ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលា​«ពិភព​ភាសា​» បើក​បង្រៀន​ជាង​កន្លះ​ខែ​បិទ​ទ្វារ​វិញ​ក្រោយ​ពី​ប្រមូល​លុយ​សិស្ស​បាន​រាប់​ពាន់​ដុល្លារ​​

12 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង​ ៖ សាលា«​ពិភព​ភាសា»​ ដែល​មាន​ទី​តាំង​​នៅ​ក្បែរ​ផ្លូវ​ជាតិ​លេខ​៥​ទល់​មុខ​សាខា​​ពន្ធ​ដា​​ខេត្ត​ ​​ស្ថិត​ក្នុង​ភូមិ​រំចេក​៤​ សង្កាត់​រតនៈ ក្រុង​បាត់​ដំបង​ បាន​បិទ​ទ្វារ​ឈប់​បង្រៀន​សិស្ស​​ កាល​ពី​ល្ងាច​ថ្ងៃ​ទី​៥ មិថុនា ២០១៣ បន្ទាប់​ពីសាលា​នេះ​​បើក​បង្រៀន​បា​ន​ប្រហែលជាង​កន្លះ​ខែ​ ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ និង​​​​​ប្រមូល​ប្រាក់បាន​​​​​រាប់​ពាន់​ដុល្លារ​ពី​សិស្ស​ជាង​២០​នាក់​ដែល​បង់​ចូល​រៀន​ ។

សាលា​​នេះ​​ស្ថិត​ក្នុង​ស្ថាន​ភាព​ស្ងាត់​ជ្រងំនៅ​ព្រឹក​ថ្ងៃ​ទី​៦ មិថុនា នេះ​។ នាយក​សាលា​នេះ​ឈ្មោះ​ឡុង ប៉ូលីន និង​បុគ្គ​លិក​ត្រូ​វ​បាន​គេ​ដឹង​ថា នាំ​គ្នា​ជម្លៀស​ខ្លួន​ចេញ​ពី​សាលា​ជា​បន្ត​បន្ទាប់​តាំង​ពីមុន​ពេល​បិទ​ទ្វារ​។

ជាមួយ​គ្នា​នេះ​ដែរ​ សិស្ស និង​អាណា​ព្យាបាល​ដែល​បាន​បង់​ប្រាក់​រួច​កំពុង​មាន​ប្រតិ​កម្ម​យ៉ាង​ខ្លាំង​ និង​ត្រៀម​ដាក់​ពាក្យ​​​ប្តឹង​នាយក​សាលា​នេះ​​ ប្រសិន​បើ​មិន​ចេញ​មុខ​ដោះ​ស្រាយ​៕