លោកអ្នកជ្រាបទេ…ខេត្តកំពង់ចាមមានភ្នំប៉ុន្មានឈ្មោះអ្វីខ្លះ?
- កំពង់ចាម
ខេត្តកំពង់ចាម ៖ ក្នុងចំណោម១០ស្រុក-ក្រុងរបស់ខេត្តកំពង់ចាម មានភ្នំគួរឱ្យកត់សម្គាល់មានតែ៥ស្រុកប៉ុណ្ណោះ ។ ស្រុកទាំង៥ដែលមានភ្នំគឺ១-ស្រុកបាធាយ ២-ស្រុកជើងព្រៃ ៣-ស្រុកកំពង់សៀម ៤-ស្រុកចំការលើ និងស្រុកស្ទឹងត្រង់ ហើយនៅលើភ្នំខ្លះមានប្រាសាទបុរាណ ទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិមកកកម្សាន្តលេងឬវត្តអារាមសម្រាប់ពុទ្ធសាសនិកគោរពប្រណិបត្រ បួងសួងសុំសេចក្តីសុខសាន្តផងដែរ ។

១-ភ្នំធំ ស្ថិតនៅឃុំជាលា ក្នុងតែធ្វើអាជីវកម្ម ។ ២-ភ្នំជាលា ក្នុងមានវត្តនៅលើកំពូលភ្នំ ។៣-ភ្នំបែកពាង មានអមដោយភ្នំតូចៗជាច្រើនទៀតមានផ្ទះនៅជើងភ្នំ ។ ៤-ភ្នំតាំងស្រែ មានវត្តនៅលើកំពូលភ្នំ ក្នុងឃុំតាំងក្រាំង ហើយមួយផ្នែកនៃភ្នំបានធ្វើអាជីវកម្មយកថ្ម ។
៥-ភ្នំជើងឆ្នុក មានវត្តនៅលើកំពូលភ្នំ ៦-ភ្នំដិល ។ មានវត្តនៅលើភ្នំស្ថិតក្នុងឃុំតាំងក្រាំង។ ៧-ភ្នំបាធាយ មានវត្តនៅជើងភ្នំ ក្នុងឃុំបាធាយ ។ ៨-ភ្នំទ្រព្យមានប្រាសាទបុរាណ ដែលនៅជើងភ្នំមិនត្រូវបានអនុញ្ញាតឲ្យធ្វើអាជីវកម្មនោះទេ ។


១-ភ្នំប្រុស-ភ្នំស្រី ដែលនៅលើភ្នំប្រុសមានវត្តដោយមានព្រះសង្ឃគង់នៅជាច្រើនអង្គ ហើយក៏ជាទីកន្លែងទេសចរណ៍ដោយបានស្រូបយកភ្ញៀវជាតិនិងអន្តរជាតិមកកម្សាន្តជា ហូរហែ ។ ក្រៅពីនេះក៏មានភ្នំតូចៗជាច្រើនទៀតនៅជាប់នឹងភ្នំស្រីផងដែរ ។

លោក អ៊ូ វេង ប្រធានការិយាល័យវប្បធម៌ស្រុកស្ទឹងត្រង់បានប្រាប់ថា នៅក្នុងស្រុករបស់លោកមានភ្នំចំនួន៣គឺ៖






ចែករំលែកព័តមាននេះ