លាក​លេខ​ ជិះ​ដោយ​សិស្ស​ពី​រឌុប​គ្នា​ ​​បណ្តាល​ឱ្យ​ខ្ទាត​មនុស្ស​ទាំង​បី​នាក់​បោក​នឹង​ថ្នល់​សន្លប់​ស្តូក​ស្តឹង​​រង​របួស​ធ្ងន់​ទាំង​អស់​គ្នា​ ត្រូវ​​ដឹក​ទៅ​សង្គ្រោះ​នៅ​គ្លី​និក​ឯក​ជន​ក្នុង​ក្រុង​កំពត​ ។

សមត្ថ​កិច្ច​ឱ្យ​ដឹង​ថា​ ​អ្នក​បើក​​ម៉ូតូ​ឌ្រីម​ឈ្មោះ​ មា៉ត់​ ឌាំ​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ ជា​ជន​ជាតិ​ខ្មែរ​អ៊ិ​ស្លាម​រង​របួស​ធ្ងន់​ មាន​លំនៅ​ភូមិ​ដូន​តោក​ សង្កាត់​ត្រើយ​កោះ​ ក្រុង​កំពត​ ឯ​អ្នក​បើក​ម៉ូតូ​ស្មាស​ឈ្មោះ​ ម៉ូត​ ចាន់​ដា​រា៉​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ ជា​និស្សិត​ ។ ម៉ូតូ​ទាំង​ពីរ​គ្រឿង​ត្រូវ​សមត្ថ​កិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ការិយា​ល័យ​ជំនាញ​ដើម្បី​ដោះ​ស្រាយ​ ៕