ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​សំពីង​សំពោងឡើងចំណោត​​ធ្លាក់​អីវ៉ាន់​រេល​ពេញផ្លូវបង្ក​ការ​កក​ស្ទះ​ចរា​ចរណ៍

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ រថយន្ត​ដឹក​ទំនិញ​មួយ​គ្រឿង​ផ្ទុក​អីវ៉ាន់​​ពេញ​ហៀរ​សំពីង​សំពោង​​បើកឡើង​ផ្លូវចំណោត​​មិនរួច​ក៏​ធ្លាក់​អីវ៉ាន់​រេលពេញ​ផ្លូវបង្ក​ការ​កក​ស្ទះ​ចរា​ចរណ៍​ជាង​កន្លះម៉ោង នាវេលា​ម៉ោង​១២និង​១០​នាទី​រសៀល​ថ្ងៃទី​៥ មិថុនា ២០១៣ ។

ព័ត៌​មាន​ពី​កន្លែង​កើត​ហេតុ​ឱ្យ​ដឹងថា រថយន្ត​បង្ក​ហេតុម៉ាក​ហ្វីស្សូ ពណ៌ស ប្រភេទ​សណ្តោង ទម្ងន់​៥​តោន ​​បាន​ដឹក​អីវ៉ាន់​ជា​ប្រភេទ​កេស​ពេញ​បើក​បរ​​តាមទិសដៅ​​ពីកើត​ទៅ​លិចមកដល់ចំណុច​កើត​ហេតុ​ សង្កាត់​ទំនប់​ទឹក ខណ្ឌចំការ​មន ត្រង់​ផ្លូវ​លេខ៤៣២ កែង​ឡើង​ទៅ​​ផ្លូវ​លេខ២៧១ ជាផ្លូវខ្ពស់​ក្បែរ​មន្ទីរ​ពហុ​ព្យាបាល​វេជ្ជបុត្រ ក៏​រអិល​​អីវ៉ាន់​​ធ្លាក់​រេល​តែម្តង ។

សូមបញ្ជាក់ថា រថយន្ត​នេះ​ដឹក​អីវ៉ាន់​ស៊ីឈ្នួល​គេពី​សង្កាត់​ទួល​​ស្វាយព្រៃ​មួយ ទៅច្បារ​អំពៅ​ ដើម្បី​ដាក់​ឡាន​ធំ​ចែក​ចាយ​បន្ត​តាម​ខេត្ត ៕