ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Cellcard ផ្តល់​រង្វាន់​ពិសេស​ដល់​អតិ​ថិ​ជន​​1​ខែ​​1លាន​រៀល​ពេញ​1​ជីវិត

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ​៖ ក្រុមហ៊ុន​​Cellcard ដែល​ជា​បណ្ដាញ​ទូរស័ព្ទ​ចល័ត​ដ៏ធំ​ជាងគេ​នៅ​ក្នុង​ប្រទេស​កម្ពុជា នឹងផ្ដល់​ជូននូវ​រង្វាន់​ដ៏​ពិសេស ​មិន​ធ្លាប់មាន​នៅក្នុង​ប្រទេស​កម្ពុជា គឺរង្វាន់​ឈ្នះ​ទឹក​ប្រាក់​១​លាន​រៀលក្នុង​​១​ខែ​ពេញ​មួយ​ជីវិត​របស់​អតិ​ថិ​ជន ។ ​រង្វាន់នេះ​នឹងផ្ដល់​ជូន​អតិ​ថិជន​ចំនួន​៤រូប​ដែលបាន​ប្រើ​ប្រាស់​ប្រព័ន្ធទូរ​ស័ព្ទ​ចល័ត Cellcard ហើយ​ការ​ចាប់​រង្វាន​់នេះ នឹង ធ្វើ​ឡើងនៅ​

រាជ​ធានី​ភ្នំពេញ ​៖ ក្រុមហ៊ុន​​Cellcard ដែល​ជា​បណ្ដាញ​ទូរស័ព្ទ​ចល័ត​ដ៏ធំ​ជាងគេ​នៅ​ក្នុង​ប្រទេស​កម្ពុជា នឹងផ្ដល់​ជូននូវ​រង្វាន់​ដ៏​ពិសេស ​មិន​ធ្លាប់មាន​នៅក្នុង​ប្រទេស​កម្ពុជា គឺរង្វាន់​ឈ្នះ​ទឹក​ប្រាក់​១​លាន​រៀលក្នុង​​១​ខែ​ពេញ​មួយ​ជីវិត​របស់​អតិ​ថិ​ជន ។ ​រង្វាន់នេះ​នឹងផ្ដល់​ជូន​អតិ​ថិជន​ចំនួន​៤រូប​ដែលបាន​ប្រើ​ប្រាស់​ប្រព័ន្ធទូរ​ស័ព្ទ​ចល័ត Cellcard ហើយ​ការ​ចាប់​រង្វាន​់នេះ នឹង ធ្វើ​ឡើងនៅ​ក្នុងខែ​មិថុនា ឆ្នាំ២០១៣ គឺមួយ​សប្ដាហ៍​ចាប់​​ម្ដង និង​មួយ​ដង​យកអតិ​ថិជ​នម្នាក់ ​សរុប​គឺជ្រើស​​រើស​យក​បួន​នាក​់ក្នុង​កម្ម​វិធី​នេះ ។

លោក Ian Watson នាយក​ប្រតិ​បត្តិ​ក្រុម​ហ៊ុន Cellcard​បានមាន​ប្រសាសន៍​ក្នុងកិច្ច​សម្ភាសន៍​មួយ​កាល​ពីរ​សៀល​ថ្ងៃទី៤ មិថុនា ឆ្នាំ ២០១៣ ឱ្យដឹង​ថា​ ក្រុម​ហ៊ុនបានអនុ​វត្តនូវ​កម្ម​វិធី​ពិសេសៗ​ជា​ច្រើន​រួច​មកហើយ​សម្រាប់​អតិ​ថិ​ជន​ ដូចជា​ការផ្ដល់​រង្វាន់​១ម៉ឺន​ដុល្លារ​​ក្នុង​មួយ​ថ្ងៃ ​និង​ការ​ផ្ដល់​ជូន​រថយន្ត​ជា​ដើម ។ ​​ដោយ​សារ​ការ​ផ្ដល់នូវ​រង្វាន់ជា​ច្រើននេះ​ហើយទើប​ក្រុម​ហ៊ុន​ចង់ផ្ដល់ន​ូវ​រង្វាន់ ដែល​មាន​រយៈ​ពេល​​វែង​ផងដែរ​សម្រាប់​អតិ​ថិ​ជន ។

លោក​បន្តថា លក្ខខណ្ឌ​នៃការ​ចូលរួម​ក្នុង​កម្ម​វិធី​ពិសេស ​ដើម្បីឈ្នះ​រង្វាន​់១​លាន​រៀល​ក្នុង​១​ខែពេញមួយ​​ជីវិត​នេះ​បាន​ គឺអតិ​ថិជន​គ្រាន់​តែ​បញ្ចូលទឹក​ប្រាក់ក្នុង​ទូរស័ព្ទ​ដៃ​ប្រព័ន្ធ​Cellcard​យ៉ាង​តិច​១​ដុល្លារ​ឡើង​ លេខ​ទូរស័ព្ទនោះ​នឹង​ត្រូវ​បានរាប់​បញ្ចូល​ទៅ​ក្នុង​ការ​ចាប់​រង្វាន់ដោយ​ស្វ័យ​ប្រវត្តិ​ ដែល​កា​រចាប​់រងា្វន់​នេះនឹង​ធ្វើឡើង​នៅ​រៀង​រាល់ថ្ងៃ​អាទិត្យ​វេលាម៉ោង​៦​និង​៤៥​នាទី​ដល់​ម៉ោង​៧ល្ងាច នៅស្ថានីយ​ទូរទស្សន៍​ស៊ី​ធី​អិន​ ។  ហើយ​អតិថិជន​ដែលបាន​ឈ្នះ​រង្វាន់​ក្នុង​កម្ម​​​វិធី​នេះ​ នឹង​ត្រូវ​​បានទទួល​ទឹកប្រាក់​១​លាន​រៀល​ជា​រៀងរាល់​ខែ​ ដោយមាន​ការចុះ​ហត្ថ​លេខា​ព្រម​ព្រៀង​ពី​ក្រុម​ហ៊ុន និង​អតិ​ថិជនដែល​ឈ្នះ​នោះ​ ។ អតិថិជនដែលឈ្នះ​រង្វាន់​ក្នុង​កម្ម​វិធី​នេះ​ផង​ដែរ​ នឹងទទួល​បានទឹក​ប្រាក់ហើយ​និង​អាច​បើកប្រាក់​នេះបាន​នៅធនា​គារ​អេស៊ីលី​ដា​ទូ​ទាំង​ប្រទេស​កម្ពុជា ។

លោក​នាយក​ប្រតិ​បត្តិរូប​នេះ​បាន​បន្ថែម​ថា ទឹក​ប្រាក់នេះ​អាចបើក​បានរៀង​រាល់ខែ លុះ​ត្រា​តែ​អតិថិជន​ដែលឈ្នះ​ក្នុងកម្ម​វិធីនៅ​តែប្រើ​ប្រាស់​បណ្ដាញ​ប្រព័ន្ធទូរ​ស័ព្ទ Cellcard តែបើ​ក្នុង​ករណី​បាត់បង់​ទូរស័ព្ទ ឬ​ក៏ស៊ីម​ដោយ​ប្រការ​ណា​មួយ​ដូច​ជា​គ្រោះ​ថ្នាក់​ផ្សេងៗ​ជា​ដើម​នោះ​​ អតិ​ថិ​ជន​ដែល​ឈ្នះរ​ូប​នោះ​ត្រូវ​រាយ​ការណ៍​ជា​បន្ទាន់​មក​​កា​រិយា​ល័យ​កណ្ដាល​ ដើម្បី​ឱ្យ​បុគ្គ​លិក​ក្រុម​ហ៊ុន​ធ្វើការ​បើកយក​លេខថ្មី​ហើយ​នៅ​តែ​បន្ត​បើក​ប្រាក់១​លាន​រៀល​ក្នុ​ង​១ខែដដែល ។ ហើយ​​នៅ​រៀង​​​រាល់ប្រាំ​មួយ​ខែ​ម្ដង​​ អតិ​ថិជន​ដែល​ឈ្នះ​រង្វាន់​ត្រូវបាន​អញ្ជើញ​មក​ក្រុម​ហ៊ុន ​ដើម្បី​ធ្វើ​ការ​សម្ភាសន៍ និង​អាច​ផ្ដល់​ឱកាស​ត្រួត​ពិនិត្យ​ពី​ទម្រង់​បែបប​ទរបស់​អតិ​ថិ​ជន ។

អតិ​ថិជន​ត្រូវ​តែ​នៅប្រើ​ប្រាស់​លេខ​ទូរ​ស័ព្ទរបស់​ប្រព័ន្ធ​Cellcard ដើម្បីធា​នាថា​ អតិថិ​ជននៅ​តែ​អាច​បើក​ប្រាក់១លាន​រៀល​រៀងរាល់​ខែ​បាន ​បើ​សិន ​ជា​អតិថិ​ជន​មិន​បាន​មក​តាម​ការ​កំណត់​នោះ​ទេ ​ប្រាក់​នោះ​មិនអាច​ផ្ទេរចូល​ទៅក្នុង​​​គណនី​​ធនា​គារ​បាន​ទេ ។
គួរ​បញ្ជាក់​ថា​ ប្រាក់រង្វាន់​១លាន​រៀល​សម្រាប់​​អតិ​ថិជន​ក្នុង​មួយ​ខែ​ អាចបើក​បាន​រហូត​នៅ​ក្នុង​ពេលដែល​អតិ​ថិ​ជន​នោះ​នៅ​មាន​ជីវិត ​នៅ​ពេល​ដែល​អតិ​ថិ​ជន​​​​ឈ្នះ​រង្វាន់​ណា​ម្នាក់​បាត់​បង់​ជីវិត​ ប្រាក់នោះ​នឹង​បញ្ចប់ដោយ​មិន​អាច​ឱ្យ​អ្នក​ផ្សេងណា​ម្នាក់មក​បើក​ជំនួស​បាន​នោះ​ទេ ៕