ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិភូ​អ្នក​កាសែត​ខេត្ត​ចន្ទ​បូរី-ថៃ​ធ្វើ​ទស្សន​កិច្ច​នៅ​ខេត្ត​បាត់​ដំបង​

12 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង​ ៖ ប្រតិភូ​ថៃ​ប្រមាណ​៥០​នាក់​ ក្នុង​នោះ​មាន​អ្នក​សារ​ព័ត៌​មាន​៣៤​នាក់​ និង​មន្ត្រី​រាជការ​ក្នុង​ខេត្ត​ចន្ទ​បូរីផង​ បាន​ធ្វើ​ដំណើរ​ចូល​មក​ខេត្ត​បាត់​ដំបង​តាម​ច្រក​ដូងក្នុង​ស្រុក​កំរៀង​ កាល​ពី​វេលាថ្ងៃ​ត្រង់​ ទី​២៦​ ឧសភា​ ដោយ​មាន​ការ​អនុញ្ញាត​ និង​ទទួល​រៀបចំ​ពី​មន្ត្រី​​សាលាខេត្ត​​ ដើម្បី​ពង្រឹង​សម្ព័ន្ធមេត្រី​ភាព​រវាង​ខេត្ត​ច័ន្ទ​បូរី​របស់​ថៃ​ និង​ខេត្ត​បាត់​ដំបង​ ដែល​មាន​ភូមិ​ផង​របង​ជាប់​គ្នា​

ខេត្ត​បាត់​ដំបង​ ៖ ប្រតិភូ​ថៃ​ប្រមាណ​៥០​នាក់​ ក្នុង​នោះ​មាន​អ្នក​សារ​ព័ត៌​មាន​៣៤​នាក់​ និង​មន្ត្រី​រាជការ​ក្នុង​ខេត្ត​ចន្ទ​បូរីផង​ បាន​ធ្វើ​ដំណើរ​ចូល​មក​ខេត្ត​បាត់​ដំបង​តាម​ច្រក​ដូងក្នុង​ស្រុក​កំរៀង​ កាល​ពី​វេលាថ្ងៃ​ត្រង់​ ទី​២៦​ ឧសភា​ ដោយ​មាន​ការ​អនុញ្ញាត​ និង​ទទួល​រៀបចំ​ពី​មន្ត្រី​​សាលាខេត្ត​​ ដើម្បី​ពង្រឹង​សម្ព័ន្ធមេត្រី​ភាព​រវាង​ខេត្ត​ច័ន្ទ​បូរី​របស់​ថៃ​ និង​ខេត្ត​បាត់​ដំបង​ ដែល​មាន​ភូមិ​ផង​របង​ជាប់​គ្នា​តាំងពី​យូរ​លង់​ណាស់​មក​ហើយ ។​

លោក​ សំនុក​ វិសុទ្ធ​ តំណាង​អ្នក​កាសែត​ថៃ​ថ្លែង​ថា​ នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​ក្រុម​លោក​បាន​មក​កាន់​ខេត្ត​បាត់​ដំបង​ ដោយ​មាន​ទាំង​អំណោយ​បន្តិច​បន្តួច​ជា​តំណាង​នៃទឹក​ចិត្ត​ស្រឡាញ់​រាប់​អាន​គ្នា​យក​មក​ចែក​ជូន​ដល់​ជន​ក្រី​ក្រ​ និង​កុមារ​កំព្រា​នៅ​ក្នុង​ខេត្ត​បាត់​ដំបង​នេះ ។ ប៉ុន្តែគោល​បំណង​សំខាន់​ធំ​នោះ​ គឺ​ការ​រួម​គ្នា​លើ​វិស័យ​ព័ត៌​មាន​ដែល​តែងតែ​កើត​មាន​ជា​ហូរ​ហែ​មក​នោះ​នៅ​តាមខ្សែ​បន្ទាត់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​ឱ្យ​ទទួល​បាន​នូវ​ព័ត៌​មាន​ពិតៗ​ និង​មាន​ដំណោះ​ស្រាយ​រាល់​បញ្ហា​ដែល​កើត​មាន​ឡើង​ឱ្យ​ចំ​ចំណុច​ ។ ចំណែក​ផ្នែក​មួយ​ទៀត​គឺ​ជួយ​ជំរុញ​វិស័យ​សេដ្ឋ​កិច្ច​ឱ្យ​កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ​ឡើង​ដល់​ប្រជា​ពលរដ្ឋ​ដែល​កំពុង​រក​ស៊ី​ដោះ​ដូរ​ជា​មួយ​គ្នា​តាម​ព្រំដែន​ ។​

លោក​ សំនុក​ វិសុទ្ធ​ បាន​បន្ត​ទៀត​ថា​ ក្នុង​ពេល​ជួប​ជុំ​គ្នា​នៅ​សាលា​ខេត្ត​បាត់​ដំបង​ លោក​បាន​ព្យាយាម​រក​ជួប​អ្នក​កាសែត​កម្ពុជា​ដែល​មាន​អាជីព​ដូចគ្នា​ ដើម្បី​ពង្រឹង​វិស័យ​ព័ត៌​មាន​ជា​មួយ​គ្នា​ តែពុំ​បាន​ជួប​ឬ​ស្គាល់​អ្នកណា​ម្នាក់​ឡើយ។ ដោយ​ែឡក​ កម្មវិធី​បាន​ជំរុញ​ឱ្យ​មាន​ទស្សនកិច្ច​សិក្សា​នៅ​ប្រាសាទ​បាណន់​ ក្នុង​ស្រុក​បាណន់​ ខេត្ត​បាត់​ដំបង​ និង​ជា​ការ​បញ្ចប់​ដំណើរ​ទស្សន​កិច្ច​នេះ​ដែរ​ ទើប​បាន​ជួប​តំណាង​កាសែត​កោះ​សន្តិ​ភាព​ម្នាក់​ដើម្បី​ធ្វើ​ការ​ប្រាស្រ័យ​ទាក់​ទង​គ្នា​ និង​បញ្ជាក់​ពី​គោល​បំណង​លើ​វិស័យ​ព័ត៌មាន​នេះ​រួម​ជា​មួយ​គ្នា ។​

លោក​ ហួត​ សុងហាក់​ តំណាង​សារ​ព័ត៌​មាន​កោះ​សន្តិ​ភាព​បញ្ជាក់​ថា​ នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​មាន​អ្នកសារព័ត៌​មាន​ខេត្ត​ចន្ទ​បូរី​បាន​មក​ដល់​ទី​នេះ​បន្ទាប់​ពី​មាន​ផ្លូវ​ថ្នល់​ស្រួល​ និង​មាន​ទំនាក់​ទំនង​ល្អ​រវាង​ប្រទេស​យើង​ទាំង​ពីរ​ ។ យើង​បាន​ព្យាយាម​ជួប​ផ្លាស់​ប្តូរ​ព័ត៌​មាន​គ្នា​ទៅ​វិញ​ទៅ​មក​ឱ្យ​ទទួល​បាន​នូវ​សុក្រឹត​ភាព​ និង​លឿន​រហ័ស​ ទទួល​បាន​គុណ​ភាព​ដើម្បី​ជា​ប្រយោជន៍​រៀងៗ​ខ្លួន ។ លោក​បន្ត​ទៀត​ថា​ កន្លងមក​មានតែ​ប្រតិភូ​ខេត្ត​ស្រះ​កែវ​ និង​ក្រុង​បាង​កក​មក​ដល់​ទី​នេះ​ តែ​ពេល​នេះ​យើង​បាន​ទទួល​ខេត្ត​ចន្ទ​បូរី​មួយ​ទៀត​គឺ​ជា​មិត្ត​សារ​ព័ត៌​មាន​ដ៏​ល្អ​សម្រាប់​យើង​រួម​សហការ​គ្នា ៕​