ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដូវ​ក្ដៅ​នៅ​កម្ពុជា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សរសៃ​សក់​និង​ស្បែក​ក្បាល​លោក​អ្នក​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​ រដូវ​ក្ដៅ​នៅ​កម្ពុជា​បាន​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​ខ្លាំង​ដល់​សរសៃ​សក់​ និង​ស្បែក​ក្បាល​ ។​ នេះ​បើ​យោង​តាម​អ្នក​ឯក​ទេស​ថែ​រក្សា​សរសៃ​សក់​លំដាប់​ថ្នាក់អន្ដរជាតិ​របស់​ក្រុមហ៊ុន​ យូនីលីវើ​​ ។​ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ ដើម្បី​ការ​ពារ​ការ​ខូច​គល់​សក់​ ដែល​បណ្ដាល​ឱ្យ​សក់​មិន​លូត​លាស់​ ពួក​គេ​គួរ​តែ​ជ្រើស​រើស​ផលិត​ផល​ដែល​ត្រូវ​តាម​ប្រភេទ​សក់​ និង​ស្បែក​ក្បាល​ និង​ការ​

រាជធានីភ្នំពេញ ៖​ រដូវ​ក្ដៅ​នៅ​កម្ពុជា​បាន​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​ខ្លាំង​ដល់​សរសៃ​សក់​ និង​ស្បែក​ក្បាល​ ។​ នេះ​បើ​យោង​តាម​អ្នក​ឯក​ទេស​ថែ​រក្សា​សរសៃ​សក់​លំដាប់​ថ្នាក់អន្ដរជាតិ​របស់​ក្រុមហ៊ុន​ យូនីលីវើ​​ ។​ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ ដើម្បី​ការ​ពារ​ការ​ខូច​គល់​សក់​ ដែល​បណ្ដាល​ឱ្យ​សក់​មិន​លូត​លាស់​ ពួក​គេ​គួរ​តែ​ជ្រើស​រើស​ផលិត​ផល​ដែល​ត្រូវ​តាម​ប្រភេទ​សក់​ និង​ស្បែក​ក្បាល​ និង​ការ​ផ្លាស់​ប្ដូរ​អាកាសធាតុ​ ។​ ការ​ម៉ាស្សា​លើ​ស្បែក​ក្បាល​ ដើម្បី​បង្កើន​ចលនា​ឈាម​រត់​បាន​ស្រួល​​ និង​កក់​សក់​ឱ្យ​បានទៀត​ទាត់​យ៉ាង​ហោច​ណាស់​ក្នុង​រយៈ​ពេល​២​ថ្ងៃ​ម្ដង​ គឺ​អាច​ជួយ​កម្ចាត់​ធូលី​ និង​ស្បែក​ក្បាល​ដែល​មាន​ប្រេង​ច្រើន​ផង​ដែរ​ ។​

យោង​តាម​លោក​ Vilaphanh Khia​m​m​a​n​i​v​o​​n​g​ អ្នក​ឯក​ទេស​ថែ​រក្សា​សរសៃ​សក់​លំដាប់​ថ្នាក់​អន្ដរជាតិ​មក​ពី​ប្រទេស​ថៃ​បាន​ឱ្យ​ដឹង​ថា​ ផល​ប៉ះពាល់​នៃ​រដូវ​ក្ដៅ​នៅ​កម្ពុជា​ អាច​បណ្ដាល​ឱ្យ​ស្បែក​ក្បាល​ខូច​ ។​ អ្នក​ឯក​ទេស​ថែ​រក្សា​សរសៃ​សក់​របស់​ក្រុមហ៊ុន​ យូនីលីវើ​ ដែល​បាន​ធ្វើ​ដំណើរ​មក​កម្ពុជា​ ដើម្បី​ផ្ដល់​ការ​ណែ​នាំ​ក្នុង​នាម​ផលិត​ផល​សាប៊ូ​កក់​សក់​ Clear អះអាង​ថា​ កម្ដៅ​ថ្ងៃ​ ធូលី​ និង​ការ​បែកញើស​ច្រើន​នៅ​រដូវ​ក្ដៅ​អាច​ធ្វើ​ឱ្យ​សក់​ និង​ស្បែក​ក្បាល​ខូច​ ។​ ដើម្បី​ការពារ​សក់​ខូច​ដែល​បណ្ដាល​មកពី​រដូវ​ក្ដៅ​នៅ​កម្ពុជា​​ លោក​ Vilaphanh Khia​m​m​a​n​i​v​o​n​g​​ បាន​ណែ​នាំ​ដល់​បុរស​ និង​ស្រ្ដី​ឱ្យ​ជ្រើស​រើស​ផលិត​ផល​ថែ​រក្សា​សក់​ណា​ដែល​អាច​សម្អាត​ដល់​ប្រទាប់​ក្នុង​ និង​ជួយ​ឱ្យ​សក់​មាន​ភាព​រស់​រវើក​ ។​

លោក​​ Vilaphanh Khiammanivong មាន​ប្រសាសន៍ថា​ ការ​ផ្លាស់​ប្ដូរ​អាកាស​ធាតុ​នៅ​ក្នុង​ប្រទេស​កម្ពុជា​​ គឺ​ដូច​នៅ​ក្នុង​ប្រទេស​ដទៃ​ទៀត​ក្នុង​តំបន់​អាស៊ី​ដែរ​ ។​ ការ​ទុក​ឱ្យ​សក់​ខូច​ដោយ​មិន​ព្យាបាល​ និង​ការ​មិន​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​ការ​ថែ​រក្សា​សក់​ និង​ស្បែក​ក្បាល​អាច​បណ្ដាល​ឱ្យ​ស្បែក​ក្បាល​ឡើង​ប្រេង​ និង​បង្ក​ឱ្យ​កើត​អង្គែ​ ។​ លោក​ Vilaphanh Khiammanivong បន្ថែម​ថា​ ដើម្បី​ចៀង​វាង​រាល់​បញ្ហា​ទាំងនេះ​នៅ​រដូវ​ក្ដៅ​ ក្នុង​នាម​ក្រុមហ៊ុន​ យូនីលីវើ​ សូម​ណែ​នាំ​លោក​អ្នក​ឱ្យ​ប្រើ​ប្រាស់​ផលិត​ផល​សាប៊ូ​កក់សក់​ Clear​ដែល​មាន​សារធាតុ​ចិញ្ចឹម​ Nutrium10 និង​ជី​អង្កាម​ក្នុង​ការ​ជួយ​ឱ្យ​ស្បែក​ក្បាល​ត្រជាក់​ និង​កាត់​បន្ថយ​ភាព​រមាស់​ផង​ដែរ​ ។​
ក្រុមហ៊ុន​ យូនីលីវើ​ កម្ពុជា​ បាន​ន​ិង​កំពុង​បើក​កម្មវិធី​អប់រំ​ពី​ការ​ថែ​រក្សា​សក់​ និង​ព្យាបាល​សក់​ជា​បន្ដ​បន្ទាប់​ទូទាំង​ប្រទេស​ ។​ កម្មវិធី​នេះ​ មាន​ការ​ចូល​រួម​ទាំង​បុរស​ និង​ស្រ្ដី​ជា​ច្រើន​នាក់​ ។​
ក្រុមហ៊ុន​ យូនីលីវើ​ គឺ​ជា​ក្រុមហ៊ុន​ផ្គត់​ផ្គង់​ផលិត​ផល​ប្រើ​ប្រាស់​ឈាន​មុខ​គេ​មួយ​នៅ​លើ​ពិភពលោក​ ដែល​មាន​ប្រតិបត្ដិការ​រឹង​មាំ​នៅ​ក្នុង​ប្រទេស​ជាង​១០០​ និង​លក់​ផលិត​ផល​នៅ​ក្នុង​ប្រទេស​ចំនួន​១៩០​ ។​ ផលិត​ផល​របស់​ក្រុមហ៊ុន​ យូនីលីវើ​ ត្រូវ​បាន​ប្រជា​ពលរដ្ឋ​ប្រើ​ប្រាស់​ជាង​ ២.០០០​លាន​ដង​ក្នុង​មួយ​ថ្ងៃ​នៅ​ទូទាំង​ពិភព​លោក​ ហើយ​ក្រុមហ៊ុន​ខិត​ខំ​ដើម្បី​បង្កើត​អនាគត​ល្អ​ប្រសើរ​ជា​រៀង​រាល់​ថ្ងៃ​ និង​ជួយ​ប្រជាជន​ឱ្យ​មាន​អារម្មណ៍​ល្អ​ មាន​សម្ផស្ស​ស្រស់​ស្អាត​ និង​រីករាយ​នឹង​ជីវភាព​រស់​នៅ​ជាមួយ​នឹង​ផលិត​ផល​ និង​សេវា​ដែល​ល្អ​សម្រាប់​ខ្លួន​ឯង​ផង​ និង​ល្អ​សម្រាប់​អ្នក​ដទៃ​ផង​ ។​

ក្រុមហ៊ុន​ យូនីលីវើ​ ចាប់​ផ្ដើម​ប្រតិបត្ដិការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​តាំង​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០០៣។​ ក្រុមហ៊ុន​មាន​មោទនភាព​ក្នុង​ការ​ដើរ​តួ​នាទី​យ៉ាង​សកម្ម​នៅ​ក្នុង​សង្គម​កម្ពុជា​ ស្ទើរ​តែ​គ្រប់​វិស័យ​ក្នុង​នោះ​រួម​មាន​តាំង​ពី​ការ​ផ្គត់​ផ្គង់​ផលិតផល​អាហារ​បំប៉ន​ រហូត​ដល់​ផលិត​ផល​លើក​កម្ពស់​អនាម័យ​ ៕​