ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ស៊ីវិល័យ​ព្រីម លីហ្សា ទៅ​ចូលរួម​ខួប​កំណើត​​លេងរ៉ូបជាង​​៤​ពាន់​ដុល្លារ​

11 ឆ្នាំ មុន

តារា​សម្តែងតួឆ្នាស​​សំបូរ​លុយ និង​ចូល​ចិត្ត​​​សម្ញែង​នូវ​ភាពស៊ី​វិល័យ​​ផ្នែក​សម្ភារ​ ព្រីម លីហ្សា បាន​ធ្វើ​ឱ្យ​មហា​ជន​ និង​អ្នកនៅ​ក្នុងចង្កោម​​សិល្បៈ​ភ្ញាក់​​ផ្អើល​ជាថ្មី​​ទៀត​ហើយ ដោយ​​តារា​សម្តែង​ចូល​ចិត្ត​សម្ញែង​ភាពស៊ីវិល័យ​​រូប​នេះបាន​​លេង​​សម្លៀកបំពាក់​​​រ៉ូប​ដ៏​​សាមញ្ញ​មួយ​ តែ​មាន​តម្លៃ​​រហូត​ដល់​​ជាង​៤​ពាន់​ដុល្លារ គ្រាន់​តែ​ចូល​រួម​ក្នុង​​ពិធី​​ជប់​លៀង​ខួបកំណើត​​មួយ​ប៉ុណ្ណោះ ។

តារា​សម្តែងតួឆ្នាស​​សំបូរ​លុយ និង​ចូល​ចិត្ត​​​សម្ញែង​នូវ​ភាពស៊ី​វិល័យ​​ផ្នែក​សម្ភារ​ ព្រីម លីហ្សា បាន​ធ្វើ​ឱ្យ​មហា​ជន​ និង​អ្នកនៅ​ក្នុងចង្កោម​​សិល្បៈ​ភ្ញាក់​​ផ្អើល​ជាថ្មី​​ទៀត​ហើយ ដោយ​​តារា​សម្តែង​ចូល​ចិត្ត​សម្ញែង​ភាពស៊ីវិល័យ​​រូប​នេះបាន​​លេង​​សម្លៀកបំពាក់​​​រ៉ូប​ដ៏​​សាមញ្ញ​មួយ​  តែ​មាន​តម្លៃ​​រហូត​ដល់​​ជាង​៤​ពាន់​ដុល្លារ គ្រាន់​តែ​ចូល​រួម​ក្នុង​​ពិធី​​ជប់​លៀង​ខួបកំណើត​​មួយ​ប៉ុណ្ណោះ ។

​តារា​កាលីប​ខ្ពស់​​ទទួល​បាន​ជ័យ​លាភី​លេខ២ នៃ​សម្រស់ធម្មជាតិ​​ក្នុង​កម្ម​វិធី​អន្តរ​ជាតិ “The Secrete  of the Night” នៅ​ប្រទេសវៀត​ណាម កាល​ពី​ឆ្នាំ​២០០៩ ​នាង​ព្រីម លីហ្សា ត្រូវ​​បាន​គេ​ដឹង​ថា ជា​តារា​សម្តែង​កូន​កាត់​បីសាសន៍​ និង​​ចូល​ចិត្ត​សម្ញែង​​ដើម​ទ្រូងទ្រលុក​ទ្រលន់​​មាន​ឈ្មោះ​បោះសំឡេង​គួរ​សម​នៅ​ក្នុង​​ពិភព​សិល្បៈ​  ហើយ​មាន​សន្ទុះ​​ប្រភព​ចំណូល​ពី​សិល្បៈ​​នៅ​ក្រៅ​ប្រទេស​ខ្លាំង​ជាង​នៅ​ក្នុង​ស្រុក ហើយ​ជារឿយៗ​នាង​មិន​​សូវខ្វល់ ឬ​ប្រជែង​​ទទួល​ការ​ងារ​ក្នុង​ស្រុក​ទេ ភាគ​ច្រើន​នាង​ទទួល​​តែ​ការ​ងារ​នៅក្រៅ​ប្រទេស​ ដោយ​សារ​តែ​នៅ​ក្រៅ​ប្រទេស​រកប្រាក់​ចំណូល​​បាន​ច្រើន​ជាង ។

ទាក់​​ទិន​នឹងការប្រើប្រាស់​​ផលិត​ផល​​ល្បីៗ​ ថ្លៃៗ តារា​​ស្រី​ដើមទ្រូងទ្រលុក​​ទ្រលន់​​ ព្រីម លីហ្សា ​ដែល​​ទទួល​ការ​សិក្សា​នៅ​សាកល​វិទ្យា​ល័យ​មេគង្គ​ត្រូវ​បាន​​គេ​សង្កេត​ឃើញ​​ថា ​កាល​ពី​ថ្ងៃទី​២៥ ឧសភា ២០១៣ ​​កន្លង​ទៅ​ថ្មីៗ​នេះ ក្នុង​ពិធី​ខួប​កំណើត​​របស់​ពេជ្រ សុវណ្ណ​វិជ្ជរ៉ា ​និង​ពេជ្រ រតនាទេវី នៅ​ឯ​សណ្ឋា​​គារ និង​ក្លិបកម្សាន្ត​​ណាហ្គាវើល ​តារា​ដើម​ទ្រូង​ធំ​រូប​នេះ​បាន​ស្លៀក​​រ៉ូប​ខ្លី​លើ​ជង្គង់​បន្តិច​ដែល​​ជា​ផលិត​ផលរបស់អាមេរិកម៉ាក D&G មាន​​តម្លៃ​ជាង​៤​ពាន់​ដុល្លារ​អាមេរិក​បង្ក​ឱ្យ​មានការ​ចាប់​អារម្មណ៍​ពី​សំណាក់​​អ្នក​​​ទៅ​ចូល​រួម​ពិធី​ខួប​កំណើត​នោះ​សម្លឹង​​មើលព្រោង​ព្រាត​ ព្រម​ជា​មួយ​តារា​សិល្បៈ​មួយ​ចំនួន​ដែល​មាន​វត្ត​មាន​នៅ​​ទី​នោះ​ ក៏​ចោលភ្នែក​មើល​នាង​​ផងដែរ ។

តារា​សម្តែង​​វ័យ​១៩​ឆ្នាំ ​មាន​សាច់​ទ្រលុក​ទ្រលន់​ព្រីម លីហ្សា រូប​នេះ​​ធ្លាប់​ត្រូវ​បាន​ធ្វើ​ឱ្យគេភ្ញាក់​ផ្អើល​ម្តងរួច​មក​ហើយ អំពី​ថា នាងមាន​​បុរស​​អ្នក​មាន​ប្រាក់-មាន​អំណាច​ចិញ្ចឹម​​​ទទួល​បាន​កាដូ​តម្លៃ​៤​ម៉ឺនដុល្លារ​  កាល​ពី​ឆ្នាំ​មុនៗ​ ឥឡូវ​​នេះភាព​ស៊ី​វិល័យ​​របស់នាង​នៅ​​តែប្រកាន់​ខ្ជាប់​ខ្ជួន​ដដែល គឺ​ប្រើប្រាស់​​ផលិត​ផល​ម៉ាកល្បី​ៗ ថ្លៃៗ ដូចជា គ្រឿងផាត់​មុខ ទឹក​អប់  ម៉ាក MAC, CHANEL, YSL, រ៉ូប Louis Vuitton និង Versace៕