ខេត្តបន្ទាយមានជ័យ ៖ បុរសជនជាតិចិនម្នាក់ត្រូវគេប្រទះឃើញធ្លាក់ពីលើអគារស្លាប់ ប៉ុន្តែមិនទាន់ដឹងមូលហេតុ ។ ករណីនេះកើតឡើងកាលពីម៉ោងជិត៨យប់ថ្ងៃទី៨ វិច្ឆិកា ២០១៨ នៅចំណុចអគារ៨ជាន់ ក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
ជនរងគ្រោះឈ្មោះ ZHANG JIANGSHAN អាយុ២៧ឆ្នាំ កាន់លិខិតឆ្លងដែនលេខE92895358
ស្នាក់នៅបន្ទប់ជួលលេខ៧០៧ អគារF3 ជាន់៨របស់ក្រុមហ៊ុនកាស៊ីណូផ្កាយ៥ (ក្នុងភូមិសង្កាត់កើតហេតុខាងលើ)។
ក្រោយទទួលបានព័ត៌មានខាងលើនេះភ្លាម សមត្ថកិច្ចពាក់ព័ន្ធរួមទាំងនគរបាលការពារព្រំដែនបានចុះទៅដល់ចំណុចកើតហេតុ ។
មកទល់នឹងម៉ោងជាង៨ព្រឹកថ្ងៃទី៩ វិច្ឆិកានេះនគរបាលជំនាញផ្នែកបច្ចេកទេសក្រុងប៉ោយប៉ែតអះអាងតាមទូរស័ព្ទថា មិនទាន់ដឹងមូលហេតុទេ ពេលនេះកំពុងរង់ចាំជំនាញពាក់ព័ន្ធមកពីខេត្ត ព្រោះជារឿងជនបរទេស ហើយទីតាំងកើតហេតុ សមត្ថកិច្ចបានហ៊ុមព័ទ្ធខ្សែសុវត្ថិភាពផងដែរ ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕





ចែករំលែកព័តមាននេះ