ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ស្នើ​ក្រសួង​២ ពិនិត្យ​សំណុំរឿង​មេ​សហជីព​នានា​កំពុង​ស្ថិត​ក្នុង​ដៃ​តុលាការ

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ស្នើ​ក្រសួង​ចំនួន​២​ឲ្យ​ពិនិត្យ​មើល​សំណុំរឿង​របស់​មេ​សហជីព​នានា ដែល​ស្ថិត​នៅ​ក្នុង​ដៃ​តុលាការ ដើម្បី​ព​ន្លឿ​ន​រហូត​ដល់​បញ្ចប់​សំណុំរឿង ដើម្បី​ផ្តល់​សេរីភាព​ដល់​មេ​សហជីព​ក្នុង​ការ​ធ្វើ​ការងារ​របស់​ខ្លួន ។…

ខេត្តតាកែវ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ស្នើ​ក្រសួង​ចំនួន​២​ឲ្យ​ពិនិត្យ​មើល​សំណុំរឿង​របស់​មេ​សហជីព​នានា ដែល​ស្ថិត​នៅ​ក្នុង​ដៃ​តុលាការ ដើម្បី​ព​ន្លឿ​ន​រហូត​ដល់​បញ្ចប់​សំណុំរឿង ដើម្បី​ផ្តល់​សេរីភាព​ដល់​មេ​សហជីព​ក្នុង​ការ​ធ្វើ​ការងារ​របស់​ខ្លួន ។

ថ្លែង​នៅ​ចំពោះ​មុខ​កម្មករ​ប្រមាណ​២​ម៉ឺន​នាក់ នៅ​ក្នុង​ខេត្តតាកែវ នា​ព្រឹក​ថ្ងៃ​ទី​៧ វិច្ឆិកា ឆ្នាំ ២០១៨ សម្តេច​តេ​ជោ​បាន​ស្នើ​ដល់​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​រដ្ឋ​ម ន្ត្រី​ក្រសួងយុត្តិធម៌​ពិនិត្យ​មើល​សំណុំរឿង របស់​មេ​សហជីព ដែល​កំពុង​ស្ថិត​ក្នុង​ដៃ​តុលាការ ដើម្បី​ដោះស្រាយ​ឲ្យ​បាន​ឆាប់​ចប់ ។
សម្តេច​បាន​លើក​ឡើង​សុំ​ឲ្យ​គ្រប់​រោងចក្រ​ទាំងអស់​យក​ការ​សន្ទនា​គ្នា​ជា​ធំ​មិនមែន​យក​បញ្ហា​ប្តឹងផ្តល់​គ្នា​សំខាន់​ទេ ។ ត្រូវ​ប្រើប្រាស់​វិធី​ដោះស្រាយ​តាម​រយៈ​សន្ទនា​ចរចា ដើម្បី​ដោះស្រាយ​បញ្ហា​ទើប​ជា​ការ​ល្អ​ប្រសើរ ។ សម្តេច​គូសបញ្ជាក់​ថា « ខ្ញុំ​សុំ​ស្នើ​ឲ្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ក្រសួងយុត្តិធម៌​ពិនិត្យ​មើល​តាមដាន​បណ្តា​ប្រធាន​សហជីព​មានរឿង​អ្វី​ៗ ។ រឿង​ណា​ដែល​គួរ​ចាត់ការ​ឲ្យ​ចាត់ការ​ឲ្យ​ចប់​ទៅ ហើយ​រឿង​ណា​មិន​គួរ​ចាត់ការ​អាច​លើកលែង​ចោទប្រកាន់ ឬ​គេ​ហៅ​ថា កម្ក​ល់​ទុក​មិន​ចាត់ការ​អី​ញ្ចឹ​ង​ទេ​ឲ្យ​វាច​ប់រឿង​ទៅ ដើម្បី​ឲ្យ​សហជីព​ទាំងនោះ​មាន​អារម្មណ៍​ថា ធ្វើការ​សព្វ​ថ្ងៃជា​ចំណាប់ខ្មាំង បើ​អញ​ធ្វើ​អ្វី​មិន​ស្រួល​គេ​យក​អញ​កាត់ទោស​អា​នឹង​ក៏​មិន​ស្រួល​ដែរ អារម្មណ៍​គេ អារម្មណ៍​យើង​» ។

ការ​ប្រកាស​ឲ្យ​ក្រសួង​ប្រញាប់​ដោះស្រាយ​ចំពោះ​សំណុំ​មេ​សហជីព​នេះ ត្រូវ​បាន​សម្តេច​តេ​ជោ ហ៊ុន សែន អះអាង​ថា ការ​បើក​លំហ​សេរីភាព​របស់​សហជីព​មួយ​ដែរ ក្នុង​ចំណោម​បញ្ហា​ដែល​វា​កើត​មាន​ឡើង​នៅ​កម្ពុជា ។ សម្តេច​ក៏​បាន​លើក​ឡើង​ថា ពេល​នេះ​សហជីព​នីមួយ​ៗ​បាន​ចេះ​គ្រប់ និង​សាមគ្គី​ជាមួយ​កម្មករ ហើយ​សហជីព​ចេញ​ចរចា​ជាមួយ​ថៅកែ​រោងចក្រ​ផង​ដែរ ។ ដូ ច្នេះ​យក​ការ​ស្រុះស្រួល និង​យោគយល់​គ្នា​ជា​ការ​សំខាន់ ។ យ៉ាងណា​ក្តី​សម្តេច​តេ​ជោ​បាន​ដាស់តឿន ដល់​មេ​សហជីព​ទាំងអស់​ធ្វើ​យ៉ាងណា​កុំ​ឲ្យ​មាន​បទល្មើស​ព្រហ្មទណ្ឌ​ជា​ដាច់ខាត ។ ព្រោះថា កុំ​អាង​ថា ខ្លួន​ជា​អង្គការក្រៅរដ្ឋាភិបាល​ទៅ​ប្រព្រឹត្តិ​បទល្មើស​ព្រហ្មទណ្ឌ ហើយ​ចោទ​ថា គេ​កៀបសង្កត់ ។ សម្តេច​ក៏​បាន​លើក​ឡើង​ថា «​កាលពីមុន​តាម​ខ្ញុំ​ដឹង​លោក មឿ​ន តុលា ត្រូវ​បាន​តុលាការ​លើកលែង​ការ​ចោទប្រកាន់​ភ្លាម​ឃើញ​គេ​ស្វាគមន៍ ។

បើ​អី​ញ្ចឹ​ង​ខ្ញុំ​នឹកឃើញ​ដល់​មេ​សហជីព​ដែល​ជាប់​បណ្តឹង​ដូច​ជា លោក​អាត់ ធន់ លោកស្រី យ៉ាង សុ​ភណ្ឌ អា​ឡូ​វ​ពិនិត្យ​មើល​អាណា​ត្រូវ​កាត់​ឲ្យ​ស្រួច​ទៅ ។ អាណា​មិន​ត្រូវ​កាត់ ឬ​ក៏​លើកលែង​ការ​ចោទប្រកាន់​ៗ​ក៏​តម្កល់​មិន​ចាត់ការ អី​ញ្ចឹ​ង​ទេ​ក្រសួង​ទាំង​ពីរ​នឹង​ធ្វើការ​ជាមួយ​គ្នា​តែ​ម្តង​ទៅ​» ។ សម្តេច​បាន​លើក​ឡើង​ទៀត​ថា «​នេះ​ជា​លំហ​សេរីភាព​របស់​កម្មករ លំហ​សេរីភាព​របស់​សហជីព ។ សហជីព​ខ្លះ​គេ​ដឹកនាំ​ស​កម្មករ​សប្បាយ​តាម​រោងចក្រ​នៅ​ថ្ងៃ​ទី​១ ខែឧសភា រហូត​ដល់​នាំ​កម្មករ​ទៅ​កម្សាន្ត​នៅ​កន្លែង​នេះ​កន្លែង​នោះ ប៉ុន្តែ​ក៏​មាន​សហជីព​ខ្លះ​ប្រ​មួល​ផ្តុំ​កម្មករ​បន្តិចបន្តួច​ហែរ​ទៅ​ដាក់​ញាត្តិ​នៅ​កន្លែង​នេះ​កន្លែង​នោះ នេះ​ជា​សេរីភាព​មួយ​បែប​នៅ​កម្ពុជា » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ