ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ៃ​ឃើ​ល ជែក​សុ​ន ស្លា.ប់​ទៅ​ហើយ​មាន​ចំណូល​ខ្ពស់​៦​ឆ្នាំ​ជាប់​គ្នា

5 ឆ្នាំ មុន

ទស្សនាវដ្ដី​«Forbes» ផ្សាយ​ឲ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា លោក​ម៉ៃ​ឃើ​ល ជែក​សុ​ន ដែល​ស្លាប់​បាត់បង់​ជីវិត​កាលពី​ឆ្នាំ​២០០៩ នៅ​តែ​រក្សា​តំណែង​រក​ចំណូល​បាន​ខ្ពស់ ទោះ​បីជា​បាន​ចែក​ឋាន​ពី​លោក​នេះ​ក៏​ដោយ ។ ក្នុង​មួយ​ឆ្នាំ​លោក​ជែក​សុ​ន…

ទស្សនាវដ្ដី​«Forbes» ផ្សាយ​ឲ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា លោក​ម៉ៃ​ឃើ​ល ជែក​សុ​ន ដែល​ស្លាប់​បាត់បង់​ជីវិត​កាលពី​ឆ្នាំ​២០០៩ នៅ​តែ​រក្សា​តំណែង​រក​ចំណូល​បាន​ខ្ពស់ ទោះ​បីជា​បាន​ចែក​ឋាន​ពី​លោក​នេះ​ក៏​ដោយ ។ ក្នុង​មួយ​ឆ្នាំ​លោក​ជែក​សុ​ន រក​ចំណូល​បាន​៣៩៩​លាន​ដុល្លារ​ក្លាយជា​តារាចម្រៀង​ដែល​ស្លាប់​រក​ចំណូល​បាន​ខ្ពស់​៦​ឆ្នាំ​ជាប់​គ្នា។

ជា​សរុប​ចាប់តាំងពី​លោក​ជែក​សុ​ន ស្លាប់​បាត់បង់​ជីវិត​រយៈពេល​៩​ឆ្នាំ​មក លោក​រក​ប្រាក់​បាន​ខ្ពស់​ដល់​ទៅ​១.៨០០​លាន​ដុល្លារ ។ ចំណាត់ថ្នាក់​ទី​២​នៅ​ក្នុងឆ្នាំនេះ​គឺ លោក​Elvis Presey អតីត​ឪពុកក្មេក​របស់​លោក​ជែក​សុ​ន រក​ចំណូល​ប្រចាំឆ្នាំ​បាន​៣៩,៥​លាន​ដុល្លារ ។

ក្រៅពី​នេះ​នៅ​មាន​សិល្បករ​ដែល​ស្លាប់​បាត់បង់​ជីវិត​ក្នុង​ឆ្នាំ​កន្លង​មក ដែល​ជាប់​ចំណាត់​ថ្នាក់​នៅ​ក្នុង​បញ្ជី​របស់​ទស្សនាវដ្ដី​ជា​លើក​ដំបូង មាន​លោក​Hugh Hefner អ្នក​បង្កើត​ទស្សនាវដ្ដី​«Playboy» ដែល​ស្លាប់​កាលពី​ខែកញ្ញា​ឆ្នាំ​មុន ជាប់​នៅ​ចំណាត់ថ្នាក់​ទី​៧ ។ រីឯ​អ្នកចម្រៀង​រ៉េ​បលោក​XXXTENTACION ដែល​លាចាក​លោក​ក្នុង​អាយុ​២០​ឆ្នាំ កាលពី​ខែមិថុនា​កន្លង​មក​អាច​រក​ប្រាក់​បាន​១១​លាន​ដុល្លារ​ជាប់​ក្នុង​ចំណាត់ថ្នាក់​ទី​១១​នៃ​ចំនួន​អ្នក​ស្លាប់​ដែល​មានកេរ្ដិ៍ឈ្មោះ​ល្បី​នៅ​ក្នុងឆ្នាំនេះ ។

បញ្ជី​ឈ្មោះ​របស់​តារាចម្រៀង និង​សិល្បករ​ដែល​ស្លាប់​អាច​រក​ចំណូល​បាន​ខ្ពស់​នៅ​ក្នុង​ឆ្នាំ​២០១៨ ៖ ១-​លោក​ម៉ៃ​ឃើ​ល ជែក​សុ​ន បាន​៤០០​លាន​ដុល្លារ ។ ២-​លោក​អេ​ល​វី​ស ប្រេ​ស្ល៊ី បាន​៤០​លាន​ដុល្លារ ។ ៣-​លោក​អា​ណុ​ល ផាល​ម័​រ បាន​៣៥​លាន​ដុល្លារ ។ ៤-​លោក​ឆាល សា​ជួល បាន​៣៤​លាន​ដុល្លារ ។ ៥-​លោក​បុ​ប ម៉ា​ឡេ រក​ចំណូល​បាន​២៣​លាន​ដុល្លារ ។

៦-​លោក​ស៊ូ​ស រក​ចំណូល​បាន​១៦​លាន​ដុល្លារ ។ ៧-​លោក​ហ៊ូ​ស ហេ​ហ្វ​ន័​រ បាន​១៥​លាន​ដុល្លារ ។ ៨-​លោកស្រី​ម៉ា​រី​លី​ន ម៉ុ​ន​រ៉ូ រកបាន​១៤​លាន​ដុល្លារ ។ ៩-​លោក​ព្រី​ន រក​ចំណូល​បាន​១៣​លាន​ដុល្លារ ។ ១០-​លោក​ច​ន លេ​ន​ណុ​ន រក​ចំណូល​បាន​១២​លាន​ដុល្លារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ