ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើល​ចុះ! ស្ថានភាព​​ផ្លូវនេះ​ពិតជា​​លំបាក តែតារា​មួយ​ក្រុម​នេះ​តស៊ូ​​ដើម្បី​កុមារ​ក្រីក្រ

5 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកោះកុង ៖ នឹកឃើញ​ថា បវេសនកាល​ឆ្នាំ​ថ្មី​មក​ដល់​កុមារ និង​សិ​ស្សា​នុស្ស​ជា​ច្រើន​ត្រូវការ​មាន​សម្ភារៈ​រៀនសូត្រ ហើយ​តារា​១​ក្រុម​ស្រាប់តែ​នឹកឃើញ​ដល់​ភាព​លំបាក​របស់​ក្មេង​ៗ និង​អ្នក​រស់នៅ​តំបន់​សែន​ឆ្ងាយ​ពី​ប្រជុំជន​។ ដូចនេះ​ហើយ​ពួក​គេ​ក៏​បង្កើត​កម្មវិធី​ចុះ​ជួយ​ដល់ទី​តាំង ទោះ​ផ្លូវ​ពិបាក​យ៉ាងណា​ក៏​ដោយ​។ សម្រាប់​ទឹកចិត្ត​របស់​តារាចម្រៀង…

ខេត្តកោះកុង ៖ នឹកឃើញ​ថា បវេសនកាល​ឆ្នាំ​ថ្មី​មក​ដល់​កុមារ និង​សិ​ស្សា​នុស្ស​ជា​ច្រើន​ត្រូវការ​មាន​សម្ភារៈ​រៀនសូត្រ ហើយ​តារា​១​ក្រុម​ស្រាប់តែ​នឹកឃើញ​ដល់​ភាព​លំបាក​របស់​ក្មេង​ៗ និង​អ្នក​រស់នៅ​តំបន់​សែន​ឆ្ងាយ​ពី​ប្រជុំជន​។ ដូចនេះ​ហើយ​ពួក​គេ​ក៏​បង្កើត​កម្មវិធី​ចុះ​ជួយ​ដល់ទី​តាំង ទោះ​ផ្លូវ​ពិបាក​យ៉ាងណា​ក៏​ដោយ​។

សម្រាប់​ទឹកចិត្ត​របស់​តារាចម្រៀង និង​កំប្លែង នាយ 4G និង​ក្រុមការងារ ដែល​បាន​ពុះពារ​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​ទៅ​កាន់​ទឹកដី​នៃ​តំបន់​អា​រ៉ែ​ង ដែល​ជា​តំបន់​ដាច់​ស្រយាល ដើម្បី ចែក​អំណោយ​ដល់​សិស្សានុសិស្ស​ដែល​មាន​ជីវភាព​ក្រីក្រ និង​លោកគ្រូ អ្នកគ្រូ​ដែល​កំពុង​ប​ង្រៀ​ង​នៅ​សាលា​បឋម​សិក្សា​ចំនួន​៣​នា​តំបន់​នោះ​។

នាយ 4G បាន​បញ្ជាក់​ថា នេះ​គឺជា​កម្មវិធី​សិល្បៈ​នៃ​ការ​ចែករំលែក​ដែល​បាន​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​ពុះ​ដី​ឡូ​តិ៍ និង​ផ្ទះល្វែង​មួយ​កន្លែង​។ ហើយ​ជា​ទឹកចិត្ត​អាណិត​ស្រលាញ់​ក្មេង និង​គោរព​លោកគ្រូ អ្នកគ្រូ ដែល​បាន​លះបង់​ក្នុង​ការ​បង្រៀន​ពួក​គាត់ ទោះជា​លំបាក​​បន្តិច ក៏​នៅ​តែ​ជម្នះ ។

លោក​បញ្ជាក់​ថា តំបន់​ខ្លះ​កុំ​ថា​ឡើយ​ឡាន ម៉ូតូ​ជិះ​ទៅ​ដល់ សូ​ម្បី​តែ​ដើរ​ដោយ​ជើង​ក៏​ពិបាក និង​មាន​ភ្លៀង​ផង​ក៏​ដោយ​។ លោក​ថា ថ្នាក់ដឹកនាំ​ក្រុមហ៊ុន និង​បុគ្គលិក​ជិត​៣០​នាក់ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទឹកដី​នោះ​ដោយ​ផ្ទាល់ ដើម្បី​ចែក​ជា​សម្ភារៈ​សិក្សា​ដល់​ប្អូន​ៗ និង​ផ្តល់​ជា​គ្រឿង​ឧបភោគ បរិភោគ និង​ថវិកា​លោកគ្រូ អ្នកគ្រូ​ក្នុង​ម្នាក់​ៗ៤០​ម៉ឺន​រៀល​ផង​ដែរ​។

លោក​បន្ត​ថា ជាដើម​ឆ្នាំ​សិក្សា​ថ្មី​ទើប​ជួយ​សម្រួល​ដល់​ពួក​គាត់​ខ្លះ ដែល​សរុប​នៃ​ការ​ចំណាយ​គឺ​ប្រមាណ​ជាង​១​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។ ហើយ​ទោះ​ឆ្លងកាត់​ការ​លំបាក​ក៏​ក្រុមការងារ​ថ្នាក់ដឹកនាំ​បាន​បង្ហាញ​ពី​អារម្មណ៍​សប្បាយ​រីករាយ​ដែល​បាន​រួមចំណែក​ជួយ​ដល់​កិច្ច​ការងារ​សង្គម បើ​ទោះបីជា​ចំនួន​នេះ​មិន​ច្រើន​ក៏​ពិតមែន ប៉ុន្តែ​វា​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក និង​បណ្តុះ​ស្មារតី និង​សិល្បៈ​នៃ​ការ​ចែករំលែក​។

លោក​រំពឹង​ថា ការ​ចែក​ក្តី​ស្រលាញ់ ថវិកា​នេះ​នឹង​ក្លាយជា​ទៅ​ជា​កម្លាំងចិត្ត​សម្រាប់​ប្អូន​ៗ​បន្ត​ការ​ខិតខំ​តស៊ូ​សិក្សា​រៀនសូត្រ និង​បន្ត​យកចំណេះ​ដឹង​នោះ​ជួយ​ខ្លួនឯង គ្រួសារ និង​សង្គម​ជាតិ​នៅ​ថ្ងៃ​អនាគត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ