ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផឹកស៊ីក្លែមសម្តី ផ្ទុះហិ.ង្សា​ប្រើសុទ្ធ​តែ​ញញួរ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​ផឹកស៊ី​ស្រវឹង​រៀង​ៗ​ខ្លួន កម្មករ​សំណង់​២​នាក់​ក៏​ទាស់សម្តី​គ្នា​រហូត​ឈាន​ដល់​ប្រើ​ហិង្សា​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ភាគី​ម្ខាង​យក​ញញួរ​ទៅ​វាយ​លើ​គូទំនាស់ បណ្តាល​អោយរ​ងរ​បួស និង​យក​កូនកាំបិត​គំរាម​ចាក់​ត្រូវ​សមត្ថកិច្ច​ចុះ​ទៅ​អន្តរាគមន៍ និង​ឃាត់ខ្លួន​យក​មក​ធ្វើការ​សាកសួរ​។ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើ​កាលពី​ម៉ោង​៩​និង​៣០ នាទី​យប់​ថ្ងៃ​ទី​៣…

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​ផឹកស៊ី​ស្រវឹង​រៀង​ៗ​ខ្លួន កម្មករ​សំណង់​២​នាក់​ក៏​ទាស់សម្តី​គ្នា​រហូត​ឈាន​ដល់​ប្រើ​ហិង្សា​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ភាគី​ម្ខាង​យក​ញញួរ​ទៅ​វាយ​លើ​គូទំនាស់ បណ្តាល​អោយរ​ងរ​បួស និង​យក​កូនកាំបិត​គំរាម​ចាក់​ត្រូវ​សមត្ថកិច្ច​ចុះ​ទៅ​អន្តរាគមន៍ និង​ឃាត់ខ្លួន​យក​មក​ធ្វើការ​សាកសួរ​។

ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើ​កាលពី​ម៉ោង​៩​និង​៣០ នាទី​យប់​ថ្ងៃ​ទី​៣ វិច្ឆិកា ២០១៨ នៅ​ចំណុច​ភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

សមត្ថកិច្ច​ឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ សម ប៉ាត់​ទេវី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​ការដ្ឋាន​សំណង់​ភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ចំណែក​ជន​រង​គ្រោះ​ឈ្មោះ តាន់ ម៉េ​ង​ហៀ​ង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​ការដ្ឋាន​សំណង់​ភូមិ ព្រៃ​ព្រីង​ខាងជើង​សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ក បាន​រង​របួស​បែក​ចំ​កណ្តាល​ក្បាល​។

ប្រភព​ពី​ជន​រង​គ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា មុន​កើតហេតុ ក្រោយ​ពី​គាត់​ឈប់​ផឹក​បាន​ដើរទៅ​បន្ទប់ទឹក ស្រាប់តែ​ជនសង្ស័យ​ដែល​កំពុង​ផឹក​ជិត​នោះ​បាន​ប្រើ​សម្តី​មិន​សមរម្យ​មក​លើ​គាត់​ ពេល​នោះ​គាត់​ក៏​ដើរ​ចូល​ទៅ​សាកសួរ ទើប​ទាស់សម្តី​គ្នា​តែ​ម្តង ពេល​នោះ​ជន​បង្ក​ដក​ញញួរចេញពី​ចង្កេះ​វាយ​មក​លើ​គាត់​ចំ​កណ្តាល​ក្បាល បណ្តាល​អោយ​បែក​ហូរ​ឈាម​ហើយ​ពេល​នោះ​ត្រូវ​អ្នក​នៅ​ក្បែ​នោះ​ជួយ​ឃាត់​ចេញ ស្រាប់តែ​ជនសង្ស័យ​បានរ​ត់ទៅ​យក​កូនកាំបិត​មក​កាន់​ក្នុង​ដៃ​មួយទៀត ព្រមទាំង​គំរាម​រក​ចាក់​គាត់​ទៀត ក៏​ត្រូវ​បាន​សមត្ថកិច្ច​ចុះ​ទៅ​អន្តរាគមន៍​និង​ឃាត់ខ្លួន​យក​មក​ធ្វើការ​សាកសួរ​។

តាម​សម្តី​ជនសង្ស័យ​បានឱ្យ​ដឹង​ថា មូលហេតុ គាត់​ទាញ​ញញួរ​វាយ​ទៅ​លើ​គូទំនាស់​ដោយសារ​បុរស​ជា​ជន​រង​គ្រោះ​លោត​មក​វាយ​ខ្លួន​មុន ដោយសារ​ការពារ​ខ្លួន​ទើប​ខ្លួន​ទាញ​ញញួរ​មក​កាន់​នៅ​ដៃ ហើយក៍​គ្រវីគ្រវាត់​ទៅ ហើយ​ក៏​មិនដឹង​ថា​ត្រូវ​ក្បាល​ជន​រង​គ្រោះ​ឡើយ ។​ដោយសារ​ពេល​នោះ​មាន​មនុស្ស​ជា​ច្រើន​អ្នក​បាន​មក​ព្រួត​គ្នា​វាយ​គាត់ ទើប​គាត់រ​ត់ទៅ​យក​កូនកាំបិត​មួយទៀត​មក​កាន់​នៅ​ដៃ​ដើម្បី​ជា​ការ​គំរាម​។

ក្នុង​ករណី​ទំនាស់​ខាងលើ​នេះ ​ក្រោយ​ពី​ឃាត់​យក​មក​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​រួចមក ភាគី​ទាំង​សងខាង​បាន​ព្រម​សម្របសម្រួល​គ្នា​ ដោយ​ភាគី​ជនសង្ស័យ​ជួយ​ចេញថ្លៃ​ថ្នាំ​ព្យាបាល​របួស​ដើម្បី​បញ្ចប់រឿង​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ