អាជីវករលក់ដូរនៅឆ្នេរអូរឈើទាលម្នាក់ត្រូវចោរប្លន់គ្រឿងអលង្ការអស់
ខេត្តព្រះសីហនុ ៖ អាជីវករលក់ដូរនៅឆ្នេរអូរឈើទាលម្នាក់ត្រូវចោរប្លន់ប្រដាប់អាវុធ២នាក់ភ្ជង់ប្លន់យកគ្រឿងអលង្ការអស់ពីខ្លួន ខណៈពេលជនរងគ្រោះកំពុងជិះកង់ហាត់ប្រាណ កាលពីវេលាម៉ោង៦ និង៤៥នាទីល្ងាច ថ្ងៃទី៥ មិថុនា ២០១៣ នៅតាមបណ្តោយផ្លូវភ្លោះឆ្ពោះទៅបន្ទាយប៉េអឹមខេត្តព្រះសីហនុ ត្រង់ចំណុចក្រុមទី១៥ ភូមិ៤ សង្កាត់៤ ។
ចែករំលែកព័តមាននេះ