ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ផែ​ទឹក​តម្លៃ​ជិត​២​ម៉ឺន​ដុល្លារ​​សម្រាប់​ប្រជាពលរដ្ឋ​កំសាន្ត

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ សម្ពោធ​ដាក់​ប្រើប្រាស់​ផែ​ទឹក​តម្លៃ​ជិត​២​ម៉ឺន​ដុល្លារ​សម្រាប់​ប្រជាពលរដ្ឋ​ទៅ​កំសាន្ត​នៅ​ថ្ងៃ​បុណ្យអុំទូក​ដែល​ជា​អំណោយ​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន លោក​ជំទាវ ម៉ៅ ម៉ា​ល័យ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​០៥ ខែវិច្ឆិកា…

ខេត្តបន្ទាយមានជ័យ ៖ សម្ពោធ​ដាក់​ប្រើប្រាស់​ផែ​ទឹក​តម្លៃ​ជិត​២​ម៉ឺន​ដុល្លារ​សម្រាប់​ប្រជាពលរដ្ឋ​ទៅ​កំសាន្ត​នៅ​ថ្ងៃ​បុណ្យអុំទូក​ដែល​ជា​អំណោយ​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន លោក​ជំទាវ ម៉ៅ ម៉ា​ល័យ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ដងស្ទឹង​ទឹក​ផ្លា​ត្រើយម្ខាង​សកល​វិទ្យាល័យ​មាន​ជ័យ ស្ថិត​ភូមិ​-​សង្កាត់​ទឹក​ផ្លា ក្រុង​សិរី​សោភ័ណ ។

លោក ជី​ង ឡុ​ង អ្នក​រៀបចំ​ផែរ​ទឹកបាន​ប្រាប់​ថា ផែ​ទឹក​ដែល​ត្រូវ​បាន​ដាក់​សម្ពោធ​ប្រើប្រាស់​នេះ​ជា​អំណោយ​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​និង​លោក​ជំទាវ​ ម៉ៅ ម៉ា​ល័យ ដែល​ទិញ​ពី​ខ្វាង​ចូ​វ ប្រទេស​ចិន មាន​ប្រវែង​៣៣​ម៉ែត្រ ស្មើ​១៧០​ម៉ែត្រការ៉េ ដែល​អាច​ទម្រ​មនុស្ស​ជា​ទំងន់​រហូត​ដល់​ជាង​៥៥​តោន ។

លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរី​សោភ័ណ​បាន​បញ្ជាក់​ថា​៖​ជា​ការ​យកចិត្តទុកដាក់​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​សម្រាប់​ថ្ងៃ​បុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះ​ព្រះ​ខែ ដែល​មានការ​ណែនាំ​ពី​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន និង​លោក​ជំទាវ ម៉ៅ ម៉ា​ល័យ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តបន្ទាយមានជ័យ​លោក សួន បវរ និង​មន្ត្រីរាជការ​កងកម្លាំងប្រដាប់អាវុធ​ទូរ​ទាំង​ខេត្តបន្ទាយមានជ័យ​បាន​រៀបចំ​ការ​ប្រណាំងទូក​នៅ​ដងស្ទឹង​ទឹក​ផ្លា​ក្រោយ​សកល​វិទ្យាល័យ​មាន​ជ័យ​ហើយ​រៀបចំ​ផែ​ទឹក​ដាក់​ក្នុង​ដងស្ទឹង​ទឹក​ផ្លា​សម្រាប់​ប្រជាពលរដ្ឋ​ទៅ​កំសាន្ត ។

ក្នុង​ឱកាស​ដែល​ដាក់​សម្ពោធ​អោយ​ប្រើប្រាស់​ផែរ​ទឹក​ក្រោម​អ​ថិ​បតី​ភាព​លោក​ជំទាវ ម៉ៅ ម៉ា​ល័យ បាន​បញ្ជាក់​ថា ដាក់​ផែ​ទឹក​នេះ​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តបន្ទាយមានជ័យ​មក​លេង​កំសាន្ត​ហើយ​អាច​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​មក​កំសាន្ត​ថ្ងៃ​បុណ្យ​បុណ្យអុំទូក បណ្តែតប្រទីប អក​អំបុក សំពះ​ព្រះ​ខែ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ