ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​អុ្នករត់​តាក់​ស៊ីខ្មែរ មាន​ប្រតិ​កម្មអំពី​ក្រុម​អ្នក​រត់​តាក់​ស៊ី​វៀតណាម​ចូល​ដណ្តើម​ម៉ូយ​ដល់​ក្នុងក្រុង​បានលុង

12 ឆ្នាំ មុន

ខេត្តរតនគិរី ៖ ក្រុម​អ្នក​រត់​តាក់​ស៊ី​ខ្មែរ​មាន​ប្រភេទ​រថយន្ត​​ទួរីស និង​សាំងយ៉ុង​នៃចំណត​ផ្សារក្រុង​បាន​លុង​ទាំង​អស់​មាន​ប្រតិ​កម្ម​​យ៉ាង​​ខ្លាំង​ បន្ទាប់​ពីខ្លួន​​អស់​​ម៉ូយ​ដឹក ដោយ​សារក្រុម​អ្នក​រត់​​តាក់​ស៊ីវៀត​​ណាម​​ចូល​មកដណ្តើមម៉ូយ​របស់​ពួកគាត់​ដល់​ក្នុងដីខ្មែរ​ក្រុង​បាន​លុងតែម្តង ។

ប្រភព​ព័ត៌មាន​ឱ្យ​ដឹងថា នារយៈពេល​​២​-៣ខែ​​ចុង​ក្រោយ​នេះ មានក្រុម​អ្នក​​រត់​តាក់ស៊ី​វៀតណាម ប្រើរថយន្ត​​ប្រភេទ​១៥​កៅអី និង២៥​កៅអី ពី​៦-៧​គ្រឿង​

ខេត្តរតនគិរី ៖ ក្រុម​អ្នក​រត់​តាក់​ស៊ី​ខ្មែរ​មាន​ប្រភេទ​រថយន្ត​​ទួរីស និង​សាំងយ៉ុង​នៃចំណត​ផ្សារក្រុង​បាន​លុង​ទាំង​អស់​មាន​ប្រតិ​កម្ម​​យ៉ាង​​ខ្លាំង​ បន្ទាប់​ពីខ្លួន​​អស់​​ម៉ូយ​ដឹក ដោយ​សារក្រុម​អ្នក​រត់​​តាក់​ស៊ីវៀត​​ណាម​​ចូល​មកដណ្តើមម៉ូយ​របស់​ពួកគាត់​ដល់​ក្នុងដីខ្មែរ​ក្រុង​បាន​លុងតែម្តង ។

ប្រភព​ព័ត៌មាន​ឱ្យ​ដឹងថា នារយៈពេល​​២​-៣ខែ​​ចុង​ក្រោយ​នេះ មានក្រុម​អ្នក​​រត់​តាក់ស៊ី​វៀតណាម ប្រើរថយន្ត​​ប្រភេទ​១៥​កៅអី និង២៥​កៅអី ពី​៦-៧​គ្រឿង​ជារៀងរាល់​ថ្ងៃ ចូល​មកដឹក​កភ្ញៀវជា​ជន​ជាតិខ្មែរ និង​ជនជាតិ​វៀតណាម ពីក្រុងបានលុង​ទៅ​កាន់​វៀតណាម តាមច្រកទ្វារអន្តរជាតិ​អូយ៉ាដាវ ។ ហេតុ​ការណ៍​នេះ​​បាន​បង្ក​ជាប្រតិ​កម្ម​ពី​សំណាក់ក្រុម​អ្នក​​​រត់​តាក់​ស៊ីខ្មែរ​ដែល​បាន​ត្អូញ​ត្អែ​ថា ខ្លួន​អត់​មានម៉ូយ​ជិះ​​ដូច​មុន​​ទៀត​ទេ ។

ក្រុម​អ្នក​រត់​តាក់​ស៊ី​ខ្មែរ​បាន​សំណូម​នៅថ្ងៃ​ទី​៥ មិថុនា ២០១៣ នេះ ដល់​អាជ្ញាធរ​ខេត្ត​​ និង​​ម្ចាស់​ចំណត​ផ្សារ​បានលុង មេត្តា​ជួយ​ដោះស្រាយ​បញ្ហា​​​នេះ ដោយ​ដីខ្មែរ​ទុក​សិទ្ធិ​ឱ្យ​ខ្មែរ​រកស៊ី​ផង​ ចំណែក​ក្រុម​តាក់​ស៊ី​វៀត​ណាម សូម​ចាំ​​ទទួល​ម៉ូយ​​ត្រឹម​ច្រក​ទ្វារអន្តរជាតិអូយ៉ាដាវ​បាន​ហើយ កុំ​ចូល​មក​លុក​លុយ​ដណ្តើម​ម៉ូយ​ដល់ក្នុងផ្សារ​បានលុង ដែល​ជា​ទី​កន្លែង​ចាប់​ម៉ូយ​​របស់​​ក្រុម​អ្នករត់​តាក់​ស៊ីខ្មែរ​ដែល​បាន​បង់​ថ្លៃចំណត​​មិន​ដែល​អាក់ខាននោះ ៕