ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហារ និង​ភេសជ្ជៈ​គួរ​ទទួលទាន​ពេល​រលាក​បំពង់ក

5 ឆ្នាំ មុន

ជំងឺ​រលាក​សាច់​បំពង់ក គឺជា​ការ​រលាក​ក្រពេញ​អាមីដាល (​ដុំ​សាច់​មួយគូ​នៅ​ខាងក្នុង​ក្រោយ​បំពង់ក​ផ្នែក​ខាងលើ​) ។ មុខងារ​ចម្បង​នៃ​ក្រពេញ​អាមីដាល គឺ​ចាប់ ឬ​បញ្ឈប់​បាក់តេរី ឬ​វីរុស​ដែល​ចូល​ក្នុង​បំពង់ក ។ អ្នក​ដែល​មាន​ជំងឺ​រលាក​សាច់​បំពង់ក​នឹង​ជួប​ប្រទះ​នូវ​អាការ​មិន​ស្រួល​មួយ​ចំនួន​ដូច​ជា…

ជំងឺ​រលាក​សាច់​បំពង់ក គឺជា​ការ​រលាក​ក្រពេញ​អាមីដាល (​ដុំ​សាច់​មួយគូ​នៅ​ខាងក្នុង​ក្រោយ​បំពង់ក​ផ្នែក​ខាងលើ​) ។ មុខងារ​ចម្បង​នៃ​ក្រពេញ​អាមីដាល គឺ​ចាប់ ឬ​បញ្ឈប់​បាក់តេរី ឬ​វីរុស​ដែល​ចូល​ក្នុង​បំពង់ក ។

អ្នក​ដែល​មាន​ជំងឺ​រលាក​សាច់​បំពង់ក​នឹង​ជួប​ប្រទះ​នូវ​អាការ​មិន​ស្រួល​មួយ​ចំនួន​ដូច​ជា រមាស់​ឈឺ​ក្នុង​បំពង់ក​, ក្ដៅខ្លួន​, ក្លិន​មាត់​មិនល្អ​, ពិបាក​ទទួលទាន​អាហារ​ភេសជ្ជៈ និង​និយាយ ។ ជួនកាល​ក៏​មានការ​ឈឺចាប់​ក្នុង​ត្រចៀក​ទាំង​សងខាង និង​រាង​កាយ​ទាំងមូល​ផង​ដែរ ។ ទោះជា​យ៉ាងណា ការ​ទទួលទាន​អាហារ និង​ភេសជ្ជៈ​មួយ​ចំនួន​ខាងក្រោម​នេះ​នៅ​ពេល​កើត​ជំងឺ​រលាក​សាច់​បំពង់ក គឺ​ប្រសើរ​បំផុត ក៏​ព្រោះ​វា​អាច​សម្រាល​ស្ថានភាព​នៃ​ជំងឺ ហើយ​ថែម​ទាំង​ជួយ​ឲ្យ​ឆាប់​ជា​សះស្បើយ​បាន​ផង​ដែរ ។

១.​កា​រ៉េ​ម ៖ កុំ​បា​រម្ភ​! អ្នក​អាច​ទទួលទាន​កា​រ៉េ​ម​រសជាតិ​ណាមួយ​ក៏​បាន​ដែល​អ្នក​ចូល​ចិត្ត បើ​ទោះជា​អ្នក​កំពុង​កើត​ជំងឺ​រលាក​សាច់​បំពង់ក​ក៏​ដោយ ។ ភាព​ត្រជាក់​នឹង​ជួយ​បន្ថយ​ការ​ឈឺចាប់ ព្រមទាំង​ការ​រលាក​ដែល​ទាក់ទង​ជាមួយ​ស្ថានភាព​នៃ​ជំងឺ ។ គ្រាន់តែ​ប្រាកដ​ថា​មិន​ញ៉ាំ​ច្រើន ហើយ​ទទួលទាន​ទឹក​មួយ​កែវ បន្ទាប់​ពី​កា​រ៉េ​ម ដើម្បី​សម្អាត​ជាតិ​ស្ករ ឬ​ជាតិ​ផ្អែម​ដែល​ជាប់​នឹង​បំពង់ក ។

២.​យ៉ា​អួ​កក ៖ អាហារ​ត្រជាក់​មួយ​មុខ​ទៀត​ដែល​អ្នក​អាច​ទទួលទាន​នៅ​ពេល​កើត​ជំងឺ​រលាក​សាច់​បំពង​ក គឺ​យ៉ា​អួ ឬ​ទឹកដោះគោ​ជូរ​កក ។ យ៉ា​អួ​ជួយ​ផ្ដល់​នូវ​បាក់តេរី ល្អ​ៗ​ដល់​រាង​កាយ​ដែល​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​របស់​អ្នក ។

៣.​ទឹកក្រូច​ឆ្មារ ៖ ទឹកក្រូច​ឆ្មារ គឺជា​ភេសជ្ជៈ​ដែល​ជួយ​ពង្រឹង​ដល់​ប្រព័ន្ធ​ភាពស៊ាំ ។ អ្នក​អាច​បន្ថែម​ទឹកកក​ចូល​ដើម្បី​សម្រួល​ដល់​បំពង់ក ខណៈ​ដែល​រាង​កាយ​ទទួល​បាន​នូវ​វីតាមីន គ្រប់គ្រាន់ ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​កាន់តែ​ប្រសើរ​ឡើង ។ ដើម្បី​ទទួល​បាន​លទ្ធផល​កាន់តែ​ប្រសើរ ចូរ​បន្ថែម​ទឹកឃ្មុំ​បន្តិច​ចូល​ក្នុង​ទឹកក្រូច​ឆ្មារ។

៤.​តែ​ខ្ញី ៖ មិន​ចូល​ចិត្ត​ទទួលទាន​របស់​ត្រជាក់​មែន​ទេ ចូរ​ទទួលទាន​តែ​ខ្ញី ក្ដៅ​ៗ​មួយ​ពែង នៅ​ពេល​អ្នក​ជួប​ប្រទះ​នូវ​អាការ​រំខាន​នៃ​ជំងឺ​រលាក​សាច់​បំពង់ក ។ ខ្ញី​មាន​លក្ខណសម្បត្តិ​ប្រឆាំង​ការ​រលាក និង​បាក់តេរី ដូច្នេះ​ការ​ទទួលទាន​តែ​ខ្ញី គឺ​ជួយ​ឲ្យ​អ្នក​ឆាប់​ជា​សះស្បើយ ។ កុំ​ភ្លេច​បន្ថែម​ទឹកឃ្មុំ​ចូល​បន្តិច​ផង ដើម្បី​ទទួល​បាន​លទ្ធផល​កាន់តែ​ប្រសើរ ។

៥.​ស៊ុត​ក្រឡុក​ចៀន ៖ នៅ​ពេល​កើត​ជំងឺ​រលាក​សាច់​បំពង់ក គឺ​អ្នក​នឹង​ពិបាក​ក្នុង​ការ​ទទួលទាន​អាហារ រឹង​ៗ​។ ការ​ទទួលទាន​ស៊ុត​ក្រឡុក​ចៀន គឺ​ពិតជា​មាន​ប្រយោជន៍ ក៏​ព្រោះ​វា​ទន់​ងាយ​លេប​ចូល ហើយ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​សារធាតុចិញ្ចឹម​ផង​ដែរ (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ