ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូបភាព​ប្លែក​ៗ​គួរ​ឱ្យ​ចាប់​អារម្មណ៍​ប្រចាំ​ខែ​ឧសភា​

12 ឆ្នាំ មុន

១-​ឆ្មា​សម្ដែង​សៀក​
តារា​កំប្លែង​ដ៏​ល្បី​ឈ្មោះ​ជនជាតិ​រុស្សុី​​ បាន​បង្ហាញ​សមត្ថភាព​របស់​ឆ្មា​នៅ​វគ្គទី​១​ ក្នុង​រោង​សៀក​ក្រុង​មូស្គូ​ ប្រទេស​រុស្សុី​ ។​
២-​នាំ​គ្នា​ទូល​ត្រី​
អ្នក​នេសាទ​ជនជាតិ​សូម៉ាលី​ទូល​ត្រី​ចេញ​ពីទូក​ដែល​ចត​នៅ​កំពង់​ផែ​ឆ្ពោះ​ទៅ​ទី​ផ្សារ​ក្នុង​ទី​ក្រុង​ម៉ូហ្គាឌីស៊ូ​ ។​

១-​ឆ្មា​សម្ដែង​សៀក​
តារា​កំប្លែង​ដ៏​ល្បី​ឈ្មោះ​ជនជាតិ​រុស្សុី​​ បាន​បង្ហាញ​សមត្ថភាព​របស់​ឆ្មា​នៅ​វគ្គទី​១​ ក្នុង​រោង​សៀក​ក្រុង​មូស្គូ​ ប្រទេស​រុស្សុី​ ។​
២-​នាំ​គ្នា​ទូល​ត្រី​
អ្នក​នេសាទ​ជនជាតិ​សូម៉ាលី​ទូល​ត្រី​ចេញ​ពីទូក​ដែល​ចត​នៅ​កំពង់​ផែ​ឆ្ពោះ​ទៅ​ទី​ផ្សារ​ក្នុង​ទី​ក្រុង​ម៉ូហ្គាឌីស៊ូ​ ។​
៣-​បុណ្យ​ផ្សង​រក​កូន​ប្រុស​នៅ​នេប៉ាល់​
ពិធី​បុណ្យ​ផ្សង​រក​កូន​ប្រុស​នៅ​ប្រទេស​នេប៉ាល់​ បាន​រៀប​ចំ​យ៉ាង​ឱ​ឡារិក​ក្នុង​ទី​ក្រុង​ឡាលីត​ពូរ៉ា​ ដោយ​មាន​បោះ​ផ្លែ​ដូង​ពី​ទី​ខ្ពស់​ បើ​នរណា​រើស​បាន​គេជឿ​ថា​នឹង​មាន​សំណាង​ល្អ​ទទួល​បាន​កូន​ប្រុស​ ។​
៤-​ទិដ្ឋ​ភាព​ថត​ពី​លើ​អគារខ្ពស់
រូប​ភាព​ថត​ពីលើ​អគារ​ប៊ើច កាលីហ្វា​ ជា​អគារ​ខ្ពស់​បំផុត​នៅ​លើ​ពិភពលោក​​ បាន​បង្ហាញ​ឱ្យ​ឃើញ​សំណង់​ក្នុង​ក្រុង​ឌូបៃ​​​ ដែល​សេដ្ឋកិច្ច​ក្នុង​ប្រទេស​កំពុង​រីក​ចម្រើន​ ។​
៥-​កូន​កំលោះ-ក្រមុំ​កូរ៉េ​ខាង​ត្បូង​ធាក់​កង់​ត្រឡប់​ទៅ​សណ្ឋាគារ​
ការ​ជិះ​កង់​រវាង​អ្នក​ទាំង​ពីរ​បាន​រៀប​ចំឡើង​​ក្រោយ​ពី​បញ្ចប់​ពិធី​អាពាហ៍​ពិពាហ៍​នៅ​ឯ​វិហារ​មួយ​ក្នុង​ទី​ក្រុង​ប្រាក​ ជា​ក្រុង​បុរាណ​ឆ្ពោះ​ទៅ​សណ្ឋាគារ​គឺ​ជា​កន្លែង​ក្រេប​ចន្ទ​ទឹកឃ្មុំ​នៅ​ក្នុង​ប្រទេស​ឆែក​ ។​
៦-​ឡើង​ភ្នំប្រើ​រយៈ​ពេល​ខ្លី​
លោក​ហ្សង់​ ម៉ៃឃើល​ កាស់​សាណូវ៉ា​ អ្នក​ឡើង​ភ្នំ​ជនជាតិ​បារាំង​ បានចំណាយពេល​៦៨​នាទី​និង​២៦វិនាទី​​ សួ​តាម​ដែក​ជណ្ដើរ​យន្ដ​ «ប៉ៃ​លុង​»​ ដែល​សាង​សង់​អែប​នឹង​ជញ្ជាំង​ថ្មភ្នំ​ នៅ​តំបន់​ហ៊ូណាន​ ប្រទេស​ចិន​ ។​
៧-ក្រុម​តន្ដ្រី​ប្រគំ​ភ្លេង​ច្នៃ​ពី​បន្លែ​
ក្រុមតន្ដ្រី​ «​អ៊័រកេស្ដា​​ វីយែន​»​ ប្រគំ​តន្ដ្រី​ច្នៃ​ពី​បន្លែ​ក្នុង​អំឡុង​ពេល​ហាត់​សម​ មុន​ពេល​រៀប​ចំ​ប្រគំ​តន្ដ្រី​ ដើម្បី​ប្រារព្ធ​ខួប​១០០​ឆ្នាំ​ នៃ​ទីផ្សារ​«សាន​់​មីហ្គេល​»​ក្រុង​ម៉ាឌ្រីត​ ប្រទេស​អេស្ប៉ាញ ។​
៨-​ឆ្កែ​សែន​ចេះ​បឺត​ភេសជ្ជៈ​
ឆ្កែ​បឺត​ភេសជ្ជៈ​ពី​ទុយោ​ក្នុង​ដប​ប្លាស្ទិក​​ ខណៈ​ពេល​ថ្លែង​សន្និសីទ​កាសែត​ ក្នុង​ពិធី​តាំង​ពិព័រណ៍​ «​ឆ្កែ​ និង​សត្វ​ចិញ្ចឹម​»​ នៅ​ទីក្រុង​ដត​ម៉ាន់​ប្រទេស​អាល្លឺម៉ង់​ ។​
៩-​ម៉ូតូ​កង់​ធំ​ដូច​ត្រាក់​ទ័រ​
បុរស​ជនជាតិ​ចិន​ម្នាក់​នៅ​តំបន់​ស្វយ័ត ស៊ីន​ជាំង​ បាន​បង្ហាញ​ម៉ូតូ​ធំ​ដែលច្នៃ​ដោយ​ខ្លួន​ឯង​ក្នុង​រង្វង់​ទឹក​ប្រាក់​៨.០០០​យាន់​ ។​
១០-​សួន​ច្បារ​មាន​រូប​រាង​ជា​បេះ​ដូង​
សួន​ច្បារ​ «​ក្រាប​»​ ស្ថិតក្នុង​ទីក្រុង​សាន​ហ្វ្រាន់​ស៊ីស្កូ​ សហរដ្ឋ​អាមេរិក​ ត្រូវ​គេ​រចនា​រុក្ខ​ជាតិ​ដែល​មាន​ស្លឹក​ និង​មែក​ចេញ​ជា​រូប​បេះដូង៕