ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្គាល់​អត្តសញ្ញាណ​​សព​ស្រ្តី​​ច្រក​ការុង​ដឹក​តាម​រថ​យន្ត​ទៅ​ប្លុង​ចោល​ហើយ

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សព​ស្ត្រី​ដែល​​ច្រក​ការុង​​ដឹកតាម​រថយន្ត​​ទៅប្លុង​ចោលនោះ ត្រូវបាន​​​ស្គាល់​អត្តសញ្ញា​ណ​ហើយ ដោយ​ក្រុម​គ្រួសារ​​បាន​ទៅ​ពិនិត្យ​សព​ដែលគេ​យកទៅ​តម្កល់​នៅ​វត្ត​ស្ទឹង​មានជ័យ ​ហើយអះ​អាងថា ពិត​ជា​កូន​របស់​គាត់​ កាលពី​វេលាម៉ោង​៩ និង​៥៥​នាទី​ព្រឹកថ្ងៃទី៥ មិថុនា ២០១៣ នេះ ។

បើ​តាម​ប្រភព​ពី​ក្រុមគ្រួសារ​បាន​ឱ្យ​ដឹងថា ​សព​នារី​រងគ្រោះឈ្មោះ​ម៉ៅ ណាផា អាយុ​ជាង​២០​ឆ្នាំ ជា​កម្មករ​រោង​ចក្រ​កាត់ដេរ រស់​នៅ​​ស្រុកត្រាំ​កក់ ​ខេត្ត​តាកែវ បាន​បាត់ពីផ្ទះ​​តាំងពី​ថ្ងៃចន្ទ ទី២ មិថុនា មកម្ល៉េះ ដោយ​ក្រុម​គ្រួសារ​បាន​តាមរក​រហូត​ ដល់ឃើញ​មាន​​ព័ត៌​មាន​ចុះ​តាមកាសែត​កោះសន្តិភាពថា មាន​សពស្ត្រី​ច្រកការ៉ុង​យកទៅ​ប្លុង​ចោល ក៏​នាំគ្នាមកមើល​ ហើយក៏ស្គាល់​ពិត​ជាកូន​របស់​គាត់​​មែន ។ សមត្ថកិច្ច​កំពុង​ធ្វើ​ការស្រាវ​រក​មុខ​សញ្ញា​បន្តទៀត ៕​​