ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិបត្តិការ​ក្តៅ! ចុះ​វែកមុខ​ដល់​បន្ទប់​ជួល

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ជនសង្ស័យ​២​នាក់​ដែល​តែងតែ​ធ្វើ​សកម្មភាព​ជួញដូរ​គ្រឿងញៀន​យ៉ាង​សកម្ម​នៅ​ប្លុក​ផ្ទះ​ជួល​ក្នុងភូមិ​ជង្រុក​នោះ​ត្រូវ​បាន​វែកមុខ​ហើយ ដោយ​ត្រូវ​បាន​កម្លាំង​នគរបាល​ផ្នែក​ប្រឆាំង​គ្រឿងញៀន និង​កម្លាំង​នគរបាល​ផ្នែក​អន្តរាគមន៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បើក​ប្រតិបត្តិការ​ស្រាវជ្រាវ​រហូត​កំណត់​បាន​មុខសញ្ញា​រួច​ក៏​ចុះ​ធ្វើការ​ចាប់ខ្លួន​បាន​ទាំង​២​នាក់​តែ​ម្ដង​។ ការ​ចាប់ខ្លួន​នោះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​ជង្រុក…

រាជធានី​ភ្នំពេញ​៖ ជនសង្ស័យ​២​នាក់​ដែល​តែងតែ​ធ្វើ​សកម្មភាព​ជួញដូរ​គ្រឿងញៀន​យ៉ាង​សកម្ម​នៅ​ប្លុក​ផ្ទះ​ជួល​ក្នុងភូមិ​ជង្រុក​នោះ​ត្រូវ​បាន​វែកមុខ​ហើយ ដោយ​ត្រូវ​បាន​កម្លាំង​នគរបាល​ផ្នែក​ប្រឆាំង​គ្រឿងញៀន និង​កម្លាំង​នគរបាល​ផ្នែក​អន្តរាគមន៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បើក​ប្រតិបត្តិការ​ស្រាវជ្រាវ​រហូត​កំណត់​បាន​មុខសញ្ញា​រួច​ក៏​ចុះ​ធ្វើការ​ចាប់ខ្លួន​បាន​ទាំង​២​នាក់​តែ​ម្ដង​។

ការ​ចាប់ខ្លួន​នោះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​ជង្រុក សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ក្នុង​ការ​ចុះ​បង្ក្រាប​នោះ កម្លាំង​នគរបាល​បាន​រក​ឃើញ​ថ្នាំ​ញៀន​ចំនួន​២៤​កញ្ចប់ ក្នុង​នោះ​កញ្ចប់​ធំ​ចំនួន​២​កញ្ចប់ ,​កញ្ចប់​ធំ​ល្មម​ចំនួន​៣​កញ្ចប់ និង​កញ្ចប់​តូច​ចំនួន​១៩​កញ្ចប់ ,​ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំ​ញៀន​១​គ្រឿង ,​ដែក​ចំពុះទង់​១ ,​កាំបិត​ផ្គាក់​១ ព្រមទាំង​ឧបករណ៍​សម្រាប់​កាច់​សោ​រក​ម៉ូតូ​១​កំ​ប្លេ​រ​ផង​ដែរ​។

នគរបាល​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ទាំង​២​នាក់​ខាងលើ ម្នាក់​ឈ្មោះ រស់ រិ​ទ្ធី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជា​អ្នក​ជួញដូរ​គ្រឿងញៀន និង​ម្នាក់​ទៀត​ឈ្មោះ អួន សិ​ទ្ធី ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជា​អ្នក​ជួញដូរ​គ្រឿងញៀន​ជាមួយ​គ្នា ហើយ​ជនសង្ស័យ​ទាំង​២​នាក់ នេះ​ស្នាក់​នៅ​ក្នុងភូមិ​ខាងលើ​ជាមួយ​គ្នា​។
នៅ​មុន​ពេល​ឈាន​ដល់​ការ​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ កម្លាំង​នគរបាល​ទាំង​២​ផ្នែក​បាន​បើក​ធ្វើការ​ស្រាវជ្រាវ ដើម្បី​រកមុខ​សញ្ញា​ដែល​ប្រព្រឹត្ត​បទល្មើស​នៅ​ក្នុង​មូលដ្ឋាន​។

បន្ទាប់​មក​បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា​បានដឹង និង​ស្គាល់​ជនសង្ស័យ​ទាំង​២​នាក់​នោះ​គឺជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​យ៉ាង​សកម្ម​។

ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយ​ពី​កំណត់​បាន​មុខសញ្ញា​ខាងលើ​នេះ​រួច​ហើយ កម្លាំង​សមត្ថកិច្ច​ក៏​បាន​ចុះ​ទៅ​ធ្វើការ​ឃាត់ខ្លួន ព្រមទាំង​រឹបអូស​យក​វត្ថុ​តាង​ពាក់ព័ន្ធ​ទាំង​អស់នោះ​។

បន្ទាប់​មក​បាន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ទៅ​ធ្វើការ​សាកសួរ​និង​កសាង​សំណុំរឿង​រង់ចាំ​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ