ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាកល្បង​វិធី​៧​ជួយ​មិន​ឱ្យ​ស្បែក​ជ្រួញ

5 ឆ្នាំ មុន

នារី​ទាំងឡាយ​ដែល​ចង់​នៅ​ក្មេង ហើយ​មិន​ចង់​ចាស់​ឆាប់​អាច​អនុវត្ត​តាម​វិធី​ចំនួន​៧ ។ 1.​អ្នក​គួរតែ​គ្រប់គ្រង​ពេលវេលា​ក្នុង​ការ​ប្រើ​ទូរស័ព្ទ​ឲ្យ​បាន​ត្រឹមត្រូវ ។ នៅ​ពេល​ដែល​អ្នក​ប្រើ​ក្នុង​រយៈពេល​យូរ វា​នឹង​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្បែក​របស់​អ្នក​យ៉ាង​ងាយ ។ 2.​នៅ​ពេល​ព្រឹក អ្នក​អាច​ញ៉ាំ​តែ​បាន…

នារី​ទាំងឡាយ​ដែល​ចង់​នៅ​ក្មេង ហើយ​មិន​ចង់​ចាស់​ឆាប់​អាច​អនុវត្ត​តាម​វិធី​ចំនួន​៧ ។

1.​អ្នក​គួរតែ​គ្រប់គ្រង​ពេលវេលា​ក្នុង​ការ​ប្រើ​ទូរស័ព្ទ​ឲ្យ​បាន​ត្រឹមត្រូវ ។ នៅ​ពេល​ដែល​អ្នក​ប្រើ​ក្នុង​រយៈពេល​យូរ វា​នឹង​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្បែក​របស់​អ្នក​យ៉ាង​ងាយ ។

2.​នៅ​ពេល​ព្រឹក អ្នក​អាច​ញ៉ាំ​តែ​បាន ព្រោះ​វា​អាច​ជួយ​បណ្តឹង​ស្បែក​អ្នក​ឲ្យ​តឹង​បាន ។

3.​នៅ​ពេល​ដែល​អ្នក​ឃ្លាន អ្នក​អាច​ពិសា​ផ្លែ​ឈើ​បាន ព្រោះ​វា​អាច​ជួយ​ធ្វើ​ឲ្យ​ស្បែក​អ្នក​ភ្លឺ។

4.​អ្នក​គួរតែ​បរិភោគ​អាហារ​ដែល​មាន​ប្រូតេអ៊ីន ដូច​ជា ៖ ពងមាន់ ត្រី ឬ​បង្គា ជាដើម ព្រោះ​វា​អាច​ជួយ​ការពារ​ស្បែក​អ្នក​ឲ្យ​នៅ​ក្មេង មិន​ងាយ​ចាស់​ឡើយ ។

5.​អ្នក​គួរតែ​រក្សា​ទម្លាប់​ក្នុង​ការ​លាងមុខ​ឲ្យ​បាន​ស្អាត​នៅ​ពេល​ព្រឹក និង​យប់ ។ នៅ​ពេល​ដែល​មុខ​អ្នក​ស្អាត ដោយ​គ្មាន​ធូលី នោះ​ស្បែក​អ្នក​នឹង​មិន​ងាយ​ខូច​ឡើយ ។

6.​នៅ​មុន​ពេល​ដែល​អ្នក​ចេញ​ក្រៅ អ្នក​គួរតែ​លាប​ឡេ​ការពារ​កម្តៅថ្ងៃ ទើប​អាច​ជួយ​ការពារ​ស្បែក​អ្នក​មិន​ងាយ​ជ្រួញ និង​ខ្មៅ​ក្រោយ​ពេល​ត្រូវ​កម្តៅថ្ងៃ​ខ្លាំង ។

7.​អ្នក​គួរតែ​ហាត់ប្រាណ​ឲ្យ​បាន​ច្រើន ទើប​ឈាម​ដើរ​បាន​ស្រួល ថែម​ទាំង​អាច​កាត់​បន្ថយ​ស្នាម​ដក់​ក្រោម​ភ្នែក​ទៀត​ផង (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ