ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​អភិ​បាល​ខណ្ឌ​ដង្កោ​នាំ​យក​អំណោយ​សម្តេច​តេជោ​ជូន​ប្រជា​ពល​រដ្ឋ​ក្រី​ក្រ​​នៅសង្កាត់​សាក់​សំពៅ​

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ លោក​នុត ពុធ​ដារ៉ា អភិ​បាល​ខណ្ឌ​ដង្កោ បាន​នាំ​យក​អំណោយ​សម្តេច​តេជោ​ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន​ សែន ចែក​ជូន​ប្រជា​ពល​រដ្ឋ​ក្រី​ក្រ​ចំនួន​១០​គ្រួសារ​​នៅ​សង្កាត់​សាក់​សំពៅ ​ខណ្ឌ​ដង្កោ​ នា​ព្រឹក​ថ្ងៃ​ទី​៦ មិថុនា​ ២០១៣​នេះ ដោយ​មា​ន​​ការ​ចូល​រួម​ពី​សំណាក់​មន្ត្រី​​សាលា​ខណ្ឌ​ដង្កោ​ជា​ច្រើន​រូប​ផង​ដែរ​។

លោក​ម៉ុក ពុទ្ធា នាយក​រដ្ឋ​បាល​សាលា​ខណ្ឌ​ដង្កោ​បាន​ឱ្យ​ដឹង​ថា អំណោយ​ដែល​ត្រូវ​ចែក​ជូន​ប្រជា​ពល​រដ្ឋក្រី​ក្រ​​ គឺ​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​អង្ករ​​២៥​គីឡូ​ក្រាម​ មី​១​កេស ទឹក​ត្រី​១​យួរ ទឹក​ស៊ី​អ៊ីវ​១​យួរ ទឹក​ដោះ​គោ​២​កំប៉ុង ទឹក​ក្រូច​៥​កំប៉ុង ស្ករ​ស​២​កញ្ចប់​ តែ​៣​កញ្ចប់​ ចាន​ស្រាក់​១ ធុង​ទឹកកក​១ និង​ថវិកា​១០​ម៉ឺន​រៀល​។

នា​ឱកាស​នោះ​ដែរ លោក​នុត ពុធ​ដារ៉ា បាន​ពាំ​នាំ​នូវ​ប្រសាសន៍​ផ្តាំ​ផ្ញើ​សាក​សួរ​សុខ​ទុក្ខ​ពី​សំណាក់​សម្តេច​​តេជោ​ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ពី​ចម្ងាយ​ជូន​ដល់​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ទាំង​អស់​ ដែល​ជានិច្ច​កាល​សម្តេចទាំង​២​តែង​តែ​យក​ចិត្ត​ទុក​ដាក់​ និង​គិត​គូ​ពី​សុខ​ទុក្ខ​​របស់​បង​ប្អូន​ប្រជា​ពល​រដ្ឋ​​ដែល​ជួប​ការ​លំបាក​៕