តោះ! ទៅភ្លក្សរសជាតិអាហារដ៏ឈ្ងុយឆ្ងាញ់នៅភោជនីយដ្ឋានសានតាហ្វេ ដ៏ល្បីល្បាញទាំងអស់គ្នា!
- ភ្នំពេញ
នៅសល់តែប៉ុន្មានថ្ងៃទៀតទេ ប្រជាជនកម្ពុជានឹងបានភ្លក្សរសជាតិម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់ របស់ភោជនីយដ្ឋានសានតាហ្វេ (Santa Fe) ដ៏ល្បីល្បាញនៅក្នុងរាជធានីភ្នំពេញហើយ។ សានតាហ្វេ គឺជាស្លាកយីហោភោជនីយដ្ឋានសាច់ស្តេកដ៏ធំបំផុត និងមានច្រើនសាខានៅទូទាំងប្រទេសថៃតាមរយៈរសជាតិអាហារដ៏ឈ្ងុយឆ្ងាញ់មានអនាម័យ និងមានគុណប្រយោជន៍ដល់សុខភាព។…
សានតាហ្វេ គឺជាស្លាកយីហោភោជនីយដ្ឋានសាច់ស្តេកដ៏ធំបំផុត និងមានច្រើនសាខានៅទូទាំងប្រទេសថៃតាមរយៈរសជាតិអាហារដ៏ឈ្ងុយឆ្ងាញ់មានអនាម័យ និងមានគុណប្រយោជន៍ដល់សុខភាព។ ភោជនីយដ្ឋានសានតាហ្វេ បានបើកដំណើរការដំបូងក្នុងឆ្នាំ២០០៣ ហើយបច្ចុប្បន្នភោជនីយដ្ឋានសានតាហ្វេ មានចំនួន១១០សាខា នៅទូទាំងប្រទេសថៃ។
វត្តមានរបស់សានតាហ្វេ ជាលើកដំបូងនៅលើទឹកដីកម្ពុជា ត្រូវបាននាំមក និងរក្សាសិទិ្ធផ្តាច់មុខក្នុងប្រទេសដោយក្រុមហ៊ុនសុភាវ័ន្ត អ៊ិនវេសមែន ហើយគ្រោង នឹងបើកភោជនីយដ្ឋានសានតាហ្វេ យ៉ាងតិចចំនួន៥ ក្នុងរយៈពេល៣ឆ្នាំ ខាងមុខនេះ។
ចំពោះវត្តមានមកកាន់ប្រទេសកម្ពុជានាពេលខាងមុខនេះ ភោជនីយដ្ឋានសានតាហ្វេ នឹងផ្តល់ជូននូវជម្រើសអាហារសាច់ស្តេកជាច្រើនប្រភេទ ជាមួយរសជាតិដ៏ឈ្ងុយឆ្ងាញ់ផ្សេងៗគ្នាទាំងរសជាតិបែបអឺរ៉ុប បែបថៃ និងបែបខ្មែរដល់ប្រជាជនកម្ពុជា ដែលរួមមានសាច់ស្តេកសាច់គោពីអូស្ត្រាលី សាច់ស្តេកសាច់ជ្រូក សាច់ស្តេកសាច់មាន់ សាច់ត្រីដូរី សាច់ត្រីធូណា ស្ពេកគេទទីដែលជាប្រភេទមីឆាបែបអឺរ៉ុប និងអាហារជាច្រើនមុខទៀតផងដែរ។ បន្ថែមពីលើនេះ អតិថិជនក៏អាចធ្វើការជ្រើសរើសនូវរសជាតិភេសជ្ជៈដ៏សម្បូរបែបដើម្បីបន្ថែមឱជារសអាហារឲ្យកាន់តែពិសេសថែមមួយកម្រិតទៀត។
រាល់មុខម្ហូបទាំងអស់របស់ សានតាហ្វេ ត្រូវបានធានាលើគុណភាព និងអត្ថប្រយោជន៍ចំពោះសុខភាពជាចម្បង ហើយរាល់រូបមន្តរបស់មុខម្ហូបទាំងអស់គឺផ្សំឡើងដោយ សានតាហ្វេ ផ្ទាល់ដែលកំពុងទទួលការពេញនិយម និងល្បីល្បាញជានិមិត្តសញ្ញាភោជនីយដ្ឋានឈានមុខគេនៅប្រទេសថៃ។
កុំភ្លេចណា! អញ្ជើញទៅកាន់ភោជនីយដ្ឋានសានតាហ្វេ ដោយផ្ទាល់ដើម្បីភ្លក្សរសជាតិអាហារដ៏ឈ្ងុយឆ្ងាញ់ជាមួយការបញ្ចុះតម្លៃពិសេស ក្នុងឱកាសបើកសម្ពោធសាខាដំបូងភោជនីយដ្ឋានសានតាហ្វេ ដែលមានទីតាំងនៅអាគារលេខ 27K មហាវិថីព្រះមុនីវង្ស សង្កាត់ដូនពេញ រាជធានីភ្នំពេញ ជាប់នឹងសាលាក្រុងភ្នំពេញ ឆាប់ៗនេះ។ ដោយសហការ

ចែករំលែកព័តមាននេះ