ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ោ ភា​រិ​ទ្ធ ប្រឈម​នឹង​ការ​ដាក់​ពិន័យ​រយៈពេល​6​ស​ប្ដា​ហ៍

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប៉ោ ភា​រិ​ទ្ធ​(​យ៉េន ឌី​ណា​) មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងកសិកម្ម អាច​ប្រឈម​នឹង​ការ​ដាក់​ពិន័យ​ពី​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ រយៈពេល​៦​ស​ប្ដា​ហ៍ បន្ទាប់​ពី​គេ​សង្ស័យ​ថា កីឡាករ​រូប​នេះ​មាន​ចេតនា​ចង់​លក់​ការ​ប្រកួត​ក្នុង​ជំនួប​មិត្តភាព​អន្តរជាតិ​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​Kolapdam​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី​កាលពី​ថ្ងៃអាទិត្យ…

រាជធានី​ភ្នំពេញ ៖ ប៉ោ ភា​រិ​ទ្ធ​(​យ៉េន ឌី​ណា​) មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងកសិកម្ម អាច​ប្រឈម​នឹង​ការ​ដាក់​ពិន័យ​ពី​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ រយៈពេល​៦​ស​ប្ដា​ហ៍ បន្ទាប់​ពី​គេ​សង្ស័យ​ថា កីឡាករ​រូប​នេះ​មាន​ចេតនា​ចង់​លក់​ការ​ប្រកួត​ក្នុង​ជំនួប​មិត្តភាព​អន្តរជាតិ​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​Kolapdam​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី​កាលពី​ថ្ងៃអាទិត្យ ទី​៤ វិច្ឆិកា កន្លង​មកនេះ​។

ប៉ោ ភា​រិ​ទ្ធ ត្រូវ​បាន​លោក​អាជ្ញាកណ្ដាល លោក អុ​ិ​ន ខេ​ម​រិ​ន្ទ ព្រមាន​ម្ដង​នៅ​ក្នុង​ទឹក​ទី​២​ដោយសារ​តែ​មើលឃើញ​ថា ការ​ប្រកួត​របស់​គេ​ប្រៀប​ដូច​ប្រឡែង​គ្នា​លេង ។ លុះ​ចូល​ទឹក​ទី​៣ គេ​នៅ​តែ​បន្ត​ធ្វើ​បែប​នេះ​ទៀត ទើប​លោក​អាជ្ញាកណ្ដាល​សម្រេច​បញ្ឈប់​ការ​ប្រកួត​ដោយ​មិន​ប្រកាស​លទ្ធផល​។

លោក មាស សុ​គ្រី ប្រធាន​គណៈកម្មការ​វិនិច្ឆ័យ​បានឱ្យ​ដឹង​ថា តាម​ច្បាប់​របស់​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ កាលណា​មាន​កីឡាករ​ណា​ម្នាក់​ធ្វើ​ខុស​នឹង​ច្បាប់​ប្រកួត​ដូច​ជា​ប្រកួត​​មិន​អស់ពី​សមត្ថភាព​រហូត​ដល់​ថ្នាក់​ត្រូវ​អាជ្ញាកណ្ដាល​ដេញ​ចុះ​ពីលើ​សង្វៀន​បែប​នេះ លើក​ទី​១​ត្រូវ​ជាប់​ពិន័យ​លែងឱ្យ​ឡើង​សង្វៀន​ប្រកួត​រយៈពេល​៦​ស​ប្ដា​ហ៍​ស្មើនឹង​១​ខែ​កន្លះ ។ បើ​មាន​ជា​លើក​ទី​២​ត្រូវ​ជាប់​ពិន័យ​រយៈ​៣​ខែ និង​លើក​ទី​៣​លែងឱ្យ​ឡើង​សង្វៀន​ប្រកួត​តែ​ម្ដង​។

ដូច្នេះ ប៉ោ ភា​រិ​ទ្ធ ដែល​ទើបតែ​មាន​កំហុស​ជា​លើក​ទី​១​អាច​នឹង​ប្រឈម​ការ​ពិន័យ​រយៈពេល​១​ខែ​កន្លះ ។ ចំពោះ​ប្រាក់​តម្លៃ​ខ្លួន​វិញ​នោះ​នៅ​មិន​ទាន់​ដឹង​ថា​យ៉ាងណា​នោះ​ទេ វា​អាស្រ័យ​ទៅ​លើ ការ​ពិចារណា​របស់​សហព័ន្ធ​តែ​ប៉ុណ្ណោះ ថា​តើ​គេ​ពិតជា​មាន​ចេតនា​ឬ​អ​ចេតនា​។

លោក ម៉ា ស៊ី​ថេ​ត ប្រធាន​គ្រប់គ្រង​កម្មវិធី​ប្រកួត​កីឡាប្រដាល់​ប្រចាំ​ស្ថានីយទូរទស្សន៍​ស៊ី​ធី​អិន បានឱ្យ​ដឹង​ថា ប៉ោ ភា​រិ​ទ្ធ ពិតជា​ត្រូវ​បាន​អាជ្ញាកណ្ដាល​បណ្ដេញ​ចុះ​ពីលើ​សង្វៀន​មែន ដោយ​ត្រូវ​បាន​គេ​ចោទប្រកាន់​ថា ប្រកួត​មិន​អស់ពី​សមត្ថភាព ។ ថ្វី​ដ្បិតតែ​លោក​ជា​អ្នករ៉ាប់រង​ក្នុង​ការ​បើកប្រាក់​រង្វាន់​មែន តែ​លោក​នៅ​រង់ចាំ​មើល​របាយការណ៍​របស់​សហ​ព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​សិន ថា​តើ​គេ​ពិតជា​មាន​កំហុស​ធ្ងន់ធ្ងរ​បែប​នេះ​មែនឬ​អត់ ទោះ​បី​យ៉ាងណា​លោក​មិន​ដាច់​មនោសញ្ចេតនា​ពេក​នោះ​ទេ ។ លោក​ក៏​មានការ​សោកស្ដាយ​ផង​ដែរ ចំពោះ​ប៉ោ ភា​រិ​ទ្ធ ដែល​ធ្វើ​បែប​នេះ​បណ្ដាល​ឱ្យ​ប៉ះពាល់​អារម្មណ៍​ម្ចាស់​ឧបត្ថម្ភ​កម្មវិធី​។

ដោយឡែក​ចំពោះ​លទ្ធផល​នៃ​ការ​ប្រកួត​គូ​ផ្សេង​ទៀត​នៅ​ក្នុង​ថ្ងៃ​នោះ​ដែរ កីឡាករ ហ៊ឹ​ម
សេរី មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ បាន​ផ្ដួល​កីឡាករ​អ៊ី​រ៉​ង់ Morteza Sardarian ឱ្យ​សន្លប់​នៅ​ត្រឹម​ទឹក​ទី​៤ និង​កីឡាករ ទេស ជីវ៉ា មក​ពី​ក្លិប​កងពលតូច​លេខ​៧០ បាន​យកឈ្នះ​កីឡាករ​ថៃ​Orono Sor Ratana Rongrot ដោយ​ពិន្ទុ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ