បង្ហោះ​ក្នុង​ហ្វេ​ស​ប៊ុ​កថា «យក​លុយ​ខ្មែរ​ទិញ​កាត​គេ​មិន​យក…» ​ឥឡូវ​ជាប់​ខ្នោះ​បាត់ !


ខេត្តស្ទឹងត្រែង ៖ យុវជន​ម្នាក់​រង​ការ​ឃាត់ខ្លួន​ពី​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ក្រុង​ស្ទឹង​ត្រែង​ដោយ​ចោទ​ពី​បទជម្រិត​ទារប្រាក់​តាម​រយៈ​ទូរស័ព្ទ​ប្រព្រឹត្ត​នៅ​ក្រុង​ស្ទឹង​ត្រែង​កាលពី​ព្រឹក​ថ្ងៃ​ទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ ។

យោង​តាម​ប្រភព​ព័ត៌មាន​អោយ​ដឹង​ថា យុវជន​ខាងលើ​ត្រូវ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ចាប់ខ្លួន​នៅ​ក្នុង​ហាង​កាហ្វេ​មួយ​កន្លែង​យីហោ​១៩៧៩ ក្បែ​រង្វង់​មូល​ថ្មី​ក្រុង​ស្ទឹង​ត្រែង បន្ទាប់​ទូរស័ព្ទ​ណាត់ជួប​គ្នា​រវាង​ម្ចាស់​អាជីវកម្ម​ប្តូរ​ប្រាក់ និង​វេ​លុយ​យីហោ «​ហេង​ឡាយ​» ទារក់​ទង​ទៅ​នឹង​ការ​បង្ហោះ​សារ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កដោយ​យុវជន​ខាងលើ​សរសេរ​នៅ​ក្នុង​ប្រូ​ហ្វា​ល​ផ្ទាល់ខ្លួន​ដែល​មាន​ខ្លឹមសារ​ថា «​លុយរាយ​ខ្មែរ​ទៅ​ទិញ​កាត​ទូរ​សព្ទ័​នៅផ្ទះ ហេង ឡាយ គេ​មិន​យក​ទេ គាត់​ថា​ខ្ចិ​ល​រាប់ ចង់​សួរ​ថា បងប្អូន​ជា​កូន​ខ្មែរ​អ្នក​ខេត្តស្ទឹងត្រែង​យើង​យល់​យ៉ាងណា? ​មាន​លុយ​ទៅ​ទិញ​គេ​ហើយ គេ​ថា​ខ្ចិ​ល​រាប់​» ។

ហើយ​ត្រូវ​បាន​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ស៊ែ​រត​ៗ​គ្នា​រហូត​ម្ចាស់​អា​ជី​កម្ម​ខាងលើ​មើលឃើញ​ហើយ​បាន​ទំនាក់ទំនង​ទៅ​យុវជន​ខាងលើ​នោះ​ដោយ​សុំ​អោយ​លុប​ចេញ​វិញ​តែ​យុវជន​រូប​នោះ​មិន​ព្រម​លុប​ហើយ​បង្កើត​ការ​ច​ចារ​ដោយ​សន្ទនា​តាម​រយៈ​ទូរស័ព្ទ​ទារប្រាក់​ចំនួន​១​ពាន់​ដុល្លារ​អា​មេ​រិ​ក​ជា​ថ្នូរ​នឹង​ការ​លុប​សារ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ដែល​ជា​ហេតុ​នាំ​អោយ​មាន​បទល្មើស​ជម្រិត​ទារប្រាក់​តែ​ម្តង ។

ដោយ​ការ​មិន​សុខចិត្ត​ម្ចាស់​អាជីវកម្ម​ប្តូរ​ប្រាក់ និង​វេ​លុយ​យីហោ ហេង​ឡាយ ដាក់​ពាក្យ​ប្តឹង​ទៅ​នគរបាល​ក្រុង​ដើម្បី​ចាត់ការ​តាម​ច្បាប់ ក្រោយ​ទទួល​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​ដែល​ជា​ម្ចាស់​ទីតាំង​ប្តូ​យីហោ ហេង ឡាយ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ព្រីង សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង ខេត្តស្ទឹងត្រែង និង​ដោយ​មាន​បញ្ជា​ផ្ទាល់​ពី​លោក​វរសេនីយ៍ឯក ឈូក កុ​ម៉​ល់ អធិការ​នគរបាល​ក្រុង​ស្ទឹង​ត្រែង​កម្លាំង​ជំនាញ​ដែល​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី ប៉ា​ង ឡុ​ច អធិការរង​ទទួល​ផែន​ដឹកនាំ​ការងារ​នគរបាល​យុត្តិធម៌​របស់​អធិការដ្ឋាន​បាន​ចុះ​បង្ក្រាប និង​ចាប់​ជនសង្ស័យ​ឈ្មោះ ម៉ៅ ឌី​ណា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​លក់​ភេសជ្ជៈ​ប្រចាំ​ក្រុង​ស្ទឹង​ត្រែង មាន​ទីលំនៅ​ភូមិ​ស្រែ​ក្រសាំង ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង ។

លោក​វរសេនីយ៍ត្រី ប៉ា​ង ឡុ​ច អធិការរង​ក្រុង​ស្ទឹង​ត្រែង​បាន​បញ្ជាក់​ថា ជនសង្ស័យ​បាន​ប្រើប្រាស់​បណ្តាញ​សង្គម Facebook ( Page ម៉ៅ​ឌី​ណា ) ដោយ​និយាយ​បំ​ភ្លើ​សការ​ពិត និង​គំរាម​ទារ​រ​ប្រាក់​ពី​ទីតាំង​ប្តូរ​ប្រាក់​ខាងលើ​ចំនួន​១​ពាន់​ដុល្លារ​ជា​ថ្នូរ​ការ​មិន​ឲ្យ​បង្ហោះ​រូបភាព​បន្ត ។

លោក​បន្ត​ថា ជនសង្ស័យ​បាន​ច​ចារ​តាម​រយៈ​ទូរស័ព្ទ​ជាមួយ​ម្ចាស់​អាជីវកម្ម​ប្តូរ​ប្រាក់ និង​វេ​លុយ​នោះ​ចាប់តាំងពី​យប់​ថ្ងៃ​ទី​៦ វិច្ឆិកា មក​ម្លេះ​តែ​ដោយសារ​ស្ថានភាព​យប់ លោក​ក៏​បាន​រាយការណ៍​ជូន​ព្រះរាជអាជ្ញា​អូស​បន្លាយ​រហូត​ព្រឹក​ថ្ងៃ​ទី​៧ វិច្ឆិកា ទើប​អនុវត្ត​នីតិវិធី ខណៈ​ម្ចាស់​អាជីវកម្ម​ណាត់ជួប​ជនសង្ស័យ​នៅ​ក្នុង​ហាង​កាហ្វេ យីហោ ១៩៧៩ ក្បែរ​ង្វ​ង​មូល​ថ្មី​ក្រុង​ស្ទឹង​ត្រែង​នោះ​តែ​ម្តង ។ បច្ចុប្បន្ន​យុវជន​ខាងលើ​ត្រូវ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ស្ទឹង​ត្រែង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដោយ​ចោទ​ពី​បទ​ជំរិត​ទារប្រាក់​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ